en     km
en     km

ខេត្តកំពង់ចាម​និង​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​

Share

ភ្នំពេញ៖ ​កាលពី​ថ្ងៃ​ទី​២៣​ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ មាន​រៀបចំ​កិច្ចប្រជុំ​មួយ​ ដែល​ចូលរួម​ដោយ​លោក​ឧត្តមសេនីយទោ​ ទី​ ឡុ​ង​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្រសួងមហាផ្ទៃ​  លោក​ឧត្តមសេនីយត្រី​ ជុំ​ ថា​នី​ស្នងការ​រង​នគរបាល​ខេត្តកំពង់ចាម​  លោក​វរសេនីយ៍ឯក​ឡុ​ង​ ម៉េ​ង​សែ​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ ព្រមទាំង​នាយ​រង​ការិយាល័យ​ នាយ​ផ្នែក​ នាយ​រង​ផ្នែក​ ព្រមទាំង​មន្ត្រី​នគរបាល​សរុប​ចំនួន​៤០​រូប​។​ កិច្ចប្រជុំ​នេះ​មាន​បំណង​ដើម្បី​ពង្រឹង​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ក្នុង​ខេត្ត​។​

khmer-police​លោក​ឧត្តមសេនីយ៍ត្រី​ ជុំ​ ថា​នី​ បាន​ជម្រាប​ពី​របាយការណ៍​ ទិន្ន័យ​ និង​ស្ថានភាព​ចរាចរណ៍​ក្នុង​ខេត្ត​នា​ពេល​កន្លង​មក​ ហើយ​ក៏​បាន​លើក​ឡើង​ពី​កិច្ច​ខិតខំ​បំពេញការងារ​របស់​ភ្នាក់ងារនគរបាល​ខេត្ត​នា​ពេល​កន្លង​មក​។​ លោក​បាន​បញ្ជាក់​ថា​ នគរបាល​ចរាចរណ៍​បាន​ចុះ​អប់រំ​តាម​សហគមន៍​  បាន​សហការ​ជាមួយ​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តកំពង់ចាម​ក្នុង​ការ​អប់រំ​អ្នក​ធ្វើ​ដំណើរ​តាម​គោលដៅ​ភ្លើងស្ដុប​ក្នុង​ខេត្ត​ បាន​ចុះ​អនុវត្ត​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ បាន​អប់រំ​ជនល្មើស​នៅ​តាម​គោលដៅ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ បាន​ធ្វើការ​ពិន័យ​ចំនួន​៩៨៩១៥​ករណី​ ហើយ​ក៏​បាន​ធ្វើការ​បញ្ជូន​ជនល្មើស​ទៅ​តុលាកា​ចំនួន​១៣​ករណី​ផង​ដែរ​។​

​ដោយឡែក​ លោក​ឧត្តមសេនីយ៍ទោ​ ទី​ ឡុ​ង​ បាន​ថ្លែង​ការ​កោតសរសើរ​ដល់​ស្នាដៃ​របស់​កម្លាំង​នគរបាល​ខេត្តកំពង់ចាម​ដែល​បាន​ធ្វើ​កន្លង​មក​ព្រម​ដោយ​មាន​លទ្ធផល​គួរ​ចាប់អារម្មណ៍​។​ ជា​លទ្ធផល​នៃ​កិច្ច​ប្រឹងប្រែង​ មួយ​រយៈកាល​ចុង​ក្រោយ​នេះ​ តួលេខ​នៃ​ចំនួន​អ្នក​បាត់បង់​ជីវិត​ក្នុង​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​ ជា​ពិសេស​ក្នុង​ពេល​បុណ្យ​ធំៗ​ប្រចាំឆ្នាំ​។​ លោក​ឧត្តមសេនីយ៍​ក៏​បាន​ផ្ដល់​មតិ​ណែនាំ​ដល់​មន្ត្រី​នគរបាល​ឲ្យ​មានការ​អត់ធ្មត់​ មាន​សុ​ជិ​វ​ធ៌​ម​ក្នុង​ពេល​បំពេញភារកិច្ច​ទៀត​ផង​។​  

​ក្រៅពី​នោះ​ លោក​ក៏​បាន​ធ្វើការ​ ប្រគល់​ជូន​នូវ​សម្ភារៈ​មាន​ដូច​ជា​សាជី​ជ័រ​ ចំនួន​២០​ និង​ភ្លើង​វឹល​បំភ្លឺ​គោលដៅ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ចំនួន​១០​ចង្កៀង​។​ សម្ភារៈ​ទាំងអស់​នេះ​នឹង​ត្រូវ​ប្រើប្រាស​នៅ​តាម​គោលដៅ​រឹត​បន្ដឹង​ច្បាប់​ ហើយ​វា​មាន​ផលប្រយោជន៍​ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​ការ​រឹត​បន្ដឹង​ច្បាប់​មាន​សុវត្ថិភាព​និង​ប្រសិទ្ធិ​ភាព​ជាង​មុន​ដែរ​។​

​សូម​ជម្រាប​ថា​ សម្ភារៈ​ទាំងអស់​នេះ​ទទួល​ការ​ឧបត្ថម្ភ​ពី​អង្គការ​ សម្ព័ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​(IARD)​ ។​លុះដល់​វេលា​យប់​ លោក​ឧត្តមសេនីយទោ​ ទី​ ឡុ​ង​ ក៏​បាន​ចូលរួម​ក្នុង​គោលដៅ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​ផ្ដល់​ការ​ណែនាំ​នៅ​ហ្នឹង​ទីកន្លែង​គោលដៅ​នោះ​តែ​ម្ដង​។​khmer-police2
​ក្នុង​ឯកសណ្ឋាន​ជា​ភ្នាក់ងារនគរបាល​ចរាចរណ៍​ផ្លូវគោក​ កញ្ញា​ព្រិ​ន្ទ​បាល​ឯក​ ភួង​ ចាន់​សុ​គ​ន្ធា​វី​ ដែល​មាន​រាងស្ដើង​បង្គួរ​បាន​ឈរ​ក្នុង​ជំហរ​យ៉ាង​ស្វាហាប់​ក្នុង​ការ​វាស់​ជាតិ​អាល់កុល​ក្នុង​ខ្យល់​ដង្ហើម​របស់​អ្នកបើកបរ​។​  ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​មិត្ត​រួមការ​ងារ​នៅ​ក្នុង​គោលដៅ​រឹត​បន្ដឹង​ច្បាប់​នា​រាត្រី​នោះ​ កញ្ញា​ព្រិ​ន្ទ​បាល​ឯក​  បាន​អនុវត្ត​វិធាន​វាស់​ជាតិ​អាល់កុល​បន្ដ​ពី​អ្នកបើកបរ​ម្នាក់​ដល់​ម្នាក់​ទៀត​សឹង​គ្មាន​ទំនេរ​ដៃ​។​ ប្រកបដោយ​កាយវិការ​ និង​ ភាសារ​ទន់ភ្លន់​ តែ​បង្កប់​ដោយ​ភាព​ហ្មឺ​ង​ម៉ត់​ បាន​ធ្វើ​ឲ្យ​អ្នកបើកបរ​ដែល​តម្រូវ​ឲ្យ​រាប់​លេខ​ដាក់​ម៉ាស៊ីន​ (​ដើម្បី​យក​ចំហាយ​ខ្យល់​ឲ្យ​ម៉ាស៊ីន​វិភាគ​)​  ឫ​ផ្លុំ​បំពង់​វាស់​ក​ម្រឹត​ជាតិ​អាល់កុល​មានការ​ចូលរួម​ដោយ​គ្មាន​អល់ឯក​។​ កញ្ញា​បាន​ថ្លែង​ថា​«​ ការ​ប្រឹងប្រែង​របស់ខ្ញុំ​គឺ​ព្រោះតែ​ចង់​ឲ្យ​ អ្នក​ធ្វើ​ដំណើរ​គ្រប់​រូប​កាន់តែ​មាន​សុវត្ថិភាព​ជាង​មុន​បន្ដិច​ម្ដងៗ​ »​។​

khmer-police1នៅ​ម្ខាង​ផ្ឡូ​វ​ឯនោះ​វិញ​ លោក​ សេង​ វ៉ា​ អាយុ​៤២​ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ក្រុង​កំពង់ចាម​ បាន​ឈរ​រេរា​នៅ​មុខ​ផ្ទះ​សម្លឹង​មើល​សកម្មភាព​នគរបាល​រឹត​បន្ដឹង​ច្បាប់​នា​ពេល​នោះ​។​ លោក​ថ្លែង​ថា​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​សកម្មភាព​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​។​ លោក​មានចិត្ត​កោតសរសើរ​ដល់​ស្មារតី​និង​កិច្ច​ប្រឹងប្រែង​របស់​នគរបាល​ចរាចរណ៍​ដែល​ខិតខំ​ធ្វើការ​មិន​ស្គាល់​យប់​ថ្ងៃ​ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ​។​ លោក​ចង់​ឲ្យ​ប្រជាពលរដ្ឋ​គួរ​មានការ​ភ្ញាក់រ​ព្ញ​ក​ចូលរួម​ខ្លួន​គោរព​ច្បាប់​ចរាចរណ៍​ ឲ្យ​បាន​ច្រើន​ជាង​ពេល​បច្ចុប្បន្ន​នេះ​ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា​។​
​សម្រាប់​ព័ត​មាន​បន្ថែម​៖
​ខឹ​ម​ សុផល​
​ទូរស័ព្ទ​ 078​ 53​ 54​ 06

Share

Image
Image
Image