en     km
en     km

អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​៖​ ការ​បិទ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជិត​មក​ដល់​គ​.​ជ​.​ប​ គួរ​សហការ​ជាមួយ​បក្សនយោបាយ​ថែម​ទៀត (មានសំឡេង)

Share

​ភ្នំពេញ​៖​ អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ពី​ចំនួន​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សំគាល់​។​ កត្ដា​នេះ​អ្នក​សង្កេតការណ៍​អំពាវនាវ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បង្កើន​កិច្ចសហការ​ជាមួយ​ គណបក្ស​នយោបាយ​ ដើម្បី​បង្កើន​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូម​ដាច់​ស្រយាល​ឲ្យ​រួសរាន់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​ឆាប់​។​

ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។
ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។

ករណី​នេះ​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ អះអាង​ថា​ គ​.​ជ​.​ប​ កាលពី​ថ្ងៃ​បុណ្យអុំទូក​គឺ​បាន​ចុះ​ទៅ​ជួប​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ដើម្បី​ប្រាប់​ឲ្យ​ចុះ​ទៅ​ដល់​គេហដ្ឋាន​ពលរដ្ឋ​ដោយ​ផ្ទាល់​ដើម្បី​ជំរុញ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​ ពលរដ្ឋ​ខ្មែរ​កាន់​អត្ត​ស​ញ្ញ​ណ​ប័ណ្ណ​មាន​ជាង​៩​លាន​៨​សែន​នាក់​។​ អ្នក​កាន់​អត្តសញ្ញាណប័ណ្ណ​នេះ​ គឺជា​អ្នកមាន​សិទ្ធិ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។

​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្ដិ​គណកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុ​ត្ដិ​ធ​ម៍​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និ​ច​ហ្វិ​ច​ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​នៅ​ថ្ងៃ​ទី​ ១៨​ វិច្ឆិកា​ ថា​ ក្រោយ​ពី​លោក​បាន​ចុះ​ទៅ​ដល់​មូលដ្ឋាន​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ដ​ សៀមរាប​ និង​កន្លែង​មួយ​ចំនួន​ទៀត​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៦​ គឺ​ចំនួន​ប្រជាពលរដ្ឋ​ទៅ​ចុះ​បោះ​ឆ្នោត​មាន​ចំនួន​តិចតួច​គឺ​ខុស​ពី​ដំណើ​ការ​ដំបូង​។​
លោក សំ គន្ធាមី នាយកប្រតិបត្ដិអង្គការ និចហ្វិច
លោក សំ គន្ធាមី នាយកប្រតិបត្ដិអង្គការ និចហ្វិច

លោក​ សំ​ គ​ន្ធា​មី​៖«​ទី​មួយ​បំណង​ខ្ញុំ​ ខ្ញុំ​ចង់​ធ្វើការ​ប៉ាន់​ប្រមា​ន​ថា​ សង្កាត់​មួយ​ចំនួន​ហ្នឹង​តើ​មាន​មនុស្ស​មក​ចុះ​ឈ្មោះ​នៅ​ពេល​នេះ​វា​កើន​អត់​ ប៉ុន្ដែ​មើលទៅ​វា​អត់​កើន​ដូច​ពី​មុន​ មិនមែន​ដូច​ពី​ខែ​ដំបូង​ខែ​ ៩​នោះ​ទេ​»​។​

​ប៉ុន្ដែ​លោក​ថា​ ចំនួន​ទា​ហ៊ាន​ដែល​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺ​មាន​ចំនួន​ច្រើន​ គឺ​មាន​ចំនួន​តិច​តែ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។​

​លោក​ សំ​ គ​ន្ធា​មី​ មាន​ប្រសាសន៍​បន្ថែម​ថា​ ការ​ដែល​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ចំនួន​តិច​ដូចនេះ​ គឺ​ ដោយសារ​កង្វះ​ព័ត៌មាន​ទៅ​កាន់​ទី​ដាច់​ស្រយាល​។​ ករណី​នេះ​លោក​ស្នើ​ឲ្យ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ត្រូវ​បង្កើន​ការ​សហការ​ជាមួយ​បណ្ដា​គណបក្ស​នយោបាយ​ ដោយ​បើកឱកាស​ឲ្យ​ពួក​គេ​អាច​ទៅ​ផ្សព្វផ្សាយ​នៅ​តាម​ទី​ជនបទ​បាន​ងាយស្រួល​។​

​ចំណុច​នេះ​លោក​ថា​ កន្លង​មក​ថ្វីបើ​ គ​.​ជ​.​ប​ អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​អាច​ផ្សព្វផ្សាយ​ពី​ការ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មែន​ ប៉ុន្ដែ​ហាក់ដូច​មិន​បាន​ទូលាយ​នោះ​ទេ​ ព្រោះតែ​មានការ​រារាំង​ពី​អាជ្ញាធរ​ ដែល​ជា​ការ​លំបាក​សម្រាប់​បក្សនយោបាយ​។​

​លោក​ សំ​ គ​ន្ធា​មី​៖«​បាទ​គឺ​មាន​តែ​សុំ​ឲ្យ​សហការ​ គ​.​ជ​.​ប​ ជួយ​លើកទឹកចិត្ដ​ឲ្យ​គណបក្ស​នយោបាយ​ចុះ​ដល់​មូលដ្ឋាន​តាម​ផ្ទះ​នៅ​តាម​ឃុំ​សង្កាត់​ ហើយ​លើកទឹកចិត្ដ​ឲ្យ​គាត់​ទៅ​ចុះ​ឈ្មោះ​ទៅ​»​។​

​ចំណុច​នេះ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​លោក​ ហង្ស​ ពុទ្ធា​ ឆ្លើយ​តប​ថា​ កន្លង​មក​ គ​.​ជ​.​ប​ បាន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ផ្សព្វផ្សាយ​ យ៉ាង​ទូលាយ​ជុំវិញ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ប៉ុន្ដែ​ជា​ការ​សង្កេត​របស់​ គ​.​ជ​.​ប​ ឃើញ​ថា​ ទាំង​គណបក្ស​នយោបាយ​ និង​អាជ្ញាធរ​មូលដ្ឋាន​ហាក់​មិន​បាន​សហការ​គ្នា​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​។​ លោក​បន្ដ​ថា​ ការ​ផ្សព្វផ្សាយ​ជុំវិញ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ គឺជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​ទាំងអស់​គ្នា​។​ តែ​លោក​សំណូមពរ​ថា​ ដើម្បី​ឲ្យ​ដំណើ​ការ​ផ្សព្វផ្សាយ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ល្អ​គឺ​មាន​តែ​គណបក្ស​នយោបាយ​ អង្គការ​សង្គម​ស៊ី​វិល​ និង​អាជ្ញាធរ​ត្រូវ​តែ​បន្ដ​ការ​សហការ​គ្នា​ឲ្យ​បាន​ល្អ​។​

​លោក​ ហង្ស​ ពុទ្ធា​៖«​យើង​អាច​និយាយ​រឿង​គ្នា​បាន​មុន​ពេល​រឿង​អ្វី​កើតឡើង​ អ​ញ្ចឹ​ង​ការ​សហការ​គ្នា​នេះ​គឺ​មាន​ភាព​ចាំបាច់​ណាស់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​ NGO​ និង​គណបក្ស​នយោបាយ​ត្រូវ​តែ​រក​មធ្យោបាយ​និយាយ​ជាមួយ​គ្នា​មុន​ ចៀសវាង​ការ​ធ្វើ​ទាំង​បង្ខំ​នាំ​ឲ្យ​លទ្ធផល​មិនល្អ​ពេល​ក្រោយ​»​។​

​បន្ថែម​លើ​នេះ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ក៏​បាន​ អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​គ្រប់​អាយុ​ ១៨​ឆ្នាំ​ឡើង​ទៅ​មិន​ទាន់​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ សូម​រួសរាន់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​មុន​ថ្ងៃ​ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​ ខាង​មុខ​។​

​បើ​គិត​ពី​ថ្ងៃ​ទី​ ០១​ កញ្ញា​ រហូត​ដល់​ថ្ងៃ​ទី​ ១៧​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​ វេលា​ម៉ោង​ ៦​ល្ងាច​ ឲ្យ​ដឹង​ថា​ ចំនួន​ពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺ​មាន​ចំនួន​ប្រមាណ​ជាង​ ៧​លាន​ ២​សែន​នាក់​ ខណៈ​ដែល​ពលរដ្ឋ​មាន​អាយុ​គ្រប់​ ១៨​ឆ្នាំ​ឡើង​ទៅ​មាន​ចំនួន​ជាង​ ៩​លាន​ ៦​សែន​នាក់​៕​

Share

Image
Image
Image