en     km
en     km

កូរ៉េ​ខាងត្បូង​៖​ លោកស្រី​ ប៉ាក​ គុន​ហេ​ ចូល​ជួប​ប្រធានរដ្ឋ​សភា​ ចំ​ពេល​ស្ថានការណ៍​តានតឹង

Share

ភ្នំពេញ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ប៉ាក​ គុន​ហេ​ ដែល​កំពុង​មានរឿង​អាស្រូវ​ ត្រូវ​បាន​រាយការណ៍​មក​ថា​ លោកស្រី​ នឹង​ទៅ​ជួប​សម្ដែង​ការ​គួរសម​ ជាមួយ​ប្រធានរដ្ឋសភា​ មេដឹកនាំ​គណបក្សប្រឆាំង​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ ចំ​ពេល​រឿងអាស្រូវ​របស់​លោកស្រី​ នៅ​តែ​តានតឹង​។​

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោកស្រី​ ប៉ាក​ គុន​ហេ
ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោកស្រី​ ប៉ាក​ គុន​ហេ

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ លោកស្រី​ ទៅ​កាន់​រដ្ឋសភា​នៅ​ថ្ងៃនេះ​ មុន​ពេល​លោកស្រី​ សុំ​ការ​តែងតាំង​នាយក​រដ្ឋមន្ដ្រី​ថ្មី​មួយ​រូប​ ជំនួស​នាយក​រដ្ឋមន្ដ្រី​ដែល​លោកស្រី​ បាន​ដកហូត​ពី​តំណែង​កាលពី​ស​ប្ដា​ហ៍​មុន​។​

​ករណី​នេះ​ ក្រុម​គណបក្សប្រឆាំង​បាន​ទាមទារ​ឱ្យ​លោកស្រី​ ប៉ាក​ គុន​ហេ​ រើ​ចោលការ​តែងតាំង​សមាសភាព​ និង​គណៈរដ្ឋមន្ដ្រី​ណា​ ដែល​ក្រុមប្រឆាំង​ចាត់​ទុក​ថា​ធ្វើ​ឡើង​ដោយ​ការ​អត្តនោម័តិ​
​។​

​លោកស្រី​ ប៉ាក​ គុន​ហេ​ ធ្លាក់​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​រយៈពេល​ចុង​ក្រោយ​នេះ​ ដោយសារ​តែ​លោកស្រី​ មានរឿង​អាស្រូវ​ជាមួយ​និង​មិត្តភក្ដិ​ម្នាក់​របស់​លោកស្រី​ ដែល​ត្រូវ​បាន​ចោទ​ថា​ប្រើប្រាស់​ឥទ្ធិពល​ដើម្បី​ អង្គាសប្រាក់​មូលនិធិ​ មួយ​មិន​ស្របច្បាប់​។​

​ករណី​នេះ​នាំ​អោយ​រដ្ឋ​អាជ្ញា​ក្រុង​សេ​អ៊ូ​ល​ ចាប់ខ្លួន​យ៉ាងតិច​មនុស្ស​ស្និ​ទ​នឹង​លោកស្រី​ ៣​រូប​។​លោកស្រី​ ប៉ាក​ គុន​ហេ​ ក៏​ប្រឈម​មុខ​នឹង​ការ​ទាមទារ​ឱ្យ​ចុះ​ចេញពី​តំណែង​ផង​ដែរ​៕ ប្រភព CNA


Share

Image
Image
Image