en     km
en     km

​អ​សប​ ហៅ​ការ​រត់​ភៀសខ្លួន​សហគមន៍​ រ៉ូ​ហ៊ីង​យ៉ា​ ថា​ជា​ការ​បោសសំអាត​ជនជាតិភាគតិច​

Share

​អង្គការសហប្រជាជាតិ​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​ភូមា​ ដែល​បណ្ដេញ​ពលរដ្ឋ​អន្ដោប្រវេសន៍​សហគមន៍​ រ៉ូ​ហ៊ីង​យ៉ា​ ចេញពី​ប្រទេស​នេះ​ ដោយ​ចាត់​ទុក​ថា​ ជា​ការ​បោសសម្អាត​ជនជាតិ​ដើម​ភាគតិច​។​

សហគមន៍រ៉ូហ៊ីងយ៉ា ដែលត្រូវបាន រដ្ឋាភិបាលភូមា បណ្តេញចេញពីប្រទេស។
សហគមន៍រ៉ូហ៊ីងយ៉ា ដែលត្រូវបាន រដ្ឋាភិបាលភូមា បណ្តេញចេញពីប្រទេស។

លោក​ ច​ន​ ម៉ាក​គី​សិ​ក​ មន្ដ្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​បាន​និយាយ​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ថា​ កង​ប្រដាប់​អាវុធ​ភូមា​ នៅ​តែ​បន្ដ​បាញ់ប្រហារ​ ចូល​ទៅ​ក្នុង​តំបន់​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ ដែល​ជា​ការ​បង្ខំ​ឲ្យ​ពួក​គេរ​ត់ទៅ​ប្រទេស​បង់​ក្លា​ដេ​ស​ ។​

​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ ផ្នែក​ជនភៀសខ្លួន​ គឺ​យ៉ាងតិច​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ជាង​ ៣​ម៉ឺន​នាក់​បាន​បង្ខំ​រត់​ភៀសខ្លួន​ចេញពី​លំនៅ​ដ្ឋា​ន​ ដោយ​ពួក​គេ​បានរ​ត់ទៅ​ជ្រកកោន​នៅ​ប្រទេស​បង់​ក្លា​ដេ​ស​។​ រដ្ឋាភិបាល​បង់​ក្លា​ដេ​សបាន​និយាយ​ថា​ ពលរដ្ឋ​ទាំងនោះ​បាន​កកកុញ​ នៅ​តាម​ព្រំដែន​របស់​ខ្លួន​។​

​រដ្ឋាភិបាល​បង់​ក្លា​ដេ​ស​ក៏​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្ដរជាតិ​ ជួយ​ទប់ស្កាត់​បញ្ឈប់​រដ្ឋាភិបាល​ភូមា​ កុំ​ឲ្យ​ធ្វើការ​វាយប្រហារ​ទៅ​លើ​ពួក​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ បន្ដ​ទៀត​។​

សហគមន៍រ៉ូហ៊ីងយ៉ា ដែលត្រូវបាន រដ្ឋាភិបាលភូមា បណ្តេញចេញពីប្រទេស។
សហគមន៍រ៉ូហ៊ីងយ៉ា ដែលត្រូវបាន រដ្ឋាភិបាលភូមា បណ្តេញចេញពីប្រទេស។

សូម​ជម្រាប​ថា​ សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ គឺជា​អន្ដោប្រវេសន៍​មក​ពី​ប្រទេស​បង់​ក្លា​ដេ​ស​ដែល​រដ្ឋាភិបាល​ភូមា​ចាត់​ទុក​ថា​ ជា​ជន​ចំណាកស្រុក​ខុសច្បាប់​។​ សហគមន៍​នេះ​ មក​តាំង​ក្នុង​ប្រទេស​ភូមា​ នៅ​រដ្ឋ​រ៉ា​ឃិ​ន​ តាំងពី​សម័យកាល​នៃ​ការ​គ្រប់គ្រង​របស់​អាណានិគម​អង់គ្លេស​៕​ ប្រភព​:The​ Nation​

Share

Image
Image
Image