en     km
en     km

ជនអន្ដោប្រវេសន៍​ខុសច្បាប់​ភូមា​សម្រុក​ទៅ​ប្រទេស​កំណើត​ពួក​គេ​វិញ​

Share

ជនអន្ដោប្រវេសន៍​សហគមន៍​រ៉ូ​ហ៊ឹង​យ៉ា​ ដែល​រដ្ឋាភិបាល​ភូមា​ ចាត់​ទុក​ថា​ ជា​ជន​ចំណាកស្រុក​ខុសច្បាប់​ ត្រូវ​បាន​រាយការណ៍​មក​ថា​ ពួក​គេ​បាន​រត់​ភៀសខ្លួន​ ទៅ​នៅ​ប្រទេស​បង់​ក្លា​ដេ​ស​ ជា​ស្រុក​កំណើត​របស់​ពួក​គេ​វិញ​ បន្ទាប់​ពី​រង​ការ​វាយប្រហារ​ដោយ​កងទ័ព​ភូមា​។​

ជនអន្ដោប្រវេសន៍​សហគមន៍​រ៉ូ​ហ៊ឹង​យ៉ា​
ជនអន្ដោប្រវេសន៍​សហគមន៍​រ៉ូ​ហ៊ឹង​យ៉ា​

តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​AFP​ ជនអន្ដោប្រវេសន៍​ជា​ច្រើនរាប់ ពាន់​នាក់ក្នុង​មួយ​ថ្ងៃៗ​ បាន​ធ្វើ​ដំណើរ​តាម​ទូក​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ​ គឺ នៅ​ប្រទេស​បង់​ក្លា​ដេ​ស​ ។​ ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ការ​វាយប្រហារ​របស់​ពួក​កងទ័ព​ភូមា​រយៈពេល​ចុង​ក្រោយ​នេះ​  បាន​បណ្ដាល​ឲ្យ​ជនអន្ដោប្រវេសន៍​ រ៉ូ​ហ៊ឹង​យ៉ា​ជិត​១០០​នាក់​បាន​ស្លាប់​ និង​ ៣​ម៉ឺន​នាក់​ទៀត ​បាន​រត់​ភៀសខ្លួន​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​។​

​ការ​វាយប្រហារ​ទៅ​លើ​ពួក​សហគមន៍ ​រ៉ូង ​ហ៊ឹ​ង​យ៉ា​ កើតឡើង​បន្ទាប់​ពី​ពួក​យោធា​ភូមា​រក​ឃើញ​ថាសហគមន៍​នេះ​ មាន​អាវុធ​ ដើម្បី​បំបែក​រដ្ឋ​រាក់​ឃី​ង​ធ្វើ​ជា​ទឹកដី​ស្វ័​យ​ត្ន​របស់​ខ្លួន​។​ សហគមន៍​រ៉ូ​ហ៊ឹង​យ៉ា​នៃ​ប្រទេស​បង់​ក្លា​ដេ​ស​ បាន​រត់​មក​រស់នៅ​ក្នុង​ខេត្ត​រាក់​ឃី​ង​នៃ​ប្រទេស​ភូមា​តាំងពី​សម័យ​អាណានិគម​អង់គ្លេស​។​ ប៉ុន្ដែ​ពួក​គេ​ មិន​អាច​ក្លាយជា​ពលរដ្ឋ​រស់នៅ​ប្រទេស​ភូមា​ស្របច្បាប់​ឡើយ​ ដោយ​រដ្ឋធម្មនុញ្ញ​ប្រទេស​នេះ​  ចាត់​ទុក​ពួក​គេ​ជា​អន្ដោប្រវេសន៍​ខុសច្បាប់​៕ The​ Nation​

Share

Image
Image
Image