en     km
en     km

ប្រធានរដ្ឋសភា​អា​មេ​រិ​ក​បញ្ជាក់​ថា​ មិន​ចាប់បង្ខំ​ជនអន្ដោប្រវេសន៍​ឱ្យ​ត្រឡប់​ទៅ​វិញ​ទេ​

Share

​​វ៉ា​ស៊ី​ន​តោ​៖​ លោក​ Paul​ Ryan​ ប្រធានរដ្ឋសភា​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ទោះបីជា​ប្រធា នាធិបតី​ទើប​ជាប់​ឆ្នោត​លោក​ ដូ​ណា​ល់​ត្រាំ​ មាន​ផែនការ​ចាត់ការ​ទៅ​លើ​ជនអន្ដោប្រវេសន៍​ដែល​មក​រស់នៅ​ក្នុង​ប្រទេស​អា​មេ​រិ​ក​ក៏​ដោយ​ក៏​គ្មាន​អ្នក​ណា​អាច​ចាប់បង្ខំ​អោយ​ពួក​គេ​ត្រឡប់​ទៅ​វិញ​ដែរ​។​

លោក​ Paul​ Ryan​ ប្រធានរដ្ឋសភា​សហរដ្ឋអាមេរិក​
លោក​ Paul​ Ryan​ ប្រធានរដ្ឋសភា​សហរដ្ឋអាមេរិក​

​លោក​ប្រធានរដ្ឋសភា​បាន​ថ្លែង​ដូចនេះ​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​CNN​បន្ទាប់​ពី​លោក​ទទួល​បាន​ព័ត៌ មាន​មក​ថា​លោក​ ដូ​ណា​ល់​ត្រាំ​ មាន​ផែនការ​អនុវត្តន៍​ការ​ចាប់បង្ខំ​ជនអន្ដោប្រវេសន៍​ត្រឡប់​ទៅ​ប្រទេស​កំណើត​ពួក​គេ​វិញ​។​

​លោក​បាន​អះអាង​ទៀត​ថា​ផែនការ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ មិនមែន​ជា​ច្បាប់​នោះ​ទេ​គឺ​មាន​ន័យ​ថា​ គេ​អនុវត្ត​អ្វី​ក៏​ដោយ​ត្រូវ​ផ្អែក​លើ​ច្បាប់​ជា​មុន​សិន​ ។​

​តែ​ជាមួយ​គ្នា​នេះ​លោក​បញ្ជាក់​ថា​ គេ​ត្រូវ​ពិនិត្យ​មើល​ជនអន្ដោប្រវេសន៍​ដោយ​ខុសច្បាប់​ ហើយ​ជាប់​បទ ឧក្រិដ្ឋ​នៅ​អា​មេ​រិ​ក​ដែល​ជន​ទាំងនេះ​គឺជា​មុខសញ្ញា​នៃ​ការ​ចាប់​ប​ញ្ចូ​ន​ត្រឡប់​ទៅ​វិញ​ ។​

​កាលពី​ថ្ងៃ​ម្សិលមិញ​លោក ​ដូ​ណា​ល់​ត្រាំ​ ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​ចុះ​ផ្សាយ​ថា​ជនអន្ដោប្រវេសន៍​ដែល​រស់នៅ​អា​មេ​រិ​ក​ជិត​ ២​ម៉ឺន​នាក់​ដែល​ជាប់​បទឧក្រិដ្ឋ​នឹង​ត្រូវ​ចាប់​ប​ញ្ចូ​ន​ចេញពី​អា​មេ​រិ​ក​ខណៈ​មនុស្ស​៣​លាន​នាក់​ទៀត​រស់នៅ​ដោយ​ខុសច្បាប់​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ប ណ្ដេញចេញ​ផង​ដែរ​៕​ ប្រភព​:CNN

Share

Image
Image
Image