en     km
en     km

នាយក​រដ្ឋមន្ត្រី​ណា​ជី​ព​ ព្រមាន​បង្ក្រាប​បាតុកម្ម​ដែល​ទាមទារ​ឱ្យ​លោក​ចេញពី​តំណែង​

Share

​នាយក​រដ្ឋមន្ដ្រី​ម៉ា​ឡេ​ស៊ី​ដែល​មានរឿង​អាស្រូវ​ ពុក​រលួយ​ ណា​ជីព​រ៉ា​ហ្សា​ក់​ បាន​ព្រមាន​ថា​ នឹង​បង្ក្រាប​បាតុកម្ម​ប្រសិនបើ​បាតុកម្ម​ ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​ នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​បង្ក​ឲ្យ​មាន​ហិង្សា​។​

លោក ណាជីព រ៉ាហ្សាក់
លោក ណាជីព រ៉ាហ្សាក់

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ អង្គការ​កែទម្រង់​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​ថា​ Bersih​ នឹង​ដឹកនាំ​ឲ្យ​មានការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​ ដោយ​មាន​មនុស្ស​ចូលរួម​យ៉ាងតិច​ ២០​ម៉ឺន​នាក់​ ដោយ​ទាមទារ​ឲ្យ​លោក​ ណា​ជីព​ រ៉ា​ហ្សា​ក់​ លាលែង​ពី​តំណែង​ ព្រោះតែ​នាយក​រដ្ឋមន្ដ្រី​រូប​នេះ​ មានរឿង​អាស្រូវ​ពុក​រលួយ​កិបកេង​ប្រាក់​របស់​រដ្ឋ​នៅ​ទឹកប្រាក់​ ៧​រយ​លាន​ដុល្លា​អា​មេ​រិ​ក​។​

​លោក​ ណា​ជីព​ បាន​ព្រមាន​ថា​ អាច​នឹង​មាន​បាតុកម្ម​ពីរ​ ធ្វើ​ឡើង​នៅ​ពេល​តែ​មួយ​គឺ​បាតុកម្ម​គាំ​ទ្រ​រដ្ឋាភិបាល​ និង​ប្រឆាំង​រដ្ឋាភិបាល​ដែល​ទីបំផុត​លោក​ថា​ ត្រូវ​តែ​បង្ក្រាប់​ជា​ដាច់ខាត​។​

​តាម​ព័ត៌មាន​អង្គការ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ Bersih​ ដែល​មាន​ប្រជាប្រិយភាព​នឹង​រៀបចំ​យុទ្ធនា​ការណ៍​ធ្វើ​បាតុកម្ម​នេះ​គឺ​រយៈពេល​ ៧​ស​ប្ដា​ហ៍​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​លោក​ ណា​ជីព​ទទួលកំហុស​ហើយ​លាលែង​ពី​តំណែង​។​ យ៉ាងណា​ក៏​ដោយ​លោក​ ណា​ជីព​ បដិសេធ​ថា​លោក​មិន​បាន​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​អ្វី​ឡើយ​។​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ តុលាការ​ត្រូវ​បាន​ចាត់​ទុក​ថា​ ស្ថិត​នៅ​ក្រោម​អំណាច​របស់​បក្ស​កាន់​អំណាច​បច្ចុប្បន្ន​នេះ​ ហើយ​ភាគច្រើន​បាន​កាត់ទោស​ទៅ​លើ​បក្ស​ប្រឆាំង​ ជាក់ស្ដែង​ឧបនាយករដ្ឋមន្ដ្រី​ម្នាក់​គឺ​លោក​ អាន់​រ៉ា​អ៊ី​ប្រា​ហ៊ី​ម​ ឲ្យ​មានទោស​ ៥​ឆ្នាំ​ ពី​បទ​ស្រឡាញ់​ភេទ​ដូច​គ្នា​ ដោយ​គេ​ថា​ ខុស​នឹង​វិន័យ​សាសនា​មូ​ស្លី​ម​៕​ប្រភព​:CNA

Share

Image
Image
Image