សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ និងអាចារិនីទូទាំងប្រទេស នៅសាលចតុមុខ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី ១៧ វិច្ឆិកានេះ។ នេះបើតាមហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
តាមហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន ដដែល កិច្ចសំណេះសំណាលជាមួយអាចារ្យ និង អាចារិនីនៅទូទាំងប្រទេស នាពេលនេះ គឺ ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងអំពីក្បួនច្បាប់ក្រឹតក្រមអាចារ្យ ជាគោលដែលមានការឯកភាពរួម និងដើម្បីលើកកម្ពស់ការយល់ដឹងលើកម្រិតវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរបន្ថែមដល់អាចារ្យ និងអាចារិនីទាំងអស់ដែលទទួលបានការបណ្តុះបណ្តាល ពី សមាគមអាចារ្យខ្មែរ។
តាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ដ្រីដដែល ការជួបសំណេះសំណាលប្រចាំឆ្នាំ ជាមួយអាចារ្យ និង អាចារិនី នៅទូទាំងប្រទេសនៅថ្ងៃនេះ ក៏ជាឱកាសផ្លាស់ប្តូរមតិយោបល់ និងការចែករំលែកនូវចំណេះដឹងដល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងទូទៅរបស់អាចារ្យ និងអាចារិនីអោយកាន់តែល្អ មានទំនុកចិត្ត និងទទួលយកបានក្នុងការបម្រើកិច្ចការអាចារ្យនៅក្នុងប្រទេស៕