en     km
en     km

ហ្វី​លី​ពី​ន​សម្រេច​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក​ឡើង​វិញ​

Share

ក្រុង​ម៉ានីល​ ៖​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ រ៉ូ​ទ្រី​ហ្គូ​ ឌូ​ធើ​តេ​(Rodrigo​ Duterte)​បាន​សម្រេច​រក្សា​សម្ព័ន្ធភាព​សន្តិសុខ​រវាង​ហ្វី​លី​ពី​ន​ ជាមួយ​សហរដ្ឋអាមេរិក​ឡើង​វិញ​។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​របស់​ហ្វី​លី​ពី​ន​ ប៉ុន្តែ​យ៉ាងណា​សកម្មភាព​យោធា​រួម​គ្នា​នេះ​ ត្រូវ​បាន​កម្រិត​មាត្រដ្ឋាន​។​

លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន។រូបភាពពីReuters
លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន។រូបភាពពីReuters

​លោក​ Duterte​ ធ្លាប់​គំរាម​កាត់​ផ្តាច់​កតិកាសញ្ញា​ការពារ​ជាតិ​ និង​បាន​គំរាម​បញ្ចប់​ទំនាក់ទំនង​កងទ័ព​ប្រទេស​ទាំង​ពីរ​ដែល​មាន​រាប់​សិន​ឆ្នាំ​មក​ហើយ​នោះ​ បន្ទាប់​ពី​មានការ​រិះគន់​ក្រោម​រដ្ឋបាល​របស់​លោក​ អូ​បា​ម៉ា​ លើ​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​របស់​លោក​ Duterte​ ដែល​រហូត​មក​ទល់​ពេល​នេះ​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ជាង​ ២៣០០​ នាក់​ហើយ​ត្រូវ​បាន​សម្លាប់​ក្រោម​យុទ្ធនាការ​នេះ​។​

​ប៉ុន្តែ​រដ្ឋលេខាធិការ​នៃ​ក្រសួងការពារជាតិ​លោក​ Delfin​ Lorenzana​ បាន​និយាយ​ថា​ ទំនាក់ទំនង​សម្ព័ន្ធភាព​សន្តិសុខ​ជាមួយ​អា​មេ​រិ​ក​គួរតែ​មិន​ត្រូវ​ផ្តាច់​ចេញ​នោះ​ទេ​។​ យ៉ាងណាមិញ​ បើ​តាម​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ​២០១៤​ បាន​អនុញ្ញាត​ឱ្យ​កងទ័ព​អា​មេ​រិ​ក​ការ​មាន​វត្ត​មាននៅ​លើ​ទឹកដី​ហ្វី​លី​ពី​ន​។​

លោក​ Lorenzana​ និយាយ​ថា​ សមយុទ្ធ​យោធា​ដែល​ហៅ​ថា​ Balikatan​ ដែល​មាន​អាយុកាល​រាប់​សិន​ឆ្នាំ​មក​ហើយ​រវាង​កងទ័ព​អាម​រិ​ក​-​ហ្វី​លី​ពី​ន​ និង​លំ​ហាត់​នាវាចរណ៍​គួរតែ​បន្ត​ ប៉ុន្តែ​សមយុទ្ធ​នោះ​គួរ​ធ្វើ​ឡើង​ដោយ​សមភាព​ប្រកបដោយ​មនុស្សធម៌​ ហើយ​មានការ​ចូលរួម​ពី​អ្នកជំនាញ​ និង​ពី​សំណាក់​ពលរដ្ឋ​យ៉ាង​សកម្ម​ផង​ដែរ​៕​ប្រភព​៖CNA

Share

Image
Image
Image