en     km
en     km

​លោក​ Duterte​ ថា​មិត្តភាព​អា​មេ​រិ​ក​-​ហ្វី​លី​ពី​ន​ ក្រោម​រដ្ឋការ​លោក​ត្រាំ​គឺជា​មិត្ត​ល្អ​

Share

​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ Rodrigo​ Duterte​ បាន​សម្ដែង​ការ​រំពឹង​ទុកជា​មុន​ចំពោះ​ការ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​នៃ​ទំនាក់ទំនង​ទ្វេភាគី​ ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​ ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​ គឺ​  លោក​ ដូ​ណា​ល់​ត្រាំ​។​

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte និង លោក Donal Trump
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte និង លោក Donal Trump

​លោក​ Duterte​ បាន​រំពឹង​ដូចនេះ​ នៅ​ពេល​លោក​ត្រៀម​ចេញដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ សន្និសីទ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ដែល​នៅ​ទីនោះ​ លោក​ត្រូវ​ជួប​សម​ភាគី​រុ​ស្ស៊ី​ លោក​ប្លា​ឌី​មៀ​ពូ​ទី​ន​ ហើយ​ក្នុង​ជំនួប​នោះ​ លោក​នឹង​ថ្លែង​សរសើរ​ចំពោះ​លោក​ ដូ​ណា​ល់​ត្រាំ​ នៅ​ចំពោះ​មុខ​ លោកពូ​ទី​ន​។​

​យ៉ាងណា​ក៏​ដោយ​ លោក​ Duterte​ បាន​ក្លាយជា​អមិត្ត​ជាមួយ​លោក​ អូ​បា​ម៉ា​ ប្រធានាធិបតី​អា​មេ​រិ​ក​ ដែល​នឹង​ត្រូវ​ចាក​ចេញពី​តំណែង​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ ដោយសារ​តែ​លោក​មាន​ជម្លោះ​ពាក្យ​សម្ដី​ជាមួយ​គ្នា​។​

​លោក​ Duterte​ និង​លោក​ ដូ​ណា​ល់​ត្រាំ​ ឆ្នាំ​នេះ​ មាន​អាយុ​ ៧១​ ឆ្នាំ​ដូច​គ្នា​។​ ឥស្សរជន​ទាំង​ពីរ​ ត្រូវ​បាន​សារព័ត៌មាន​ ពិពណ៌នា​ ថា​ ជា​មេដឹកនាំ​ច​រិ​ក​ឆេ​ឆាវ​ដូច​គ្នា​។​

​លោក​ Duterte​ ចាត់​ទុក​លោក​ត្រាំ​ ថា​ ជា​ដៃគូ​ដែល​ធ្វើ​អោយ​ទំនាក់ទំនង​ ហ្វី​លី​ពី​ន​ និង​អា​មេ​រិ​ក​ កាន់តែ​រឹង​មាំ​ថែម​ទៀត​ ៕​ប្រភព​:CNA

Share

Image
Image
Image