en     km
en     km

មនុស្ស​ជិត​៤​ម៉ឺន​នាក់​ស្វាគមន៍​លោកស្រី​ គ្លី​ន​ តុ​ន​ មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​

Share

ក្រុម​យុទ្ធនាការ​រក​សម្លេង​ឆ្នោត​របស់​លោកស្រី​ គ្លី​ន​ តុ​ន​ បាន​និយាយ​ថា​ មនុស្ស​ប្រហែល​៤០០០០​នាក់​ កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​មក​ប្រមូលផ្ដុំ​គ្នា​ក្នុង​ពិធី​មួយ​នៃ​ការ​ថ្លែង​សុរ​ន្ទ​កថា​ របស់​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​។​

មនុស្សជិត៤ម៉ឺននាក់ស្វាគមន៍លោកស្រី គ្លីន តុន មុនការបោះឆ្នោតចូលមកដល់
មនុស្សជិត៤ម៉ឺននាក់ស្វាគមន៍លោកស្រី គ្លីន តុន មុនការបោះឆ្នោតចូលមកដល់

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ វត្តមាន​របស់​អ្នកគាំទ្រ​លោកស្រី​ គ្លី​ន​ តុ​ន​ បាន​បង្ហាញ​ពី​ការ​សាមគ្គីភាព​ដ៏​ខ្លាំង​មួយ​នៅ​មុន​យុទ្ធនាការ​រក​សម្លេង​ឆ្នោត​ត្រូវ​បាន​បិទ​បញ្ចប់​។​

​តាម​ប្រភព​ដដែល​ លោក​ប្រធានាធិបតី​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ក៏​បាន​ថ្លែង​សុរ​ន្ទ​កថា​ ទៅ​កាន់​មហាជន​ទាំងនោះ​  ខណៈ​ដែល​ប្រធានាធិបតី​ ប៊ិ​ល​ គ្លី​ន​តុ​ន​ ក៏​មាន​វត្ត​មាននៅ​ទីនោះ​ដែរ​។​ តាម​សេចក្ដីរាយការណ៍​មហា​ប្រជុំ​នេះ​ធ្វើ​ឡើង​ នៅ​ឯ​វិមាន​ឯករាជ្យ​នៃ​រដ្ឋ​ Philadelphia​។​

​នៅ​ខណៈ​ដែល​លោកស្រី​ គ្លី​ន​ តុ​ន​ ជួប​អ្នកគាំទ្រ​ចុង​ក្រោយ​នេះ​ បេក្ខជន​ប្រធានាធិបតី​មក​ពី​សាធារណរដ្ឋ​ លោក​ ដូ​ណា​ល់​ ត្រាំ​ ក៏​ធ្វើ​យុទ្ធនាការ​នៅ​រដ្ឋ​ Florida​  រដ្ឋ​ North​ Carolina​ និង​រដ្ឋ​ Pennsylvania​។​

​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អា​មេ​រិ​ក​ នឹង​ចាប់ផ្ដើម​នៅ​ពេល​ទៀប​ភ្លឺ​ ម៉ោង​នៅ​អាស៊ី​ រំលង​អា​ធ្រា​ត​យប់​នេះ​។​

​តាម​ការ​ស្ទង់​មតិ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ ABC​ លោកស្រី​ គ្លី​ន​ តុ​ន​ នៅ​តែ​បន្ដ​នាំមុខ​លោក​ ដូ​ណា​ល់​ ត្រាំ​ ប្រមាណ​ជា​១​ភាគរយ​ នៅ​ទូ​ទាំង​ប្រទេស​៕ ប្រភព CNA

Share

Image
Image
Image