en     km
en     km

​រដ្ឋមន្ដ្រី​ការ​បរទេស​អឺរ៉ុប​រំពឹង​ថា​ ដៃគូ​ទំនាក់ទំនង​ជាមួយ​អា​មេ​រិ​ក​នៅ​តែ​រឹង​មាំ​

Share

អឺរ៉ុប៖​ក្រុម​រដ្ឋមន្ដ្រី​ការ​បរទេស​សហភាព​អឺរ៉ុប​ដែល​បាន​ជួប​ប្រជុំ​គ្នា​នៃ​ទីក្រុង​ព្រុ​ច​ហ្សែ​ល​ បាន​និយាយ​ថា​ ដៃគូ​ទំនាក់ទំនង​រវាង​អា​មេ​រិ​ក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ គឺ​នៅ​តែរឹង​មាំ។​ ​ក្រុម​រដ្ឋមន្ដ្រី​បាន​និយាយ​ទៀត​ថា​ រដ្ឋ​កាល​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ នឹង​បង្ក​ឱ្យ​មាន​ភាព​កក់ក្ដៅ​រឹង​មាំ​ដដែល​ជាមួយ​និង​សហភាព​អឺរ៉ុប​។​

លោក ដូណាល់ត្រាំ ប្រធានាធិបតីទើបជាប់ឆ្នោតលើកទី ៤៥ របស់អាមេរិក
លោក ដូណាល់ត្រាំ ប្រធានាធិបតីទើបជាប់ឆ្នោតលើកទី ៤៥ របស់អាមេរិក

​ប្រធាន​គោលនយោបាយ​ការ​បរទេស​សហភាព​អឺរ៉ុប​​ Federica​ Mogherini​ បាន​និយាយ​ថា​ គេ​នៅ​រង់ចាំ​ថា​ ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​អា​មេ​រិ​ក​នឹង​មាន​អ្វី​ផ្លាស់​ប្ដូរ​ចំពោះ​គោលនយោបាយ​សហភាព​អឺរ៉ុប​។​ តែ​យ៉ាងនេះ​ក្ដី​លោក​កំពុង​តែ​រង់ចាំ​មើល​ការ​ចូល​កាន់​តំណែង​របស់​លោក​ ដូ​ណា​ល់​ត្រាំ​។​

​នៅ​ក្នុង​យុទ្ធនាការ​រក​សម្លេង​ឆ្នោត​លោក​ ដូ​ណា​ល់​ត្រាំ​ ដែល​ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សា ធារណរដ្ឋ​បាន​ប្រ​លយ​ពាក្យ​ថា​ នឹង​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ទាំងអស់​ជាមួយ​សហភាព​អឺរ៉ុប​ជា​ពិសេស​ គឺ​វិស័យ​ការពារ​ជាតិ​ជាមួយ​អង្គការ​ណា​តូ​។​

​លោក​ ដូ​ណា​ល់​ត្រាំ​ ដែល​ធ្វើ​អោយ​រដ្ឋមន្ដ្រី​ការ​បរទេស​សហភាព​អឺរ៉ុប​មានការ​ភ្ញាក់ផ្អើល​នោះ​ដោយសារ​តែ​លោក​បាន​សម្ដែង​ការ​ចាប់អារម្មណ៍​ងាក​ទៅ​រក​ប្រទេស​រុ​ស្ស៊ី​ឡើង​វិញ​៕
​ប្រភព​:BBC​

Share

Image
Image
Image