en     km
en     km

​បង់​ក្លា​ដេ​ស​ សម្ដែង​ការ​ឈឺចាប់​ដោយសារ​ ភូមា​បណ្ដេញ​ជនជាតិ​របស់​ខ្លួន​

Share

​រដ្ឋាភិបាល​បង់​ក្លា​ដេ​ស​ កាលពី​ថ្ងៃ​ពុធ​ទី​២៣​ វិច្ឆិកា​ បាន​សម្ដែង​ការ​ឈឺចាប់​ ចំពោះ​រដ្ឋាភិបាល​ ភូមា​ដែល​បាន​វាយប្រហារ​ សហគមន៍​រ៉ូ​ហ៊ឹង​យ៉ា​ ពលរដ្ឋ​របស់​ខ្លួន​ ហើយ​បណ្ដេញចេញ​ ពី​រដ្ឋ​រាក់​ឃី​ន​ ដោយ​ចាត់​ទុក​ថា​ ជា​ការ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​

​កងទ័ព​ភូមា ត្រួតពិនិត្យ ភូមិដ្ឋានអន្ដោប្រវេសន៍រ៉ូហ៊ឹងយ៉ា
​កងទ័ព​ភូមា ត្រួតពិនិត្យ ភូមិដ្ឋានអន្ដោប្រវេសន៍រ៉ូហ៊ឹងយ៉ា

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ក្រោយ​ពី​ការ​សម្ដែង​ការ​ឈឺចាប់​បែប​នេះ​ រដ្ឋាភិបាល​បង់​ក្លា​ដេ​ស​ បាន​កោះហៅ​ ឯកអគ្គរដ្ឋទូត​ភូមា​ ឱ្យមក​ទទួលយក​លិខិត​របស់​ខ្លួន​ដែល​បង្ហាញ​ការ​ឈឺចាប់​។​ ក្រសួងការបរទេស​បង់​ក្លា​ដេ​ស​ បាន​ហៅ​ការ​បណ្ដេញ​ពលរដ្ឋ​របស់​ខ្លួន​ថា​ ជា​ការ​សោកស្ដាយ​បំផុត​ ព្រោះ​បាន​បង្ខំ​ឱ្យ​សហគមន៍​រ៉ូ​ហ៊ឹង​យ៉ា​ បែកបាក់​គ្រួសារ​។​

​នៅ​ក្នុង​លិខិត​ដែល​ប្រគល់​ជូន​ឯកអគ្គរដ្ឋទូត​ភូមា​ រដ្ឋាភិបាល​បង់​ក្លា​ដេ​ស​ ក៏​បាន​ស្នើ​ឱ្យ​ក្រុង​ យ៉ាំ​ង​ហ្គ​ន​ ធានា​ឱ្យ​បាន​នូវ​ស្ថេ​រិ​ភាព​តាម​ព្រំដែន​ ហើយ​បញ្ឈប់​ការ​បណ្ដេញចេញ​ពលរដ្ឋ​សហគមន៍​រ៉ូ​ហ៊ឹង​យ៉ា​។​

​រយៈពេល​មួ​យស​ប្ដា​ហ៍​មកនេះ​ សហគមន៍​រ៉ូ​ហ៊ឹង​យ៉ា​ ភូមា​ ដែល​ជា​ជនអន្ដោប្រវេសន៍​បង់​ក្លា​ ដេ​ស​ បាន​រត់​ចេញពី​រដ្ឋ​រាក់​ឃី​ន​ ទៅ​ប្រទេស​របស់​ពួក​គេ​វិញ​ ដែល​មាន​ប្រមាណ​ជាង​ ១​ពាន់​នាក់​។​

​ការ​វិល​ត្រឡប់​ទៅ​វិញ​នៃ​អន្ដោប្រវេសន៍​រ៉ូ​ហ៊ឹង​យ៉ា​ បន្ទាប់​ពី​ភូមិដ្ឋាន​របស់​ពួក​គាត់​រង​ការ​ដុត​បំផ្លាញ​ ពី​សំណាក់​កងទ័ព​ភូមា​ នៅ​ពេល​ដែល​ពួក​កងទ័ព​បោសសំអាត​ តំបន់​នោះ​ដើម្បី​ស្វែងរក​អាវុធ​ខុសច្បាប់​៕​ ប្រភព​:BBC​


Share

Image
Image
Image