en     km
en     km

ចិន​ទាញ​ផលប្រយោជន៍​ពី​ការ​ជីក​រ៉ែ​បង្កើត​ជា​បឹង​ស្រស់​ស្អាត​មួយ​ ជួយ​សម្រួល​ជីវភាព​ប្រជាជន​

Share

ស៊ូ​ ចូ​វ​៖​ ប្រទេស​ចិន​បាន​កែប្រែ​តំបន់​ដែល​បាន​ជីក​យក​រ៉ែ​ មក​ធ្វើ​ជា​តំបន់​អេកូ​ទេសចរណ៍​ដើម្បី​ស្រូប​យក​ផលប្រយោជន៍​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្ដរជាតិ​ មក​ផ្គត់ផ្គង់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​រស់នៅ​ក្នុង​តំបន់​នោះ​។​

រូបតំណាង បឹងមួយនៅប្រទេសចិន
រូបតំណាង បឹងមួយនៅប្រទេសចិន

​តំបន់​ដែល​ប្រទេស​ចិន​បាន​ ជីក​យក​រ៉ែ​រួច​ហើយ​ គឺ​គេ​មិន​បាន​ទុក​ដី​តំបន់​នោះ​ចោល​ឥតប្រយោជន៍​នោះ​ទេ​ គេ​បាន​បង្កើត​តំបន់​នោះ​ទៅ​ជា​បឹង​មួយ​ដែល​មានឈ្មោះ​ថា​ ផាង​ ហ៊ូ​។​

​ក្រោយ​បង្កើត​បឹង​ ផាង​ ហ៊ូ​ ដែល​មាន​ទំហំ​យ៉ាង​ធំ​នេះ​ ក៏​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្ដរជាតិ​ឲ្យ​ចូល​មក​ទស្សនា​យ៉ាងច្រើន​កុះករ​។​ បឹង​ដែល​មានឈ្មោះ​ល្បី​មួយ​នេះ​អាច​ទាកទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ចូល​មក​ទស្សនា​ដោយ​អ្នក​ធ្វើ​ដំណើរ​អាច​ជិះទូក​កំសាន្ដ​ដើម្បី​មើល​ទេសភាព​នៅ​ជុំវិញ​បឹង​មួយ​នេះ​ទៀត​ផង​។​ ភ្ញៀវ​ទេសចរណ៍​ម្នាក់​ត្រូវ​ចំណាយ​ថវិកា​ ៤០​ យ័ន​ ប្រមាណ​ជា​ ៧​ដុល្លា​ ដើម្បី​ជិះទូក​កំសាន្ដ​។​

​នៅ​ជុំវិញ​បឹង​ ផាង​ ហ៊ូ​ ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ដើមឈើ​ ដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ទេស​ជាតិ​ និង​អន្ដរជាតិ​ឲ្យ​ចូល​មក​ជិះទូក​កំសាន្ដ​ផង​ដែរ​។​ ការ​បង្កើត​បឹង​មួយ​នេះ​ទៀត​សោត​បាន​ចូលរួម​ចំណែក​ឲ្យ​ប្រជាជន​នៅ​ក្នុងភូមិ​ជិត​បឹង​នោះ​អាច​ប្រកប​ របរ​ចិញ្ចឹមជីវិត​ដោយ​ងាយស្រួល​ គឺ​ពួក​គាត់​អាច​នេសាទ​ត្រី​ ធ្វើ​មគ្គ​ទេស​ទេសចរណ៍​ និង​ធ្វើ​របស់របរ​អនុស្សាវរីយ៍​ដើម្បី​លក់​ឲ្យ​ទៅ​ភ្ញៀវ​ទេសចរណ៍​ជាដើម​។​

​បឹង​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ ផាង​ ហ៊ូ​ នេះ​គឺ​ដំបូង​ឡើយ​មាន​បុរស​ស្រស់​សង្ហា​ម្នាក់​ដែល​ជា​ពាណិជ្ជករ​ កាលពី​សម័យ​រស់នៅ​តំបន់​មួយ​នេះ​ ហើយ​បុរស​ម្នាក់​នោះ​ឈ្មោះ​ថា​ ផាង​ ដោយសារ​តែ​បុរស​រូប​នោះ​បាន​រក​ឃើញ​ និង​ជួយ​ទៅ​ដល់​ប្រជាជន​រស់នៅ​តំបន់​នេះ​តាម​រយៈ​ការ​បង្កើត​ ឲ្យ​មាន​ប្រព័ន្ធ​ធារាសាស្ដ្រ​ទាក់ទាញ​អ្នក​ទេសចរណ៍​ឲ្យ​មក​កំសាន្ដ​។​ ដូចនេះ​ទើ​ប្រជាជន​ក្នុង​ខេត្ដ​ ស៊ូ​ ចូ​វ​ ដាក់​ឈ្មោះ​បឹង​នេះ​ថា​ ផាង​ ហ៊ូ​៕

Share

Image
Image
Image