en     km
en     km

គណបក្ស​មួយ​ស្នើ​រដ្ឋាភិបាល​ឱ្យត្រៀម​បញ្ចេញ​ថវិកា​ ១០០​ លាន​ដុល្លារ​ដើម្បី​សង្គ្រោះ​តំលៃ​ស្រូវ​

Share

​ភ្នំពេញ​ ៖​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​ថ្ងៃ​ទី​០៩​ វិច្ឆិកា​នេះ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ត្រៀម​កញ្ចប់​ថវិកា​យ៉ាងតិច​ណាស់​ ១០០​ លាន​ដុល្លារ​ ដើម្បី​ផ្តល់​ទុន​កម្ចី​ទៅ​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ សហគមន៍​កសិកម្ម​ ក្នុង​ការ​ទិញ​ស្រូវ​ និង​វិនិយោគ​លើ​ឡ​ស​ម្ងួ​ត​ស្រូវ​ និង​ប្រើប្រាស់​ជា​ទុន​បង្វិល​ទិញ​ស្រូវ​ស្តុក​ទុក​ ដើម្បី​ទប់ស្កាត់​វិបត្តិ​ធ្លាក់​ថ្លៃ​ស្រូវ​សា​ជា​ថ្មី​ទៀត​។

កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវដើម្បីតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ
កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវដើម្បីតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ

​ការ​ស្នើ​នេះ​ ក៏​ព្រោះថា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​ប្រមើល​ឃើញ​ពី​វិបត្តិ​ទីផ្សារ​ និង​តម្លៃ​ស្រូវ​ដែល​អាច​កើត​មាន​ឡើងជា​ថ្មី​ទៀត​ ហើយ​អាច​ធ្ងន់ធ្ងរ​ជា​មុន​ ព្រោះថា​រដូវ​ច្រូតកាត់​ធំ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​នៅ​ខែវិច្ឆិកា​ និង​ធ្នូ​ ឆ្នាំ​២០១៦​ និង​ខែមករា​ ឆ្នាំ​២០១៧​ ។​ មូលហេតុ​មួយទៀត​ដែរ​ គណបក្ស​មូលដ្ឋាន​សម្លឹង​ឃើញ​ថា​ រោង​ម៉ាស៊ីនកិនស្រូវ​ជា​ច្រើន​កំពុង​ជួប​បញ្ហា​ក្នុង​ការ​លក់​ស្រូវ​ អង្ករ​ដែល​មាន​ស្រាប់​។​

​សេចក្តីថ្លែងការណ៍​ដដែល​បន្ត​ថា​ ដើម្បី​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​គោលនយោបាយ​សន្តិសុខ​ស្បៀង​ រាជរដ្ឋាភិបាល​ គួរ​ទិញ​ស្រូវ​ពី​ពលរដ្ឋ​មក​ស្តុក​ទុក​ក្នុង​បរិមាណ​ស្មើនឹង​ ៥%​ នៃ​ផល​ស្រូវ​សរុប​ទូ​ទាំង​ប្រទេស​ ឬ​ប្រមាណ​កន្លះ​លាន​តោន​ដើម្បី​ជួយ​ទប់ស្កាត់​ការ​ធ្លាក់​ថ្លៃ​ស្រូវ​នា​រដូវ​ប្រមូល​ផល​ និង​ការ​ឡើងថ្លៃ​អង្ករ​ខ្លាំង​ ក៏​ដូច​ជា​ត្រៀម​បង្ការ​ហានិភ័យ​ផ្សេងៗ​ផង​ដែរ​។​

logo-new-party-text

​ជាមួយ​គ្នា​នេះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ក៏​ស្នើ​សុំ​ក្រសួងមហាផ្ទៃ​ត្រូវ​ធ្វើការ​ទប់ស្កាត់​នូវ​ការ​ទារប្រាក់​តាម​ផ្លូវ​លើ​ការ​ដឹក​ជញ្ជូន​ស្រូវ​ ដែល​កត្តា​នេះ​ បាន​បង្ក​ជា​ការ​ចំណាយ​លើ​ថ្លៃដើម​ស្រូវ​អង្ករ​ ដែល​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​។​

គួរ​កត់​សម្គាល់ថា​ កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ​ រដ្ឋាភិបាល​ថៃ​បាន​បញ្ចេញ​ថវិកា​ចំនួន​ ៥១៤​ ពាន់​លាន​ដុល្លារ​ ដើម្បី​ផ្តល់​ជា​ទុន​កម្ចី​ដល់​កសិករ​ ក្នុង​ការ​រក្សា​ស្រូវ​ទុក​ ខណៈ​តម្លៃ​ស្រូវ​ប្រភេទ​ផ្កាម្លិះ​ និង​ស្រូវ​សែន​ក្រអូប​ក្នុង​ប្រទេស​ថៃ​កំពុង​ជួប​វិបត្តិ​ធ្លាក់​ថ្លៃ​។​

សូម​បញ្ជាក់​ថា​ នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ កសិករ​ក្នុង​ខេត្ត​បាត់​ដំបូង​បាន​ដឹកស្រូវ​មក​ចាក់​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៥​ ដើម្បី​បង្ហាញ​ពី​អសមត្ថភាព​របស់​រដ្ឋាភិបាល​ ដែល​មិន​អាច​ទប់ស្កាត់​វិបត្តិ​ស្រូវ​ធ្លាក់​ថ្លៃ​នេះ​បាន​។​ យ៉ាងណា​ក្រោយ​ហេតុការណ៍​នេះ​ ប្រមុខ​រដ្ឋាភិបាល​សម្តេច​ ហ៊ុន​ សែន​ បាន​បញ្ចេញ​កញ្ចប់​ថវិកា​ប្រមាណ​ ២៧​ លាន​ដុល្លារ​ ដើម្បី​ដោះស្រាយ​វិបត្តិ​ស្រូវ​ធ្លាប់​ថ្លៃ​នេះ​៕​

Share

Image
Image
Image