en     km
en     km

​គ​.​ជ​.​ប​ ស្នើ​ក្រសួង​ព័ត៌មាន​ និង​សាលា​រាជធានី​ភ្នំពេញ​ជួយ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឲ្យ​រួស​រាន់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​(មានសំឡេង)

Share

ភ្នំពេញ ​៖ ​តាម​រយៈ​សេចក្ដី​ជួន​ដំណឹង​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​ ១២​ វិច្ឆិកា​នេះ​បាន​ឲ្យ​ដឹង​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​ស្នើ​ដល់​ក្រសួង​ព័ត៌ មាន​ និង​សាលា​រាជធានី​ភ្នំពេញ​ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ សូម​ជួយ​ផុ្ស​ព្វ​ផ្សាយ​ដើ ម្បី​ឲ្យ​ពលរដ្ឋ​រួស​រាន់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​មុន​កាល​បរិច្ឆេ​ទ​បិទបញ្ចប់​។​

 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប

​គ​.​ជ​.​ប​ ស្នើ​ទៅ​ក្រសួង​ព័ត៌មាន​ និង​សាលា​រាជធានី​ភ្នំពេញ​ មាន​ដូច​ខាងក្រោម​៖

•​    ​ក្រសួង​ព័ត៌មាន​ ៖​ ស្នើ​សុំ​ជួយ​ផ្សព្វផ្សាយ​សារ​ ដែល​មាន​ខ្លឹមសារ​សំខាន់​ចំនួន​ ៤​ ក្នុង​ពេល​ធ្វើ​អត្ថាធិប្បាយ​ប្រណាំងទូក​នា​អំឡុង​ពេល​ប្រារ​ព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ដែល​ប្រព្រឹត្ដ​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ១៣​ ដល់​ថ្ងៃ​ទី​ ១៥​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៦​ ដែល​សារ​ទាំង​ ៤​ នោះ​រួម​មាន​៖

-​ទី​ ១​ សូម​អញ្ជើញ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​ យ៉ាង​យូ​រត្រឹម​ថ្ងៃ​ទី​ ២៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៦​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​។​

-​ទី ​២​ សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​ព័ត៌មាន​ ស្ដី​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​ហើយ សូម​ជួយ​ផ្សព្វ​ផ្សាយ​ដល់​បងប្អូន​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​។

-​ទី ​៣​ សូម​ប្រើប្រាស់​អត្ដសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​ទាំង​ ៣​ ប្រភេទ​ ឬ​ឯកសារ​បញ្ជាក់​អត្ដសញ្ញាណ​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​។

-​និង​ទី​ ៤​ ប្រសិនបើ​អាសយដ្ឋាន​ក្នុង​អត្ដសញ្ញាណប័ណ្ណ​ខុស​ពី​ឃុំ​ សង្កាត់​ ដែល​ខ្លួន​ត្រូវ​ចុះ​ឈ្មោះ​សាមីខ្លួន​ត្រូវ​យក​ឯកសារ​បញ្ជាក់​ទីលំនៅ​ ឬ​ទី​សំណាក់​ក្នុង​ឃុំ​សង្កាត់​នោះ​អម​ជាមួយ​អត្ដសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​។

•​ សាលា​រាជធានី​ភ្នំពេញ​៖​ ស្នើ​សុំ​កិច្ចសហការ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ដល់​សាធារណជន​អំពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ ឆ្នាំ​២០១៦​ ក្នុង​ឱកាស​ប្រារព្ធ​ព្រះរាជ​ពី​ធី​បុណ្យអុំទូក​នេះ​។

​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​ រយៈពេល​បី​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​ ១៣​ ដល់​ថ្ងៃ​ទី​ ១៥​ វិច្ឆិកា​ នេះ​ គណៈ កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​សហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន ​ដែល​ធ្វើ​ការងារ​ទាក់ទង​និង​ការ​បោះ​ឆ្នោត​ ដើម្បី​ធ្វើ ការ​ផ្សព្វផ្សាយ​ចល័ត​តាម​មេក្រូ​តូចៗ​ និង​ចែក​ផ្សាយ​ខិតប័ណ្ណ​មួយ​ចំនួន​ ពាក់ព័ន្ធ​នឹង​ការ​អញ្ជើញ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

ការ​ស្នើ​របស់​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ គ​.​ជ​.​ប​ ទៅ​ក្រសួង​ព័ត៌មាន​ និង​សាលា​រាជធានី​ភ្នំ​ពេ​ញ​ដូចនេះ​ គឺ​ស្រប​ពេល​ដែល​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជិត​ដល់​កាលបរិច្ឆេទ​បិទបញ្ចប់​។​ ប៉ុន្ដែ​បើ​គិត​ចាប់​ ពី​ថ្ងៃ​ទី​ ១​ កញ្ញា​ រហូត​ដល់​ថ្ងៃ​ ១២​ វិច្ឆិកា​ ២០១៦​ នេះ​ពល រដ្ឋ​ដែល​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺ​មាន​ប្រមាណ​ជិត​ ៧៣​ ភាគរយ​ប៉ុណ្ណោះ​។​ ខណៈ​ដែល​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ ១៨​ឆ្នាំ​ឡើង​ទៅ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មាន​ចំនួន​ប្រមាណ​ជាង​ ៩​លាន​ ៦​សែន​នាក់​។ ​សូម​បញ្ជាក់​ថា​ ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​ ២០១៦​ គឺ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ០១​ កញ្ញា​ ២០១៦​ រហូត​ដល់​ថ្ងៃ​ទី​ ២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦៕

Share

Image
Image
Image