en     km
en     km

ករណី​ក្លែង​ឯកសារ​៖​ លោក​ សម​ រ​ង្ស៊ី​ និង​ជំនួយការ​ពីរ​នាក់​ នឹង​ត្រូវ​តុលាការ​ បើក​សវនាការ​ស្អែក​នេះ​

Share

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៥​ វិច្ឆិកា​ស្អែក​នេះ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​បើ​សវនាការ​លើ​សំណុំរឿង​ក្លែងបន្លំ​ឯកសារ​ ពាក់ព័ន្ធ​នឹង​លោក​ សម​ រ​ង្ស៊ី​ និង​ជំនួយការ​របស់​លោក​ពីរ​នាក់​ទៀត​ ដែល​សំណុំរឿង​នេះ​ នាំ​ឱ្យ​លោក​ ហុង​ សុខ​ហួរ​ មានទោស​៧​ឆ្នាំ​។​​ជំនួយការ​របស់​លោក​ សម​ រ​ង្ស៊ី​ ២​រូប​នេះ​ ម្នាក់​ឈ្មោះ​ អ៊ឹ​ង​ ជុង​ លាង​ និង​ ម្នាក់​ទៀត​ឈ្មោះ​ ស​ម្ប​តិ្ត​ សត្យា​។​ តែបើ​តាម​ព័ត៌មាន​ អ្នក​ទាំង​២​រូប​បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​។​ ពួក​គាត់​ត្រូវ​បាន​ ចោទ​ពី​បទ​សមគំនិត​ ក្លែង​សន្ធិសញ្ញា​ផែនទី​ព្រំដែន​កម្ពុជា​វៀតណាម​ បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

​លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ ដែល​ត្រូវ​តុលាការ​បើក​សវនាការ​លើ​រូប​លោក​ផង​ដែរ​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ ករណី​នេះ​គឺជា​រឿង​នយោបាយ​។​

​លោក​បាន​ បំភ្លឺ​ដូចនេះ​ថា​៖«​រឿង​នេះ​ ជា​រឿង​នយោបាយ​សុទ្ធសាធ​ ហើយ​អ្នក​ដែល​ធ្វើការ​ចោទប្រកាន់​នោះ​ មិន​សំអាង​លើ​ការ​ពិត​មួយ​ដ៏​សំខាន់​ ដែល​គេ​ធ្វើ​មិនដឹងមិនលឺ​។​ ការ​ពិត​នោះ​ គឺ​អ្វី​ដែល​លោក​ ហុង​ សុខ​ហួរ​ បាន​យក​មក​បង្ហាញ​តាម​ទំព័រ​ Facebook​ របស់ខ្ញុំ​ កាលពី​ថ្ងៃ​ ១១​ សីហា​ ២០១៥​ នោះ​ គឺជា​ឯកសារ​ ដែល​មានការ​បកប្រែ​ខុស​មួយ​ពាក្យ​ពី​ភាសា​ខ្មែរ​ ទៅ​ភាសា​អង់គ្លេស​ ហើយពី​ភាសា​អង់គ្លេស​ ត្រឡប់​មក​ភាសា​ខ្មែរ​វិញ​។​ ពាក្យ​នោះ​ គឺ​ពាក្យ​ "​កំណត់​ឡើង​វិញ​"​ ឬ​ "Redefine"​ ដែល​គេ​បាន​បកប្រែ​ត្រឡប់ត្រឡិន​ ទៅ​ជា​ពាក្យ​ "​រំលាយ​"​ ឬ​ "Dissolve"»​។​

​លោក​បាន​ បញ្ជាក់​ថា​ ឯកសារ​ដែល​មានការ​បកប្រែ​ខុស​មួយ​ពាក្យ​នេះ​ មិនមែន​លោក​ ហុង​ សុខ​ហួរ​ បាន​ប្រឌិត​ ឬ​កែ​ច្នៃ​ខ្លួន​គាត់​ទេ​ តែ​ឯកសារ​នេះ​ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ទាំងស្រុង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ (Internet)​ តាំងពី​យូរ​ឆ្នាំ​ មុន​លោក​ ហុង​ សុខ​ហួរ​ ទៀត​ www.worldkhmerradioonline.com​។​

​ទាក់ទិន​សំណុំរឿង​ កាលពី​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ អតីត​សមាជិក​ព្រឹទ្ធសភា​ លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ៧​ ឆ្នាំ​ ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​ បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​៕

Share

Image
Image
Image