en     km
en     km

​ប្រជាជន​ប្រេ​ស៊ី​ល​អំពាវនាវ​ឲ្យ​ ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ស្តារ​ស្ថានភាព​ឡើងវិញ​

Share

ប្រេស៊ីល៖ នៅ​ពេល​ដែល​វិបត្ដិ​នយោបាយ​និង​សង្គម​កាន់តែ​អាក្រក់​ទៅ​ នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ប្រជាជន​ប្រេ​ស៊ី​ល​រាប់​ម៉ឺន​នាក់​បាន​ដើរ​ធ្វើ​បាតុកម្ម​ តាម​ដងផ្លូវ​នានា​ទូ​ទាំង​ប្រទេស​ ដោយ​ទាមទារ​ឲ្យ​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​ និង​ត្រូវ​ចាប់ខ្លួន​មន្ដ្រីជាន់ខ្ពស់​មួយ​ចំនួន​ករណី​ពុក​រលួយ​។​ វិបត្ដិ​បាន​នាំ​ឲ្យ​ការ​បែកបាក់​សង្គម​កាន់តែ​ខ្លាំង​ជា​ហេតុ​បង្ក​ឲ្យ​មាន​ អំពើ​ហិង្សា​នៅ​តាម​តំបន់​មួយ​ចំនួន​។​

​ប្រជាជន​ប្រេ​ស៊ី​ល​ រាប់​ម៉ឺន​នាក់​បាន​ចេញ​ដើរ​តាម​ដងផ្លូវ​ជា​ថ្មី​ម្ដងទៀត​ ដែល​លើក​នេះ​ការ​ធ្វើ​បាតុកម្ម​ ​ គឺ​ទាមទារ​ឲ្យ​កងទ័ព​ប្រញាប់​ធ្វើ​រដ្ឋប្រហារ​ ឲ្យ​បាន​ឆាប់​បំផុត​ដើម្បី​ស្រោចស្រង់​ប្រទេស​ជាតិ​។
​ប្រជាជន​ប្រេ​ស៊ី​ល​ រាប់​ម៉ឺន​នាក់​បាន​ចេញ​ដើរ​តាម​ដងផ្លូវ​ជា​ថ្មី​ម្ដងទៀត​ ដែល​លើក​នេះ​ការ​ធ្វើ​បាតុកម្ម​ ​ គឺ​ទាមទារ​ឲ្យ​កងទ័ព​ប្រញាប់​ធ្វើ​រដ្ឋប្រហារ​ ឲ្យ​បាន​ឆាប់​បំផុត​ដើម្បី​ស្រោចស្រង់​ប្រទេស​ជាតិ​។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ កាលពី​ថ្ងៃ​ម្សិលមិញ​ប្រជាជន​ប្រេ​ស៊ី​ល​ រាប់​ម៉ឺន​នាក់​បាន​ចេញ​ដើរ​តាម​ដងផ្លូវ​ជា​ថ្មី​ម្ដងទៀត​ ដែល​លើក​នេះ​ការ​ធ្វើ​បាតុកម្ម​ គឺ​ខុស​ពី​ពេល​មុនៗ​ គឺ​ទាមទារ​ឲ្យ​កងទ័ព​ប្រញាប់​ធ្វើ​រដ្ឋប្រហារ​ ឲ្យ​បាន​ឆាប់​បំផុត​ដើម្បី​ស្រោចស្រង់​ប្រទេស​ជាតិ​។​ ពួក​បាតុករ​បាន​ស្រែ​កថា​ ដើម្បី​ស្ដារ​ស្ថានភាព​ឡើង​វិញ​មាន​តែ​កងទ័ព​ទេ​ ចូល​មក​គ្រប់គ្រង​អំណាច​។​ យ៉ាងណា​ក៏​ដោយ​មនុស្ស​ប្រហែល​ ៤០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​។​

​អំពើ​ហិង្សា​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ បាន​ធ្វើ​ឲ្យ​លំនៅ​ដ្ឋា​ន​អ្នកស្រុក​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ​។​ ទន្ទឹម​នឹង​នេះ​គេ​ឃើញ​ពួក​យោធា​ចាប់ផ្ដើម​ដាក់​ពង្រាយ​តាម​ផ្លូវ​ជា​បណ្ដើរៗ​ហើយ​ ប៉ុន្ដែ​មិន​មាន​សញ្ញា​ណាមួយ​ថា​ នឹង​មាន​រដ្ឋប្រហារ​ឆាប់ៗ​នោះ​ទេ​។​ ករណី​ពុក​រលួយ​នេះ​នាំ​ឲ្យ​ប្រធានាធិបតី​ម្នាក់​គឺ​លោកស្រី​ Dilma​ Rousseff​ ត្រូវ​បាន​ចោទប្រកាន់​ ករណី​ពុក​រលួយ​ ស្រប​ពេល​ មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​ រូប​ ត្រូវ​បាន​ចាប់ខ្លួន​។​

​ប្រទេស​ប្រេ​ស៊ី​ល​ធ្លាប់​គ្រប់គ្រង​ដោយ​ពួក​យោធា​នៅ​ទស​វត្ស​ឆ្នាំ​ ១៩៦០​ ដល់​ឆ្នាំ​ ១៩៧០៕​ប្រភព​:BBC

Share

Image
Image
Image