en     km
en     km

​តុលាការ​លើក​ពេល​សវនាការ​លោក​ សម​ រ​ង្ស៊ី​ ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​៩​ធ្នូ​ ខែ​ក្រោយ​

Share

ភ្នំពេញ៖ តុលាការក្រុង​ភ្នំពេញ​ លើក​ពេល​បើក​សវនាការ​កាត់ទោស​ លោក​ សម​ រ​ង្ស៊ី​ និង​ ជំនួយការ​របស់​លោក​ពីរ​នាក់​ទៀត​ ពាកព័ន្ធ​នឹង​ ករណី​សមគំនិត​ក្លែង​សន្ធិសញ្ញា​ផែនទី​ព្រំដែន​កម្ពុជា​វៀតណាម​។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

តាម​ អ្នករាយការណ៍​ព័ត៌មាន​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ តុលាការក្រុង​ភ្នំពេញ​ បាន​សម្រេច​លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ទី​៩​ធ្នូ​ ខែ​ក្រោយ​នេះ​។​ តាម​ប្រភព​ដដែល​នេះ​ ការ​លើក​សវនាការ​ធ្វើ​ឡើង​តាម​សំណើ​របស់​មេធាវី​ ចុងចោទ​ដែល​មេធាវី​អះអាង​ថា​ គេ​មិន​បាន​ជួប​មុខ​កូនក្ដី​ម្ដង​ឡើយ​។​

​លោក​ សម​ រ​ង្ស៊ី​ លោក​ អ៉ឹ​ង​ ជុង​លាង​  និង​ លោក​ សម្បត្តិ​ សត្យា​ ត្រួ​វ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​ បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ តាម​មាត្រា​ ៦២៩​ មាត្រា​៦៣០​ និង​មាត្រា​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ករណី​នេះ​ លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្សប្រឆាំង​ត្រូវ​បាន​ ផ្ដន្ទាទោស​ រយៈពេល​៧​ឆ្នាំ​។​ តែ​នៅ​ក្នុង​សវនាការ​ដែល​សម្រេច​លើក​ពេល​នេះ​ លោក​ ហុង​សុខ​ហួរ​ ក៏​ត្រូវ​បាន​នាំ​មក​កាន់​តុលាការ​ដែរ​ ដោយ​ក្នុង​នាម​ជា​សាក្សី​៕​

Share

Image
Image
Image