en     km
en     km

ADB​ បន្ថែម​ប្រាក់​កម្ចី​៤០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត​ ដល់​កម្ពុជា​ក្នុង​រយៈពេល​ជាង​ មួយ​ខែ​

Share

ភ្នំពេញ៖ ​ធនាគារអភិវឌ្ឍន៍អាស៊ី​ ហៅ​កាត់​ថា​ ADB​ បាន​អនុម័ត​លើ​កម្ចី​ចំនួន​ ៤០​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​ផ្តល់​ជំនួយ​ឥត​សំណង​ក្នុង​ទឹកប្រាក់​ ៦០០.០០០​ ដុល្លារ​ ដើម្បី​ជួយ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​ និង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ដែល​ពុំ​ទាន់​បាន​ទទួល​សេវា​ធនាគារ​នៅ​ក្នុង​ប្រទេស​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ ADB​ ចុះ​ថ្ងៃ​ទី​ ២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​។​

adbតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​  អ្នកឯកទេស​ជាន់ខ្ពស់​ខាង​វិស័យ​ហិរញ្ញវត្ថុ​នៃ​នាយកដ្ឋាន​អាស៊ី​អាគ្នេយ៍​របស់​ ADB​ លោក​  Hiroyuki​ Aoki​ មាន​ប្រសាសន៍​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​។​ ប៉ុន្តែ​ការ​សម្រេច​ កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​ គឺជា​បញ្ហា​ប្រឈម​ជា​ពិសេស​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ពុំ​បាន​ទទួល​សេវា​ហិរញ្ញវត្ថុ​ជា​ផ្លូវការ​។​

​លោក​ Hiroyuki​ Aoki​ បន្ត​ថា​គម្រោង​នេះ​នឹង​ជួយ​រដ្ឋាភិបាល​កម្ពុជា​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ សំដៅ​កាត់​បន្ថយ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ពុំ​ទាន់​បាន​ទទួល​សេវា​ហិរញ្ញវត្ថុ​ និង​លើកកម្ពស់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​។​

​តាម​ប្រភព​ដដែល​បន្ត​ថា​ កំណើនសេដ្ឋកិច្ច​ខ្ពស់​របស់​ប្រទេស​កម្ពុជា​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​ពី​ ៤៧,៨%​ក្នុង​ឆ្នាំ​២០០៧​ មក​នៅ​ ១៣,៥%​ ក្នុង​ឆ្នាំ​២០១៤​។​

​ទោះជា​យ៉ាងណា​ក៏​ដោយ​ក៏​ប្រជាពលរដ្ឋ​ជា​ច្រើ​នាក់​នៅ​តែ​ងាយ​ ប្រឈម​ភាព​ក្រីក្រ​ ជា​ពិសេស​អ្នក​ដែល​រស់នៅ​តាម​តំបន់​ជនបទ​ ជាទី​ដែល​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​៩០%​រស់នៅ​ ហើយ​មាន​ប្រជាពលរដ្ឋ​៤១%​ រស់នៅ​ជាមួយនឹង​ចំណូល​ក្រោម​ ២​ ដុល្លារ​ ក្នុង​មួយ​ថ្ងៃ​។​

​គួរ​រម្លឹក​ថា​នា​ពេល​ថ្មីៗ​នេះ​ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ផ្តល់​ប្រាក់​កម្ចី​ ដល់​កម្ពុជា​ចំនួន​ ៤៥​ លាន​ដុល្លារ​ ដើម្បី​លើកកម្ពស់​ការ​ទទួល​បានការ​អប់រំ​ ប្រកបដោយ​គុណភាព​នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ប្រទេស​កម្ពុជា​។​ បន្ទាប់​មក​ទៀត​ ធនាគារអភិវឌ្ឍន៍អាស៊ី​ បាន​សម្រេច​ផ្តល់​ប្រាក់​កម្ចី​ចំនួន​ ៣០​លាន​ដុល្លារ​បន្ថែម​ទៀត​ ក្នុង​ការ​លើកកម្ពស់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ធ្វើ​កំណើន​នៃ​ប្រាក់​កម្ចី​របស់​ADB​ នៅ​រយៈពេល​ចុង​ក្រោយ​នេះ​បាន​ កើន​រហូត​១១៥​លាន​ដុល្លារ​អា​មេ​រិ​ក​៕​


Share

Image
Image
Image