en     km
en     km

លោក​ អូ​បា​ម៉ា​ រៀបចំ​ផ្ទេរអំណាច​បណ្ដើរៗ​ឲ្យ​លោក​ ដូ​ណា​ល់​ត្រាំ​

Share

ប្រធានាធិបតី​ ជិត​ផុត​អាណត្ដិ​ឬ​គេ​ហៅ​ថា​ ប្រធានាធិបតី​ចាំផ្ទះ​លោក​ អូ​បា​ម៉ា​ ដែល​បាន​ហៅ​លោក​ ដូ​ណា​ល់​ត្រាំ​ មក​ជួប​លោក​នៅ​សេត​វិមាន​បាន​និយាយ​ថា​ លោក​កំពុង​រៀបចំ​ការ​ផ្ទេរតំណែង​ទៅ​ប្រធានាធិបតី​ជាប់​ឆ្នោត​រូប​នេះ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​។​

ប្រធានាធិបតីចំាផ្ទះលោក អូបាម៉ា បានជួបលោក ដូណាល់ត្រាំ
ប្រធានាធិបតីចំាផ្ទះលោក អូបាម៉ា បានជួបលោក ដូណាល់ត្រាំ

លោក​ អូ​បា​ម៉ា​ បាន​និយាយ​ទៀត​ថា​ លោក​បាន​ជួប​សន្ទនា​គ្នា​ជាមួយ​បេក្ខជន​ប្រធានាធិបតី​ឈ្នះ​ឆ្នោត​លោក​ ដូ​ណា​ល់​ត្រាំ​ ប្រកបដោយ​ការ​យល់ចិត្ដ​គ្នា​ទោះជា​លោក​ បាន​វាយប្រហារ​លោក​ ដូ​ណា​ល់​ត្រាំ​ ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ក៏​ដោយ​។​

​លោក​ អូ​បា​ម៉ា​៖«​អាទិភាព​របស់ខ្ញុំ​គឺ​រយៈពេល​ពីរ​ខែ​នេះ​ត្រូវ​សម្របសម្រួល​ ការ​ផ្ទេរអំណាច​ជូន​ទៅ​លោក​ប្រធានាធិបតី​ដែល​ជាប់​ឆ្នោត​»​។​

​ថ្លែង​ចំពោះ​ការ​ប្ដេជ្ញា​របស់​លោក​ អូ​បា​ម៉ា​ ប្រធានាធិបតី​ជាប់​ឆ្នោត​ ដូ​ណា​ល់​ត្រាំ​ បាន​ហៅ​ជំនួប​របស់​លោក​នៅ​សេត​វិមាន​ថា​ ជា​កិត្ដិយស​បំផុត​សម្រាប់​រូប​លោក​។​

​នៅ​ខណៈ​ដែល​ឥស្សរជន​ទាំង​ពីរ​ជួប​គ្នា​នៅ​សេត​វិមាន​ គឺ​នៅ​ខាងក្រៅ​ក៏​មាន​បាតុកម្ម​ប្រឆាំង​និង​លោក​ ដូ​ណា​ល់​ត្រាំ​ ផង​ដែរ​។​ តាម​សេចក្ដីរាយការណ៍​ពី​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ មិន​ត្រឹមតែ​បាតុកម្ម​នៅ​សេត​វិមាន​នោះ​ទេ​ ពោល​គឺ​នៅ​ទូ​ទាំង​អា​មេ​រិ​ក​ក៏​ផ្ទុះ​បាតុកម្ម​ប្រឆាំង​លោក​ត្រាំ​ផង​ដែរ​។​ បាតុកម្ម​គឺ​សំដៅ​ឲ្យ​ប្រធានាធិបតី​ថ្មី​អា​មេ​រិ​ក​រូប​នេះ​កែប្រែ​គោល​ជំហរ​របស់​លោក​ឡើង​វិញ​អំពី​ការ​គំរាម​ដាក់​វិធាន​ការណ៍​តឹង​រឹង​លើ​ច្បាប់​អន្ដោប្រវេសន៍​ ច្បាប់​សញ្ជាតិ​ និង​ច្បាប់​ជា​ច្រើន​ទៀត​ ដែល​ពួក​បាតុករ​ព្រួយបារម្ភ​ពី​វិធាន​ការណ៍​ទាំងនោះ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​។​

យ៉ាងណា​ក៏​ដោយ​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ប្រកាស​ថា​ លោក​គឺជា​ប្រធាន​ធិ​បតី​ប្រជាជន​អា​មេ​រិ​ក​ទាំងមូល​ មិនមែន​ជា​ប្រធានាធិបតី​របស់​ក្រុម​ណាមួយ​ ឬ​ជន​ណាមួយ​នោះ​ទេ​។​ លោក​ ដូ​ណា​ល់​ត្រាំ​ នឹង​ចូល​ទៅ​នៅ​សេត​វិមាន​ឋានៈ​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​ ២០​ មក​រា​ ឆ្នាំ​ ២០១៧៕

Share

Image
Image
Image