en     km
en     km

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​រុ​ស្ស៊ី​ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​ពុក​រលួយ​

Share

​មូ​ស្គូ​៖​លោក​ Alexey​ Ulyukayev​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​របស់​ប្រធានាធិបតី​ ផ្លា​ឌី​មៀ​ល​ពូ​ទី​ន​ ត្រូវ​បាន​រដ្ឋ​អាជ្ញា​ចាប់ខ្លួន​នៅ​ថ្ងៃ​អង្គារ​ ទី​១៥​ វិច្ឆិកា​ នេះ​ករណី​សង្ស័យ​ទទួល​ប្រាក់​សំណូក​នូវ​ទឹកប្រាក់​ ២​លាន​ដុល្លារ​អា​មេ​រិ​ក​ពាក់ព័ន្ធ​ក្រុម​ប្រេង​ដ៏​ធំ​មួយ​ដែល​រដ្ឋ​គ្រប់គ្រង​។​

លោក​ Alexey​ Ulyukayev​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​
លោក​ Alexey​ Ulyukayev​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​

​អ្នកនាំពាក្យ​គណកម្មាធិការ​ប្រឆាំង​អំពើ​ពុក​រលួយ​លោកស្រី​ Svetlana​ Petrenko​ បាន​ប្រាប់​ ទីភ្នាក់ ងារ សារព័ត៌មាន​ Novosti​ ថា​អំពើ​របស់​លោក​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​គឺ​បទល្មើស​នៃ​ការ​ចាប់ជំរិត​ប្រាក់​ពី​ក្រុមហ៊ុន។​

​លោក​ Alexey​ Ulyukayev​ បាន​ឡើង​កាន់​តំណែង​នេះ​នៅ​ឆ្នាំ​ ២០១៣៕​ប្រភព​-​ AFP

Share

Image
Image
Image