en     km
en     km

ប៉ូលិស​ឥណ្ឌូ​នេ​ស៊ី​ចាប់ខ្លួន​អ្នក​តវ៉ា​ ១០​ នាក់​ ខណៈ​ការ​តវ៉ា​ទម្លាក់​អភិបាល​រដ្ឋធានី​ហ្សា​កា​តា​នៅ​តែ​បន្ត​

Share

​ហ្សា​ការ​តា​ ៖​ ប៉ូ​លី​ស​ឥណ្ឌូ​នេ​ស៊ី​បាន​ចាប់ខ្លួន​មនុស្ស​ ១០​ នាក់​ដែល​ព្យាយាម​ប៉ិន​ប៉ង​បង្ក​ការ​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​គ្នា​មួយ​ ប្រឆាំង​នឹង​ចៅហ្វាយ​ក្រុង​ហ្សា​កា​តា​កាន់​ដែល​កាន់សាសនា​គ្រិស្ដ​ ព្រោះ​ចៅហ្វាយ​ក្រុង​រូប​នេះ​បាន​ប្រមាថ​គម្ពីរ​កូ​រ៉ា​ន​របស់​សាសនិក​ឥ​ស្លា​ម​។​

indo-pre

​ហេតុការណ៍​នេះ​ បាន​បណ្តាល​ឱ្យ​មានការ​ពន្យារពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក​ ជូ​កូ​ វី​ដូ​ដូ​(Joko​ Widodo)​ ទៅ​កាន់​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​សៅរ៍​ ទី​០៥​ វិច្ឆិកា​នេះ​ ។​

លោក​ វី​ដូ​ដូ​(Widodo)​ បាន​ប្រឈម​នឹង​ការ​រិះគន់​ចំពោះ​ភាព​កម្សោយ​ក្នុង​ការ​ទប់ស្កាត់​ក្រុម​ដែល​មាន​និ​ន្នា​ ការ​ប្រកាន់​ខ្សែ​តឹង​ ដែល​បណ្តោយ​ឱ្យ​មនុ ស្ស​រាប់​ម៉ឺន​នាក់​មក​កាន់​ផ្លូវ​នៃ​រដ្ឋធានី​ហ្សា​កា​តា​នេះ​។​ តែ​យ៉ាងណា​មានការ​ដោះសារ​ពី​ការិយាល័យ​ លោក​ វី​ដូ​ដូ​ ដោយ​លើក​ហេតុផល​ថា​ ក្នុង អំឡុងពេល​មានការ​តវ៉ា​កាលពី​ថ្ងៃ​សុក្រ​នោះ​ លោក​ វី​ដូ​ដូ​ កំពុង​ជាប់រវល់​ត្រួតពិនិត្យ​គម្រោង​ផ្លូវដែក​មួយ​ខ្សែ​នៅ​ឯ​ព្រ​លាន​យន្តហោះ​។​

នៅ​ក្នុង​សន្និសីទកាសែត​មួយ​ ធ្វើ​ឡើង​ទាំង​ពាក់កណ្ដាល​យប់​ថ្ងៃ​សុក្រ​ លោក​ វី​ ដូ​ដូ​ បាន​បន្ទោស​លើ​បុគ្គល​នយោបាយ​មួយ​ចំនួន​ ដែល​បា​នប​ព្ឆោះ​កំហឹង​ពលរដ្ឋ​ឱ្យ​ប្រឆាំង​លើ​អភិបាល​រដ្ឋធានី​ហ្សា​កា​តា​ លោក​ ប៉ា​ស៊ូ​គី​ ចា​ហា​ចា​ ភូ​ណា​ម៉ា​(Basuki​ Tjahaja​ Purnama)​ ដែល​កំពុង​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខែកុម្ភៈ​ ហើយ​លោក​នឹង​ត្រូវ​ប្រកួតប្រជែង​ជាមួយ​បុគ្គល​ពីរ​រូប​ទៀត​ដែល​កាន់សាសនា​ម៉ូ​ស្លី​ម​សម្រាប់​ដំណែង​នេះ​។​

សកម្មភាពពលរដ្ឋឥណ្ឌូនេស៊ីតវ៉ានៅទីក្រុង ហ្សាកាតា
សកម្មភាពពលរដ្ឋឥណ្ឌូនេស៊ីតវ៉ានៅទីក្រុង ហ្សាកាតា

អភិបាល​រដ្ឋធានី​ហ្សា​កា​តា​រូប​នេះ​ គឺជា​បុគ្គល​មាន​តួនាទី​ពេញ​ដោយ​អនុភាព​ ហើយ​មួយវិញទៀត​លោក​ Widodo​ ក៏​បាន​ជួយ​ជ្រោមជ្រែង​អភិបាល​រដ្ឋធានី​រូប​នេះ​ផង​ដែរ​ មុន​ពេល​ដែល​លោក​ វី​ដូ​ដូ​ បាន​ក្លាយជា​ប្រធានាធិបតី​កាលពីរ​ឆ្នាំ​មុន​។​

លោក​ វី​ដូ​ដូ​ គ្រោង​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ថ្ងៃ​ទី​ ៦​ ដល់ទី​ ៨​  វិច្ឆិកា​ ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ដើម្បី​ពង្រឹង​ និង​កែ​លម្អ​ទំនាក់ទំនង​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ផ្លូវ​សមុទ្រ​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រឆាំង​នឹង​ពួក​សកម្មប្រយុទ្ធ​អ៊ី​ស្លា​ម​។​

សេចក្តីថ្លែងការណ៍​ពី​ការិយាល័យ​របស់​លោក​ប្រធានាធិបតី​បាន​សរសេរ​ថា​៖«​ លោក​កំពុង​រក​មើល​ពី​ស្ថានភាព​ចុង​ក្រោយ​បំផុត​ និង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដែល​តម្រូវ​ឱ្យ​មាន​វត្តមាន​លោក​ក្នុង​ប្រទេស​ជា​ប្រធានាធិបតី​។​ ហើយ​ចុងបញ្ចប់​លោក​ប្រធានាធិបតី​ Joko​ Widodo​ បាន​សម្រេចចិត្ត​ពន្យារពេល​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋ​របស់​លោក​គ្រោង​នឹង​ប្រទេស​អូស្ត្រាលី​»​។​

សូម​រំលឹក​ថា​ ការ​តវ៉ា​ប្រឆាំង​នឹង​លោក​ ភូ​ណា​ម៉ា​(Purnama)​ អភិបាល​រដ្ឋធានី​ហ្សា​កា​តា​ ដែល​មាន​ខ្សែស្រលាយ​ជា​ជនជាតិ​ចិន​ជា​លើក​ដំបូង​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​សន្តិវិធី​ប៉ុណ្ណោះ​ ប៉ុន្តែ​កាលពី​ល្ងាច​ថ្ងៃ​ដដែល​នោះ​មនុស្ស​ម្នា​ចូលរួម​តវ៉ា​មានការ​កើនឡើង​ ហើយ​បាន​បង្ក​ឱ្យ​មាន​ចលាចល​មួយ​នាំ​ឱ្យ​មានការ​ប៉ះទង្គិច​ ជាមួយ​ប៉ូលិស​រហូត​ដ​ឈាន​ដល់​ការ​សម្រេចចិត្ត​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ និង​បាញ់​ទឹក​ ពី​សំណាក់​ប៉ូលិស​តែ​ម្តង​។​

indonesia-pre-04

ក្នុង​ហេតុការណ៍​តវ៉ា​ទាមទារ​ទម្លាក់​អភិបាល​រដ្ឋធានី​ហ្សា​កា​តា​នេះ​ដែល​ ក៏​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​មនុស្ស​ជាង​ ១០០​ នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​ក្នុង​អំពើ​ហិង្សា​នោះ​ ប៉ុន្តែ​ចំនួន​អ្នក​រង​របួស​ភាគច្រើន​ជា​មន្ត្រី​ប៉ូ​លី​ស​។​ អ្នកនាំពាក្យ​ប៉ូលិស​ជាតិ​លោក​ បាយ​ រ៉ា​ហ្វា​ល​ អា​ម៉ារ​(Boy​ Rafli​ Amar)​ បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប៉ូលិស​យក​មក​ដើម្បី​បាញ់​ទឹក​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ចំនួន​បី​គ្រឿង​ត្រូវ​បាន​ដុត​បំផ្លាញ​ផង​ដែរ​។​

​ហាង​ជនជាតិ​ចិន​ និង​ភោជនីយដ្ឋាន​មួយ​ចំនួន​នៅ​ភាគ​ខាងជើង​ក្រុង​ហ្សា​ការ​តា​ត្រូវ​បិទទ្វារ​ នៅ​ថ្ងៃ​សៅរ៍​នេះ​ ខណៈ​ដែល​មន្ត្រី​សន្តិសុខ​បាន​បន្ថែម​កម្លាំង​យាម​ព្រះ​វិហារ​បរិសុទ្ធ​ ក្នុង​នោះ​ក៏​មាន​សាលារៀន​ផង​ដែរ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកស្រុក​។​

អ្នកនាំពាក្យ​នៃ​ក្រុម​រណសិរ្ស​ការពារ​អ៊ី​ស្លា​ម​ ហើយ​ដែល​ជា​ក្រុម​ដឹកនាំ​ការ​តវ៉ា​នេះ​បាន​បដិសេធ​ការ​ទទួលខុសត្រូវ​ចំពោះ​អំពើ​ហិង្សា​ និង​បាន​និយាយ​ថា​ "​ការ​បង្កហេតុ​"​ គឺ​ផ្តើម​ចេញពី​ប៉ូលិស​ដែល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។​

​ក្រុម​នេះ​អាច​នឹង​រៀបចំ​ការ​តវ៉ា​ផ្សេង​ទៀត​ ប្រសិនបើ​ដំណើរការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​លោក​ Purnama​ សម្រាប់​មតិយោបល់​ប្រមាថ​គម្ពីរ​កូ​រ៉ា​ មិន​ត្រូវ​បាន​អនុវត្ត​នោះ​៕​ប្រភព​៖CNA​​

Share

Image
Image
Image