en     km
en     km

​លោក​ត្រាំ​ រៀបចំ​សំពាយ​ចូល​សេត​វិមាន​ ខណៈ​អូ​បា​ម៉ា​ត្រៀម​សំពាយ​វេច​ខ្ចប់​ទៅ​ផ្ទះ​វិញ​

Share

នៅ​ទីបំផុត​ម្ចាស់​សេត​វិមាន​ថ្មី​ សម្រាប់​ឆ្នាំ​២០១៧​ និង​៣​ឆ្នាំទៅ​មុខ​ទៀត​ គឺ​ លោក​ ដូ​ ណា​ល់​ត្រាំ​ មហាសេដ្ឋី​អចលនទ្រព្យ​ នឹង​គ្រួសារ​របស់​លោក​។​

គ្រួសាលោក ត្រាំ និង លោក អូបាម៉ា
គ្រួសារលោក ត្រាំ និង លោក អូបាម៉ា

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ លោក​ដូ​ណា​ល់​ត្រាំ​ នឹង​នាំ​សមាជិកគ្រួសារ​ របស់​លោក​ ១១​រូប​ មក​រស់នៅ​ក្នុង​សេត​វិមាន​ នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ស្រប​ពេល​ដែល​ ប្រធានាធិបតី​ អូ​បា​ម៉ា​ ក៏​ត្រៀម​នាំ​ប្រពន្ធ​កូន​របស់​លោក​ ចាក​ចេញពី​សេត​វិមាន​ ទៅ​នៅផ្ទះ​របស់​លោក​វិញ​ដែរ​។​

​លោក​ អូ​បា​ម៉ា​ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​អបអរសាទរ​ជ័យជម្នះ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​។​ ខណៈ​លោក​ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​លោកស្រី​ គ្លី​ន​ តុ​ន​ ដែល​មិន​បាន​ជាប់​ឆ្នោត​។​ លោក​អូ​បា​ម៉ា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោក​នឹង​ទៅ​រស់នៅ​ប្រទេស​កា​ណា​ដា​ មួយ​រយៈ​ ហើយ​នៅ​ថ្ងៃនេះ​ ម្ចាស់​សេត​វិមាន​៨​ឆ្នាំ​នេះ​ បាន​អញ្ជើញលោក​ ដូ​ណា​ល់​ត្រាំ​ អោយមក​កាន់​សេត​វិមាន​ ដើម្បី​សំណេះសំណាល​គ្នា​មុន​លោក​ចាកចេញ​។​

​លោក​ អូ​បា​ម៉ា​ ត្រូវ​ចាក​ចេញពី​សេត​វិមាន​នៅ​ថ្ងៃ​ទី​២០​ មក​រា​ ២០១៧​ ហើយ​ លោក​ ដូ​ណា​ល់​ត្រាំ​ ត្រូវ​នាំ​ប្រពន្ធ​កូន​របស់​គាត់​មក​នៅ​ជំនួស​លោក​ អូ​បា​ម៉ា​។​

​នេះ​ជា​ដំណើរការ​ចាប់ផ្ដើម​ផ្ទេរអំណាច​មួយ​ផង​ដែរ​ នៅ​សហរដ្ឋអាមេរិក​ ដែល​ធ្វើ​ឡើង​តាម​បែបផែន​ប្រជាធិបតេយ្យ​៕

Share

Image
Image
Image