en     km
en     km

ជប៉ុន​-​ចិន​ ពង្រឹង​ភាពល្អ​ប្រសើរ​នៃ​ទំនាក់ទំនង​ទ្វេភាគី​ភ្លាមៗ​ នា​កិច្ចប្រជុំ​កំពូល​ APEC​

Share

លី​ម៉ា​ ៖​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​បានឱ្យ​ដឹង​ថា​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ ស៊ិ​ន​ស៊ូ​ អា​បេ​ (Shinzo​ Abe)​ បាន​ប្រាប់​ប្រធានាធិបតី​ចិន​លោក​ ស៊ីជី​ន​ ពីង​ កាលពី​ថ្ងៃអាទិត្យ​ ទី​២០​ វិច្ឆិកា​ ម្សិលមិញ​ថា​ លោក​មាន​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ តាម​រយៈ​ការ​ដាក់​វិ​និ​យោ​ទុន​ ដើម្បី​បង្កើត​ជា​ថ្ងៃ​រំលឹក​ខួប​សំខាន់​មួយ​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នេះ​។​

នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ិនស៊ូ អាបេ
នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ិនស៊ូ អាបេ

មេដឹកនាំ​ទាំង​ពីរ​ ចិន​-​ជប៉ុន​ បាន​ធ្វើការ​ចរចា​គ្នា​ភ្លាមៗ​និង​ឥត​បាន​គ្រោង​ទុកជា​មុន​នោះ​ទេ​ ខណៈ​មេ​ដឹក​ នាំ​ទាំង​ពីរ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ (APEC)​ នៅ​ទីក្រុង​លី​ម៉ា​ ប្រទេស​ប៉េ​រូ​។​

​អ្នកនាំពាក្យ​ជប៉ុន​បន្ត​ថា​ លោក​ អា​បេ​ បាន​ប្រាប់​លោក​ ស៊ី​ ថា​លោក​ចង់​ស្វែងរក​ការ​កែ​លម្អ​ទំនាក់ទំនង​ជាមួយ​ចិន​ឱ្យ​បាន​ទូលំទូលាយ​ នៅ​ក្នុង​ខួប​លើក​ទី​ ៤៥​ នៃ​ទំនាក់ទំនង​ការទូត​ជា​ប្រក្រតី​នៅ​ឆ្នាំ​ក្រោយ​ និង​ខួប​លើក​ទី​ ៤០​ នៃ​សន្ធិសញ្ញា​សន្តិភាព​ និង​មិត្តភាព​ ចិន​និង​ជប៉ុន​ នៅ​ឆ្នាំ​២០១៨​។​ យ៉ាងណា​ក្រសួងការបរទេស​ចិន​ និយាយ​ថា​ កិច្ច​ពិភាក្សា​ខ្លី​មួយ​នេះ​ កើតឡើង​ដោយ​មាន​សំណើ​របស់​ភាគី​ជប៉ុន​។​

​មួយវិញទៀត​ មន្ត្រី​ក្រួស​ង​ការ​បរទេស​និយាយ​ដោយ​មិន​លម្អិត​ថា​៖«​លោក​ប្រធានាធិបតី​ចិន​ ស៊ីជី​ន​ ពីង​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ជំហរ​ជា​គោលការណ៍​របស់​ចិន​ លើ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ ចិន​-​ជប៉ុន​»​។​

​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​ និង​ ជប៉ុន​ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​ និង​ទី​បី​ របស់​ពិភពលោក​បាន​ជួបនឹង​ភាពល្អក់​កករ​ ដោយសារ​បញ្ហា​ជម្លោះ​ដែនទឹក​៕​ប្រភព​៖CNA

Share

Image
Image
Image