en     km
en     km

ឥណ្ឌា​៖​ ការ​ផឹក​ទឹកនោមគោ​ ជួយ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ តែ​ជា​ជំនឿ​របស់​ហិនឌូ​(​មាន​វិ​ដេ​អូ​)​

Share

​នៅ​ប្រទេស​ឥណ្ឌា​ សម្រាប់​អ្នក​កាន់សាសនា​ ហិនឌូ​ សត្វ​គោ​ ត្រូវ​គោរព​ដូច​ព្រះ​។​នៅ​ប្រទេស​ដែល​មានអម្បូរ​សាសនា​ផ្សេងៗ​គ្នា​ដ៏​ច្រើន​នេះ​ គឺ​ពួក​ហិនឌូ​ ចាត់​ទុក​គោ​ជា​ផ្នែក​មួយ​នៃ​ជំនឿ​សាសនា​របស់​ពួក​គេ​ ដែល​គេ​ថា​ ជា​ព្រះ​ទីនាំង​របស់​ព្រះ​សិវៈ​។​

បុរសម្នាក់កំពុងយកកែវទៅត្រង់ទឹកនោមគោដើម្បីយកទៅផឹក
បុរសម្នាក់កំពុងយកកែវទៅត្រង់ទឹកនោមគោដើម្បីយកទៅផឹក

ប្រទេស​នេះ​ហាម​មិន​ឲ្យ​ពិឃាតសត្វ​គោ​។​ ជន​ទាំងឡាយ​ណា​បើ​រក​ឃើញ​ថា​ ពិឃាតសត្វ​គោ​គឺ​ជន​នឹង​ត្រូវ​មានទោស​ទៀត​ផង​។​ កាលពី​ខែ​មុន​នាយក​រដ្ឋមន្ដ្រី​ ណា​រិ​ឌ្រា​មូ​ឌី​ ដែល​កាន់សាសនា​ ហិនឌូ​ បាន​ក្រើនរំលឹក​ឲ្យ​អ្នក​កាន់សាសនា​ទាំងអស់​ ប្រតិបត្ដិ​ជំនឿ​ របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់​ខ្ជូ​ន​ហើយ​ក្រុម​ណា​ដែល​មិន​ប្រតិបត្ដិ​នឹង​មានទោស​។​ បញ្ញត្ដិ​នេះ​នាំ​ឲ្យ​ពួក​មូ​ស្លិ​ម​ មួយ​ចំនួន​ដែល​ទទួលទាន​សត្វ​គោ​ សម្ដែង​ការ​ខកចិត្ដ​ ហើយ​បាន​តវ៉ា​ថា​ សហ​គម​របស់​ពួក​គេ​មិន​អាច​អនុវត្ដ​បាន​ទេ​ហើយ​បើ​ចង់​អនុវត្ដ​ គឺ​អនុវត្ដ​នៅ​តែ​សហ​គម​ហិនឌូ​នោះ​ទៅ​។​ តែ​បែប​នេះ​ក្ដី​បញ្ញត្ដិ​បាន​ចូល​ជា​ធរមាន​រាប់​ឆ្នាំ​មក​ហើយ​។​

​ទឹកនោមគោ​ គឺជា​ឱសថ​ដើម្បី​ព្យាបាល​ជំងឺ​ (​ជំនឿ​របស់​ពួក​ហិនឌូ​)

​បុរស​ ម្នាក់​ដែល​កាន់​កែវ​ត្រង់​ទឹកនោមគោ​ហើយ​ផឹក​វា​ជា​ថ្នាំ​ឱសថ​នោះ​បាន​អះអាង​ថា​ គាត់​មាន​ជំងឺ​ទឹកនោមផ្អែម​។​ ជំងឺ​របស់​គាត់​មាន​ស្ថានភាព​ប្រុង​ប្រយ័ត្ន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ តែ​នៅ​ពេល​ដែល​គាត់​ទទួលទាន​ទឹកនោម​គឺ​ ស្ថានភាព​ជំងឺ​នៅ​ហ្នឹង​ ហើយ​សុខភាព​ល្អ​ទៀត​ផង​។​

​បុរស​នេះ​ ៖«​ខ្ញុំ​មាន​ជំងឺ​ទឹកនោមផ្អែម​ ប៉ុន្តែ​ចាប់​តាំង​ខ្ញុំ​ផឹក​ទឹកនោមគោ​មក​គឺ​ជំងឺ​របស់ខ្ញុំ​ មិន​ធ្ងន់ធ្ងរ​ពេក​ទេ​ ព្រោះ​ខ្ញុំ​អាច​គ្រប់គ្រង​វា​បាន​»​។​

india-cow1​ចំណែក​បុរស​ម្នាក់​ទៀត​ ដែល​មាន​វ័យចាស់​បន្តិច​មើលទៅ​ ដូច​ជា​គ្រូពេទ្យ​ បាន​និយាយ​ថា​៖«​យើង​អាច​ឆ្នៃ​វា​ទៅ​ជា​ថ្នាំ​សំអាត​កែវភ្នែក​។​ ថ្នាំ​សម្រាប់​ជំងឺ​ក្រពះ​។​ សូ​ម្បី​ថ្នាំដុះធ្មេញ​ក៏​គេ​យក​វា​មក​ធ្វើ​បាន​ដែរ​»​។​

​តែ​យ៉ាងណា​ ក៏​មាន​អ្នក​មិន​មាន​ជំនឿ​លើ​ទឹកនោមគោ​ ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​បាន​ដែរ​ ។​ នេះ​បើ​ យោង​តាម​អ្នក​ចូល​ទៅ​បញ្ចេញមតិ​ លើ​ youtube​ ដែល​បង្ហាញ​ពី​សកម្មភាព​អ្នក​ត្រង​ទឹកនោមគោ​ មក​ទទួលទាន​៕​

Share

Image
Image
Image