en     km
en     km

Human​ Rights​ Watch​ ថា​ មនុស្ស​៧០​នាក់​ស្លាប់​នៅ​ក្នុង​រដ្ឋ​រ៉ា​ក​ឃី​ន​ភូមា​

Share

​អង្គការ​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ​អា​មេ​រិ​ក​ Human​ Rights​ Watch​ បាន​ចេញ​របាយការណ៍ដោយ​បង្ហា ញ​ថា​ មនុស្ស​ស្លាប់​៧០​នាក់​ និង​២៣៤​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ការ​វាយប្រហារ​មួយ​របស់​កងទ័ព​រដ្ឋា ភិបាល​ទៅ​លើ​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ​រ៉ា​ក​ឃី​នភា​គ​ខាងជើង​ប្រទេស​ភូមា​។​burma

​អង្គការសិទ្ធិមនុស្ស​អា​មេ​រិ​កមួយ​នេះ​បញ្ជាក់​ថា​ អ្នក​ស្លាប់​ទាំងនោះ​សុទ្ធតែ​ជា​ពលរដ្ឋ​ម៉ូ​ស្លិ​ម​រ៉ូ​ហ៊ីង​យ៉ា​ជា​ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស​បង់​ក្លា​ដេ​ស​។​ តាម​ Human​ Rights​ Watch​  លំនៅ​ដ្ឋា​ន​ ៤០០​ ខ្នង​ត្រូវ​បាន​ដុត​បំផ្លាញ​។​ ​តែ​បែប​នេះ​ក្ដី​ពួក​កងទ័ព​បាន​បដិសេធ​របាយ​ការ​ណ័​នេះ​ដោយ​អះអាង​ថា​ លំនៅ​ដ្ឋា​ន​អ្នកស្រុក​បាន​ត្រូវ​ដុត​ឆេះ​មាន​តែ​២២៧​ខ្នង​ប៉ុណ្ណោះ​។​

​នេះ​ជា​លើក​ទី​២​ហើយ​នៃ​សោកនាដកម្ម​របស់​ជនជាតិភាគតិច​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ដែល​រង​ការ​វាយប្រ ហារ​កាលពី​ឆ្នាំ​២០១២​ ក្រុម​នេះ​ចំនួន​ជាង​២០០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ករណី​រើសអើង​ជាតិ​សាសន៍​។​

​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ប្រធាន​ទីប្រឹក្សា​រដ្ឋ​ភូមា​នៅ​មិន​ទាន់​ប្រតិកម្ម​ចំពោះ​ករណី​នេះ​នៅឡើយ​ទេ​៕​ ប្រភព​:AFP

Share

Image
Image
Image