en     km
en     km

យុវជន​កាកបាទក្រហមកម្ពុជា​ សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ក្នុង​ពេល​បុណ្យអុំទូក

Share

ក្នុង​រយៈពេល​បី​ថ្ងៃ​ គឹ​ត​ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ កាកបាទក្រហមកម្ពុជា​ បាន​សហការ​ជាមួយ​អង្គការ​ស្ថាបនា​ជីវិត​ (SCO)​បាន​រៀបចំ​ការ​ចុះ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​អុំទូក​ដ៏​ច្រើន​កុះករ​។​

redcross1-2យុ​ជន​កាកបាទក្រហមកម្ពុជា​ចំនួន​២០​រូប​ក្នុង​មួយ​ថ្ងៃ​បាន​ធ្វើ​សកម្មភាព​នៅ​តាម​ដងផ្លូវ​ ដោយ​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ ចង​បដា​តាម​រថយន្ដ​ និង​នៅ​តាម​ច្រកចូល​សំខាន់ៗ​ក្នុង​ក្រុង​ និង​នៅ​តាម​ច្រកចូល​ទៅ​កាន់​កន្លែង​ប្រមូលផ្ដុំ​នានា​។​ មានការ​ជួយ​ឧបត្ថម្ភ​ផ្នែក​បច្ចេកទេស​និង​ថវិកា​ពី​អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​ (IARD)​។​

​ឆ្លៀតពេល​កំពុង​មមាញឹក​ក្នុង​ការ​ចុះ​ផ្សព្វផ្សាយ​ លោក​ ខឹ​ម​ សុផល​ ប្រធាន​កម្មវិធី​សុវត្ថិ​ភា​ចរាចរណ៍​នៃ​កាកបាទក្រហមកម្ពុជា​ បាន​ឲ្យ​ដឹង​ថា​គោលបំនង​នៃ​ការ​ផ្សព្វផ្សាយ​ពេល​នេះ​គឺ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន​ថែម​ទៀត​ពី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ និង​ចេះ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួនឯង​ មិន​ប្រព្រឹត្ត​នូវ​ឥរិយា​បទ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ក្នុង​ពេល​ធ្វើ​ដំណើរ​ ក្នុង​នោះ​រួម​មាន​ទាំង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ផង​ដែរ​។​ លោក​សង្កត់ធ្ងន់​ថា​ រាល់​ឆ្នាំ​មានការ​ក​តើ​ត្រា​និង​បាន​រក​ឃើញ​ថា​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​គឺជា​មូលហេតុ​ទី​ពីរ​ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​បាត់បង់​ជីវិត​ច្រើន​ជាងគេ​បន្ទាប់​ពី​ល្បឿន​។​

redcross1-3​លោក​ ប៉ាត​ ប៊ុ​ន​ផា​ ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាកា​នេះ​ក៏​បាន​ថ្លែង​ថា​លោក​ចង់​ឲ្យ​មានការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដោយ​ស្មារតី​ទទួលខុសត្រូវ​កាន់តែ​ច្រើន​ថែម​ទៀត​ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​លើ​ផ្លូវ​។​ ដើម្បី​ឲ្យ​មានការ​គោរព​ច្បាប់​បាន​ល្អ​ ជាបឋម​ តម្រូវ​ឲ្យ​មានការ​យល់​ដឹង​ បន្ទាប់​មក​ត្រូវ​មានការ​ចូលរួម​ចេញពី​ដួងចិត្ត​ពឹតៗ​ផង​។​ ការ​យល់​ដឹង​ពី​មូលហេតុ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ រួម​ទាំង​ការ​អនុវត្ត​នូវ​ឥរិយា​បទ​មាន​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​គឺ​ ជា​កិច្ចការ​ចាំបាច់​ដែល​អាច​ជួយ​ទប់ស្កាត់​ជា​មុន​នូវ​គ្រោះថ្នាក់​កើតឡើង​នាំ​ឲ្យ​ខាតបង់​ធនធានមនុស្ស​ បាត់បង់​កម្លាំង​ពលកម្ម​ ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ និង​របស់​ជាតិ​។​

​លោក​ឆាយ​ ទៀង​ អាយុប្រមាណ​ជា​៤០​ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ពី​ខេត្តកណ្ដាល​មក​ចូលរួម​សប្បាយ​ក្នុង​ពិធីបុណ្យ​អុំទូក​នា​រសៀល​ថ្ងៃ​ទី​១៥​ វិច្ឆិការ​នេះ​ បាន​សំដែង​នូវ​ការ​យល់​ឃើញ​របស់​គាត់​ថា​ ប្រសិនជា​មានការ​ក្រើនរំលឹក​ញឹកញាប់​ និង​គ្រប់កន្លែង​ដូច​ជា​ក្រុម​យុវជន​កាកបាទក្រហម​ធ្វើ​ពេល​នេះ​ នឹង​ជួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឆាប់​បានដឹង​ និង​ផ្លាស់​ប្តូរ​របៀប​ធ្វើ​ដំណើរ​ដែល​មាន​កន្លង​មក​ ដូច​ជា​ការ​បើកបរ​លឿន​ ការ​បើកបរ​ក្រោយ​ពេល​ទទួលទាន​គ្រឿង​ស្រវឹង​ជាដើម​។​ រៀបរាប់​ទាំង​មាន​សំណើច​តិចៗ​ ថា​ «​ មិន​ត្រឹមតែ​ធ្លាប់​បាន​បើកបរ​ក្រោយ​ពេល​ទទួលទាន​គ្រឿង​ស្រវឹង​ទេ​ ខ្ញុំ​ថែម​ទាំង​ធ្លាប់​បាន​ជិះ​ម៉ូតូ​ជាមួយ​អ្នក​ស្រវឹង​ជា​អ្នក​ឌុ​ប​ជា​ញយ​ដង​។​ ដោយ​ឃើញ​ប្អូនៗ​យុវជន​ខិតខំ​ធ្វើការ​នា​ពេល​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ​ថា​ខ្លួន​បាន​ប្រព្រឹត្ត​កំហុស​ដែល​មិន​គួរ​ធ្វើ​នា​ពេល​ខាង​មុខ​។​  ពេល​នេះ​ធ្វើ​ឲ្យ​ខ្ញុំ្ត​នឹក​គឹ​ត​ពី​ខ្លួនឯង​ និង​ពី​គ្រួសារ​ផង​នោះ​  ខ្ញុំ​គឹ​ត​ថា​ឈប់​ធ្វើ​បែប​នេះ​ទៀត​ហើយ​ »​។​

redcross1-1​សូម​បញ្ជាក់​ផង​ដែរ​ថា​ យោង​តាម​តួលេខ​ ស្ដី​ពី​ការ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៥​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ មាន​ចំនួន​ ៤.៥១៩​លើក​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ២.២៣១​នាក់​។​ ចំនួន​អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​បណ្ដាល​ពី​ការ​បើកបរ​ក្រោយ​ពេល​ពិសា​គ្រឿង​ស្រវឹង​មាន​ចំនួន​ ៣៨៧​នាក់​ ។​

​សម្រាប់​ព័ត​មាន​បន្ថែម​៖
​លោក​ ខឹ​ម​ សុផល​
​ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ នៃ​កាកបាទក្រហមកម្ពុជា​
​ទូរស័ព្ទ​ ០៧៨​ ៥៣៥​ ៤០៦

Share

Image
Image
Image