en     km
en     km

លោក​ អា​បេ​ ព្យាយាម​សាង​ទំនុកចិត្ត​ជាមួយ​លោក​ ត្រាំ​ ដោយ​សង្កត់ធ្ងន់​លើ​សម្ព័ន្ធភាព​ជា​ចម្បង​

Share

​ក្រុង​វ៉ា​ស៊ី​ន​ /​ ក្រុង​តូ​ក្យូ​ ៖​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ ស៊ី​ន​ ហ្សូ​អា​បេ​ និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៧​ វិច្ឆិកា​នេះ​ថា​ លោក​ចង់​កសាង​ទំនាក់ ទំនង​យ៉ាង​ជិត​ស្និត​មួយ​ នៅ​ពេល​ដែល​លោក​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​របស់​អា​មេ​រិ​ក​គឺ​លោក​ Donald​ Trump​ ស​ប្តា​ហ៍​នេះ​។​ ជំនួប​រវាង​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ត្រូវ​បានដឹង​ថា​ អាច​មាន​បញ្ហា​ចំនួន​ពីរ​ដែល​ត្រូវ​លើកយក​មក​ជា​គោល​ គឺ​បញ្ហា​សម្ព័ន្ធភាព​ដែល​ជា​ស្នូល​នៃ​ផ្នែក​ការទូត​ និង​បញ្ហា​សន្តិសុខ​របស់​ក្រុង​តូ​ក្យូ​ផង​ដែរ​។​

នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីន ហ្សូអាបេ ។រូបភាពពីReuters
នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីន ហ្សូអាបេ ។រូបភាពពីReuters

​លោក​ អា​បេ​ នឹង​ជួប​ជាមួយ​លោក​ Trump​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​ក្រោយ​នៅ​ទីក្រុង​ ញូ​វ​យ៉​ក​ ដែល​ជំនួប​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ ជា​ការ​ជួប​គ្នា​លើក​ដំបូង​ចាប់តាំងពី​មហាសេដ្ឋី​អចលនទ្រព្យ​ បាន​ទទួល​ជ័យជម្នះ​លើ​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​ ៨​ ខែវិច្ឆិកា​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ ក្យូ​ដូរ​បស់​ជប៉ុន​រាយការណ៍​ពី​វប្រ​សាសន៍​របស់​លោក​ អា​បេ​ ដែល​បាន​ប្រាប់​ក្រុម​អ្នកកាសែត​មុន​ពេល​ចាក​ចេញពី​ទីក្រុង​តូ​ក្យូ​ ថា​៖«​សម្ព័ន្ធភាព​របស់​សហរដ្ឋអាមេរិក​ និង​ជប៉ុន​ ប្រៀប​បាន​ដូច​ជាស​សរ​គ្រឹះ​ដ៏​រឹង​មាំ​ ពិសេស​គឺ​ផ្នែក​ការទូត​ និង​សន្តិសុខ​របស់​ប្រទេស​ជប៉ុន​»​។​ លោក​ អា​បេ​ បន្ត​ថា​៖​ «​មាន​តែ​ការ​ជឿ​ទុកចិត្ត​ទេ​ដែល​ធ្វើ​ឱ្យ​សម្ព័ន្ធភាពរ​ស់បាន​យូរ​»​។​

​ទោះជា​យ៉ាងណា​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​ នៅ​តែ​មិន​ទាន់​បង្ហាញ​ឱ្យ​ដឹង​នៅឡើយ​នោះ​ទេ​៕
​ប្រភព​៖CNA

Share

Image
Image
Image