en     km
en     km

Pacquiao​ វិល​ចូល​ធ្វើ​ការងារ​ក្នុង​ព្រឹទ្ធសភា​វិញ​ តែ​ចង់​ប្រកួត​ជាមួយ​ Floyd​ មុនចូល​និវត្តន៍​

Share

​ហ្វី​លី​ពី​ន​ ៖​ ជាមួយនឹង​ពាន​លំដាប់​ពិភព​តូច​មួយ​ កីឡាករ​ប្រដាល់​លោក​ Manny​ Pacquiao​ បាន​ទទួល​ការ​សាទរ​ពី​ពលរដ្ឋ​នៅ​ក្រុង​ Manila​ នៅ​ថ្ងៃ​អង្គា​រ៍​ទី​០៨​ នេះ​ ហើយ​លោក​ក៏​ទទួលយក​ការ​ត្រលប់​ទៅ​ធ្វើ​ការងារ​ជា​សមាជិក​សភា​វិញ​យ៉ាង​ពិតប្រាកដ​។​

កីឡាករប្រដាល់លោក Manny Pacquiao ។រូបភាពReuters
កីឡាករប្រដាល់លោក Manny Pacquiao ។រូបភាពReuters

​ព្រឹទ្ធ​សមាជិក​វ័យ​ ៣៧​ ឆ្នាំ​ លោក​ Pacquiao​ ទើប​ទទួល​បាន​ខ្សែ​ក្រ​វ៉ា​ត់​ពិភពលោក​(WBO)​ជាមួយ​ជ័យជម្នះ​ដោយ​ពិន្ទុ​ឯក​ច្ឆ​ន្ច​លើ​កីឡាករ​អា​មេ​រិ​ក​ Jessie​ Vargas​ នៅ​ទីក្រុង​ Las​ Vegas​ កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​នេះ​ ដែល​ជា​ជ័យជម្នះ​ចាប់តាំងពី​ខែមេសា​មក​។​

​មាន​កម្រងផ្កា​លើ​ស្មា​ផង​លោក​ Pacquiao​ បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្បែរ​ព្រ​លាន​យន្តហោះ​ជាតិ​ ជា​មួយ​មេ​ប៉ូលិស​ជាតិ​ហ្វី​លី​ន​លោក​ Ronald​ Dela​ Rosa​ ថា​៖«​ ខ្ញុំ​ចង់​ត្រលប់​ក្រោយ​បន្ទាប់​ពី​ប្រកួត​ ពីព្រោះ​នៅ​មានការ​ងារ​ជា​ច្រើន​ក្នុង​តួនាទី​ ហើយ​ខ្ញុំ​បាន​ជំរុញ​ខ្លួនឯង​ឱ្យ​ត្រលប់​ក្រោយ​ធ្វើ​ការ ងារ​ជា​អ្នក​ន​យោ​ បាយ​វិញ​ដែរ​»​។​

លោក​ Pacquiao​ បន្ត​ថា​៖«​ដូច្នេះ​ការ​ប្រដាល់​ក៏​ត្រូវធ្វើ​សម្រាប់​ពេល​ឥឡូវនេះ​ គ្រាន់តែ​ផ្តោត​ទៅ​លើ​ការងារ​ព្រឹទ្ធសភា​ដែល​»​។​

​អ្នក​ប្រដាល់​ដែល​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​ចំនួន​ប្រាំបី​ និង​មាន​កៅអី​ក្នុង​ព្រឹទ្ធសភា​មួយ​ផង​នោះ​បាន​សម្រេចចិត្ត​មិន​ប្រកួត​ជា​ថ្មី​ម្តងទៀត​នោះ​ទេ​។​

​យ៉ាងណា​ ប៉ាក​គី​អៅ​ បានឱ្យ​ដឹង​បន្ទាប់​ពី​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ថា​ លោក​ចង់​ប្រកួត​ជាមួយនឹង​កីឡាករ​សហរដ្ឋអាមេរិក​ Floyd​ Mayweather​ ម្តងទៀត​មុន​លោក​ចូល​និវត្តន៍​៕

Share

Image
Image
Image