en     km
en     km

ចិន​ដាក់​ពង្រាយ​កងទ័ព​ប្រុង​ជើងការ​ បន្ទាប់​ពី​មានការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​ ភូមា​-​ចិន​

Share

សៀង​ហៃ​ ៖​ ប្រទេស​ចិន​បានឱ្យ​ដឹង​ថា​ កងទ័ព​ចិន​កំពុង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ បន្ទាប់​ពី​ក្រុម​ប្រដាប់​អាវុធ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ បាន​វាយប្រហារ​មក​លើ​ពួក​យោធា​។​ ប៉ូ​លី​សបាន​ប្រកាស​បិទ​ការ​បែងចែក​ប៉ុស្តិ៍​ព្រំដែន​របស់​ពួក​គេ​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។​ ជាមួយ​គ្នា​នេះ​ដែរ​ កងទ័ព​ចិន​បាន​ប្រកាស​នឹង​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​ពលរដ្ឋ​ និង​ទ្រព្យសម្បត្តិ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដែន​អធិបតេយ្យ​របស់​ខ្លួន​។​

myanmar-chinaទីភ្នាក់ងារ​ព័ត៌មាន​ចិន​ ស៊ី​ន​ហួ​ បាន​រាយការណ៍​ជា​ផ្លូវការ​កាលពី​ថ្ងៃអាទិត្យ​ ទី​២០​ វិច្ឆិកា​ថា​ ក្រុម​ប្រដាប់​អាវុធ​បី​ក្រុម​ បាន​វាយប្រហារ​ដំណាលគ្នា​លើ​ប៉ុស្តិ៍​សន្តិសុខ​នៅ​ព្រំដែន​ក្នុង​ទីក្រុង​ Muse​ និង​ទីក្រុង​ Kutkai​ នៃ​ភាគ​ឦសាន​ រដ្ឋ​សាន​ របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាលពី​ពេល​ថ្មីៗ​នេះ​។​

​ទីភ្នាក់ងារ​ ស៊ី​ន​ហួ​ បាន​ស្រង់​សម្តី​ប្រភព​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​លើក​ឡើង​ថា​ មាន​យោធា​និង​ជន​ស៊ី​វិល​បាន​ស្លាប់​និង​រង​របួស​ ប៉ុន្តែ​ពួក​គេ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ផ្សេងៗ​ទៀត​នោះ​ទេ​។​

​ក្រសួងការពារជាតិ​ចិន​ បានឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​លើ​គេហទំព័រ​របស់​ខ្លួន​ ដោយ​សង្ឃឹមថា​ នឹង​មាន​ស្ថានភាព​ស្ងប់ស្ងាត់​ និង​រក្សា​ភាព​អត់ធ្មត់​ ដើម្បី​ទប់ស្កាត់​ភាព​តានតឹង​ កុំឱ្យ​មានការ​កើនឡើង​ បន្ថែម​ទៀត​។​

​សេចក្តីថ្លែងការណ៍​ក្រសួង​ចិន​និយាយ​ថា​៖«​កងទ័ព​ចិន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ នឹង​ចាត់វិធានការ​ចាំបាច់​ដើម្បី​ការពារ​អធិបតេយ្យភាព​ និង​ សុវត្ថិភាព​របស់​ប្រទេស​ ព្រមទាំង​បន្ថែម​ការ​ការពារ​ជីវិត​មនុស្ស​ និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ចិន​ ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ភូមា​»​។​

​សូម​រម្លឹក​ថា​ ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ពួក​យោធា​ និង​ក្រុម​ប្រដាប់​អាវុធ​ជនជាតិភាគតិច​នៅ​រដ្ឋ​ Shan​ បាន​បង្ក​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ ផ្ទះសម្បែង​មួយ​ចំនួន​ត្រូវ​បាន​បិទទ្វារ​ ចំណែក​សកម្មភាព​ដោះ​ដូរ​ទំនិញ​នៅ​តាម​ព្រំដែន​ចិន​ និង​ ថៃ​ ជាមួយ​ភូមា​វិញ​ក៏​ត្រូវ​ផ្អាក់​ផង​ដែរ​៕​ប្រភព​៖CNA

Share

Image
Image
Image