en     km
en     km

លោក​ ដូ​ណា​ល់​ត្រាំ​ ថា​ ជ័យជម្នះ​របស់​លោក​នាំ​អោយ​មានការ​ផ្សះផ្សា​ជាតិ​

Share

​ភ្លាមៗ​បន្ទាប់​ពី​លទ្ធផល​បោះ​ឆ្នោត​ បង្ហាញ​ថា​ លោក​ ដូ​ណា​ល់​ត្រាំ​ ឈ្នះ​ឆ្នោត​ គឺ​ ពលរដ្ឋ​និង​អ្នក​ន​យោ​យ​បាយ​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក​ ចាប់ផ្ដើម​ព្រួយបារម្ភ​អំពី​ការ​បែកបាក់​ការ​ឯកភាព​ជាតិ​។​

លោក Donal Trump
លោក Donal Trump

ក្នុង​សុរ​ន្ទ​កថា​ ទៅ​កាន់​ប្រជាជន​អា​មេ​រិ​ក​កាំ​ង​រាប់រយ​លាន​នាក់​ លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ថ្លែង​ថា​ ជម្នះ​របស់​លោក​ ដែល​ធ្វើ​ជា​ប្រធានាធិបតី​នេះ​ បង្ហាញ​ថា​  ប្រជាជន​អា​មេ​រិ​ក​ ភាគច្រើន​ត្រូវការ​ ការ​ឯកភាព​ជាតិ​រឹង​មាំ​មួយ​។​

​លោក​ បាន​បញ្ជាក់​ទៀត​ថា​ ចំពោះ​រូប​លោក​វិញ​ នឹង​ដើរតួ​នាទី​ជា​មេដឹកនាំ​អា​មេ​រិ​ក​ ផ្សះផ្សា​ ជាតិ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់​ ហើយ​តាំងខ្លួន​ ឲ្យ​ក្លាយជា​ប្រធានាធិបតី​អា​មេ​រិ​ក​ទាំងអស់​គ្នា​។​

​សារ​នយោបាយ​របស់​លោក​ ដូ​ ណា​ល់​ត្រាំ​ ធ្វើ​ឡើង​ភ្លាមៗ​ បន្ទាប់​ពី ​ពលរដ្ឋ​អា​មេ​រិ​ក​កាំ​ង​ដែល​និយម​កណ្ដាល​ និង​ពលរដ្ឋ​អា​មេ​រិ​ក​កាំ​ង​ស្បែក​ខ្មៅ​ បាន​នាំ​គ្នា​ដើរ​ចេញ​តាម​ដងផ្លូវ​នានា​ ទូ​ទាំង​ប្រទេស​  ធ្វើ​បាតុកម្ម​ បង្ហាញ​ពី​ការ​សប្បាយចិត្ត​ ចំពោះ​លោក​ ដូ​ណា​ល់​ត្រាំ​  ដែល​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​។​

​អ្វី​ដែល​នាំ​អោយ​មានការ​ធ្វើ​បាតុកម្ម​នេះ ​ ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ ចុះ​ផ្សាយ​ថា​ ពលរដ្ឋ​ទាំងនោះ​ ព្រួយបារម្ភ​ពី​ការ​រើសអើង​ជាតិ​សាសន៍​ព័ណ៌​សម្បុរ​ និង​ការ​រឹត​បន្តឹង​ច្បាប់​អន្ដោប្រវេសន៍​លើ​ជាតិ​សាសន៍​ដទៃ​។​

​តែ​បែប​នេះ​ក្ដី​គេ​សង្កេត​ឃើញ​អ្នកនយោបាយ​ជើង​ចាស់​មួយ​ចំនួន​ របស់​គណបក្ស​សាធារណរដ្ឋ​ដែល​ពី​មុន​មិន​បាន​គាំទ្រ​លោក​ ដូ​ ណា​ល់​ត្រាំ​ គឺ​ ពួក​គេ​ នៅ​ពេល​នេះ​ក៏​ចេញ​សេចក្ដីថ្លែងការណ៍​សាទរ​ ជ័យ​ជំនះ​លោក​ត្រាំ​ផង​ដែរ​។​

​អតីត​ប្រធានាធិបតី​ Gorge​ W​ Bush​ ដែល​កាលពី​ថ្ងៃ​ម្សិលមិញ​លោក​ថា​លោក​គាំទ្រ​ លោក​ ស្រី​ គ្លី​ន​ តុ​ន​។​ តែ​ឥលូវ​នេះ​ លោក​សរសេរ​លិខិត​មួយ​ទៅ​កាន់​លោក​ ដូ​ណា​ល់​ត្រាំ​ ដោយ​ សម្ដែង​ការ​សាទរ​យ៉ាង​កក់ក្ដៅ​ ចំពោះ​ជ័យជម្នះ​របស់​លោក​ត្រាំ​ ហើយ​សង្ឃឹមថា​ លោក​ត្រាំ​ នឹង​ដឹកនាំ​ប្រទេស​ នាំ​អោយ​អា​មេ​រិ​ក​កាន់តែ​ក្លាយជា​ប្រទេស​មហាអំណាច​រឹង​មាំ​ថែម​ទៀត​៕

Share

Image
Image
Image