en     km
en     km

​កូរ៉េ​ខាងត្បូង​៖​ លោកស្រី​ ប៉ាក​ គុន​ហេ​ សុំ​ទោស​តែ​បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​

Share

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោកស្រី​ ប៉ាក​ គុន​ហេ​ បាន​សុំ​ទោស​ជា​សាធារណៈ​ ចំពោះ​ជនរួមជាតិ​ ដែល​ មិត្តភក្តិ​របស់​លោកស្រី​ម្នាក់​នាំ​ឱ្យ​មានរឿង​អាស្រូវ​  តែ​លោកស្រី​បដិសេធ​ ចំពោះ​ការ​ចោទ​ថា​ លោកស្រី​ជាប់​ពាក់ព័ន្ធ​រឿង​រ៉ាង​របស់​មិត្តសម្លាញ់​របស់​លោកស្រី​។​

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោកស្រី​ ប៉ាក​ គុន​ហេ
ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោកស្រី​ ប៉ាក​ គុន​ហេ

លោកស្រី​ ប៉ាក​ គុន​ហេ​ បាន​ថ្លែង​ដូចនេះ​ តាម​កញ្ចក់​ទូរទស្សន៍​ របស់​រដ្ឋ​ គឺ​បន្ទាប់​ពី​ មិត្ត​ជិត​ស្និទ្ធ​របស់​លោកស្រី​គឺ​លោកស្រី​ ច​យ​ ស៊ុន​ សិ​ល​ ត្រូវ​បាន​រដ្ឋ​អាជ្ញា​ឃុំខ្លួន​ ករណី​ប្រើប្រាស់​ឥទ្ធិពល​របស់​លោកស្រី​ ដើម្បី​អង្គាសប្រាក់​ មូល​នី​ធិ​។​

​លោកស្រី​ ប៉ាក​ គុន​ហេ​ បន្ត​ថា​ លោកស្រី​នឹង​ឆ្លើយ​បំភ្លឺ​ នូវ​ការ​សង្ស័យ​ មក​លើ​លោកស្រី​ តែ​ លោកស្រី​ បដិសេធ​ការ​បង្ខំ​ឱ្យ​លោកស្រី​ ចុះ​ចេញពី​តំណែង​។​ តែ​ បក្ស​ប្រឆាំង​ និយាយ​ថា​ ការ​ថ្លែង​សុំ​ទោស​របស់​លោកស្រី​ ប៉ាក​ មិន​មាន​ភាព​សុច្ច​រឹត​ ឡើយ​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ លោកស្រី​ប៉ាក​ ដែល​ចេញ​មុខ​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ ដូចនេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ លោកស្រី​ ត្រូវ​បាន​ឃុំខ្លួន​ក្នុង​វិមាន​ប្រធានាធិបតី​ ៕​ ប្រភព​:BBC

Share

Image
Image
Image