en     km
en     km

​អ្នក​អវកាស​អា​មេ​រិ​កបោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ ដោយ​ទម្លាក់​សន្លឹក​ឆ្នោត​ពី​លំហកាស​មក​ផែនដី​

Share

​ក្រុង​ម៉ៃ​អា​មី​ ៖​ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កំពុង​ត្រៀម​ចាប់ផ្តើម​ អ្នក​អវកាស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ក៏​បាន​ចូល រួម​ការ​បោះ​ឆ្នោត​នេះ​ផង​ដែរ​ ដោយ​នឹង​ទម្លាក់​សន្លឹក​ឆ្នោត​របស់​ខ្លួន​ពី​ឋាន​អវកាស​មក​លើ​ភព​ផែនដី​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​វិទ្យាសា ស្ត្រ​ណា​សា​(NASA​ )​កាលពី​ថ្ងៃ​ទី​០៧​ វិច្ឆិកា​ ម្សិលមិញ​។​

ស្ថានីយ៍ក្រុមហ៊ុនអវកាសNASA។ រូបភាពពី AFP
ស្ថានីយ៍ក្រុមហ៊ុនអវកាសNASA។ រូបភាពពី AFP

​លោក​ Shane​ Kimbrough​ បាន​ក្លាយជា​អ្នក​អវកាស​ចុង​ក្រោយ​គេ​ ដែល​បាន​ចូលរួម​ការ​បោះ​ឆ្នោត​ជា​ប្រពៃណី​របស់​អា​មេ​រិ​ក​នៅ​ឆ្នាំ​នេះ​ ខណៈ​ខ្លួន​របស់​លោក​កំពុង​អណ្តែត​លើ​លំហ​អវកាស​នៅ​ក្នុង​ស្ថានីយ៍​អវកាស​អន្តរជាតិ​។

លោក​ Kimbrough​ បាន​ជិះ​រ៉ុ​ក​កែ​ត​ Soyuz​ របស់​រុ​ស្ស៊ី​ទៅ​កាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ​ (ISS)​ កាលពី​ថ្ងៃ​ទី​ ១៩​ តុលា​ ដើម្បី​ចាប់ផ្តើម​បេសកកម្ម​រយៈពេល​បួន​ខែ​ រួម​ជាមួយ​អ្នក​អវកាស​រុ​ស្ស៊ី​ពីរ​នាក់​ផ្សេង​ទៀត​។​

អវកាសយានិក​អា​មេ​រិ​ក​ធ្លាប់​បាន​បោះ​ឆ្នោត​តាំងពី​ឆ្នាំ​១៩៩៧​ មក​ម្ល៉េះ​ គឺ​នៅ​ក្រោម​ច្បាប់​រដ្ឋ​តិច​សាស់​។​ អវកាសយានិក​ជនជាតិ​អា​មេ​រិ​ក​ដំបូង​គេ​បង្អស់​ ដែល​បាន​បោះ​ឆ្នោត​នៅ​ឋាន​អវកាស​នោះ​មានឈ្មោះ​ថា​  David​ Wolf​ ដែល​បាន​យក​សន្លឹក​ឆ្នោត​របស់​លោក​ទម្លាក់​ពី​ស្ថានីយ៍​អវកាស​រុ​ស្ស៊ី​ Mir​ មក​ភព​ផែនដី​។​

​ចំណែក​អ្នក​អវកាស​ជនជាតិ​អា​មេ​រិ​ក​ដំបូង​គេ​ ដែល​បាន​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ពី​លំហ​អាកាស​កាលពី​ឆ្នាំ​ ២០០៤​ ដែល​នោះ​ មានឈ្មោះ​ថា​ Leroy​ Chiao​ ៕ប្រភពពីCNA​

Share

Image
Image
Image