en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​ ផ្ញើ​សារ​រំលែក​ទុក្ខ​ដែល​ម្ដាយក្មេក​លោក​ សម​ រ​ង្ស៊ី​ ទទួលមរណភាព​

Share

​ភ្នំពេញ៖ សម្តេច​ ហ៊ុន​ សែន​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​ផ្ញើ​លិខិត​រំលែក​ទុក្ខ​ ចំពោះ​លោកស្រី​ ជូ​ឡុ​ង​ សូ​មូរ៉ា​ ជា​ភរិយា​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​លោកយាយ​ មាស​កេ​ត​ សម​ភ័​ក្រ​ ជា​ម្ដាយក្មេក​ របស់​មេ​បក្ស​ប្រឆាំង​នេះ​បាន​ទទួលមរណភាព​។​

សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី
សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី

លិខិត​របស់​សម្ដេច​ ហ៊ុន​ សែន​ សរសេរ​រៀបរាប់​ថា​៖«​ភរិយា​ខ្ញុំ​និង​រូប​ខ្ញុំ​ផ្ទាល់​ទើបបាន​ទទួល​ដំណឹង​ប្រកបដោយ​សេចក្តី​តក់ស្លុត​ដ៏​គូរ​ឲ្យ​សោកស្តាយ​របស់​ឧបាសិកា​ ញឹក​ ជូ​ឡុ​ង​-​មាស​កេ​ត​ សម​ភ័​ក្រ​ ដែល​ត្រូវជា​ម្តាយបង្កើត​ជាទី​គោរព​ស្រឡាញ់​របស់​លោក​ជំទាវ​បាន​ទទួលមរណភាព​។​ យើងខ្ញុំ​យល់​ណាស់​អំពី​ទុក្ខសោក​របស់​បុត្រា​ បុត្រី​ ដែល​បាន​បាត់បង់​នូវ​អ្នក​មានគុណ​ជាទី​ស្រឡាញ់​របស់​ខ្លួន​។​ ភរិយា​ខ្ញុំ​ និង​រូប​ខ្ញុំ​ផ្ទាល់​ សូម​ចូលរួម​រំលែក​ទុក្ខ​ដោយ​ស្មោះ​ចំពោះ​មរណភាព​នេះ​ នៅ​ក្នុង​កាយវិការ​ដែល​យើង​ជា​ជាតិខ្មែរ​ដូច​គ្នា​»​។​

​ម្តាយក្មេក​ លោក​ សម​ រ​ង្ស៊ី​ ទទួលមរណភាព​កាលពី​វេលា​ម៉ោង​ ២​ រសៀល​ ថ្ងៃ​ទី​ ២៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៦​ នេះ​ ក្នុង​ជន្មាយុ​ ៩៦​ឆ្នាំ​ នៅ​ឯ​គេហដ្ឋាន​របស់​លោក​ សម​ រ​ង្ស៊ី​ នៅ​រាជធានី​ភ្នំពេញ​។​

​លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក​ថា​៖«​ ភរិយា​ខ្ញុំ​ និង​ខ្ញុំ​ ព្រមទាំង​ក្រុម​គ្រួសារ​ទាំងមូល​ មានទុក្ខ​ជា​ទម្ងន់​ដោយ​លោក​ជំទាវ​ ញឹក​ ជូ​ឡុ​ង​ មាស​កេ​ត​ សម​ភ័​ត្រ​ ដែល​ជា​មាតា​-​មាតា​ក្មេក​ បា​ទទួលមរណភាព​»​។​

​សម្ដេច​ ហ៊ុន​ សែន​ និង​គ្រួសារ​របស់​សម្ដេច​  បាន​បង្ហាញ​ ភាព​ស្និទ្ធស្នាល​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ជាមួយ​ ក្រុម​គ្រួសារ​និង​ លោក​ សម​ រ​ង្ស៊ី​ ផ្ទាល់​ កាលពី​ចុងឆ្នាំ​២០១៤​។​ ភាព​ស្និទ្ធ​សា្ន​ល​នេះ​ក៏​បាន​រំលាយ​ទៅ​វិញ​ ដោយសារ​ជំ​លោះ​នយោបាយ​ ដោយ​ភ្លាមៗ​នោះ​ ស្រាប់តែ​ សាលា​ឧ​ទ្ធ​រ​ណ៏​បាន​ចេញ​ដីកាចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​ ករណី​បរិហារកេរ្តិ៍​អតីតរដ្ឋមន្ត្រី​ការ​បរទេស​ហោ​ណាំ​ហុង​។​ សំណុំរឿង​នេះ​ ត្រូវ​បាន​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ ជា​ល្បិច​នយោបាយ​ចាស់​គាស់កកាយ​ឡើង​វិញ​៕

សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី
សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី
​    

Share

Image
Image
Image