en     km
en     km

បណ្ដាញ​អតីត​ស្ត្រី​បឹង​កក់​ ដាក់​ញ្ញ​តិ្ត​ឲ្យ​សហភាព​អ៊ឺ​រ៉ុ​ប​ផ្អាក​ជំនួយ​ដល់​កម្ពុជា​ (មានសំឡេង)

Share

ភ្នំពេញ៖ ​អតីត​ក្រុម​ស្ត្រី​សហគមន៍​បឹង​កក់​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣​វិច្ឆិកា​នេះ​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​ស្នាក់​ការ​សហភាព​អ៊ឺ​រ៉ុ​ប​ប្រចាំ​ប្រទេស​កម្ពុជា​ដើម្បី​ ឲ្យ​ ផ្អាក​ការ​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​។​​ស្ត្រី​ទាំងនោះ​ថា​ កន្លង​មក​ប្រាក់​កម្ចី​ និង​ជំនួយ​ពី​ធនាគារពិភពលោក​ បាន​ធ្វើ​ឲ្យ​ពួក​គាត់​រស់នៅ​ដោយ​លំបាក​ដោយ​ ពួក​គាត់​សង្ឃឹមថា​សហភាព​អ៊ឺ​រ៉ុ​ប​នឹង​ឈប់​ផ្តល់​ជំនួយ​ដើម្បី​ អភិវឌ្ឍន៍​នាំ​ឲ្យ​ពួក​គាត់​ឈឺចាប់​។​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ មាន​សេ​ក្តី​រាយការណ៍​៖

បណ្ដាញអតីតស្រ្តីបឹងកក់ ដាក់ញ្ញតិ្តឲ្យសហភាពអ៊ឺរ៉ុបផ្អាកជំនួយដល់កម្ពុជា
បណ្ដាញអតីតស្រ្តីបឹងកក់ ដាក់ញ្ញតិ្តឲ្យសហភាពអ៊ឺរ៉ុបផ្អាកជំនួយដល់កម្ពុជា

​ក្រុម​ស្ត្រី​បឹង​កក់​ និង​ បុរី​កីឡា​ ប្រមាណ​ជា​៣០​នាក់​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​ស្នាក់​ការ​សហភាព​អ៊ឺ​រ៉ុ​ប​ប្រចាំ​ប្រទេស​កម្ពុជា​ ដោយ​មាន​កាន់​ទង់ជាតិ​ខ្មែរ​ និង​ស្រែក​ប្រាប់​សហភាព​អ៊ឺ​រ៉ុ​ប​ផ្អាក​ផ្តល់​ជំនួយ​មក​ឱ្យ​ រដ្ឋាភិបាល​ តែ​ការ​ស្រែក​តវ៉ា​នេះ​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​។​

ស្ត្រី​ម្នាក់​តំណាង​ បណ្ដាញ​អតីត​ស្ត្រី​បឹង​កក់​គឺ​អ្នកស្រី​ ស៊ា​ ណា​រ៉េ​ត​ និយាយ​ថា​ កន្លង​មក​ ក្រុម​អ្នកស្រី​ បាន​ស្វែងរក​ការ​ ជួយ​អន្តរាគមន៍​ជា​ច្រើន​ ទាមទា​សុំ​ប្រាក់​សំណង​បន្ថែម​សម្រាប់​អ្នក​ចាក​ចេញពី​តំបន់​បឹង​កក់​និង​បុរី​កីឡា​ តែ​គ្មាន​លទ្ធផល​ឡើយ​។​

​អ្នកស្រី​បន្ត​ថា​ការ​រារាំង​មិន​ឲ្យ​ពួក​គាត់​តវ៉ា​នេះ​ គឺជា​ការ​វាស់ដី​ឲ្យ​ពួក​គាត់​ដើរ​។​ តែ​ អ្នកស្រី​ថា​នឹង​បន្ត​ស្វែង​រកា​ដោះស្រាយ​ទៀត​ គឺ​ទាល់តែ​មាន​ដំណោះស្រាយ​សម​ស្រប​។​

អ្នកស្រី​ ស៊ា​ ណា​រ៉េ​ត​៖ «ការ​ផ្តាច់ជំនួយ​ន​ទៅ​ធ្វើ​ឲ្យ​ការ​តស៊ូ​មតិ​នេះ​មាន​សិទ្ធ​សេរីភាព​ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​លោក​ហ៊ុន​សែន​គោរព​សិទ្ធ​មនុស្ស​​»។​

​ចំណែក​កញ្ញា​ អ៊ី​ម​ ស្រី​ទូច​ ជា​បណ្ដាញ​អតីត​ស្ត្រី​បឹង​កក់ ដែល​បាន​ចូល​ទៅ​ដាក់​ញត្តិ​ក្នុង​ស្នាក់​ការ​សហភាព​អ៊ឺ​រ៉ុ​ប​ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ថា​ញ​តិ្ត​ដែល​ដាក់​ទៅ​នេះ​ក្នុង​គោលបំណង​ ឲ្យ​សហភាព​អ៊ឺ​រ៉ុ​ប​ផ្អាក​ជំនួយ​ពី​កម្ពុជា​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់​។

​កញ្ញា​ អ៊ី​ម​ ស្រី​ទូច៖ «យើង​ស្នើ​ឲ្យ​រ​ដ្ឋា​ភិ​បាន​ដោះស្រាយ​បញ្ចប់​មិន​ថា​អ្នក​ចាកចេញ​ ឬ​អ្នក​ស្នាក់​នៅ​គឺ​ត្រូវ​ដោះស្រាយ​ឲ្យ​ចប់​។​យើង​ដាក់​ញាត្តិ​ជូន​សហភាព​អ៊ឺ​រ៉ុ​ប​នេះ​ សង្ឃឹមថា​សហគមន៍​អ៊ឺ​រ៉ុ​ប​និ​យ​យល់​ពី​ទុក្ខ​លំបាក​យើង​បុរី​កីឡា​និង​បឹង​កក់​នេះ​»

​កញ្ញា​ អ៊ី​ម​ ស្រី​ទូច​ បញ្ជាក់​ថា​ លោកស្រី​ជេ​ណូ​វី​វ៉ា​ហើ​ណា​ន់​ដេ​ស​ អ៊ូ​រី​ស​ បាន​ចេញ​មក​ទទួល​ញ​តិ្ត​នេះ​ហើយ​។​

បណ្ដាញអតីតស្រ្តីបឹងកក់ ដាក់ញ្ញតិ្តឲ្យសហភាពអ៊ឺរ៉ុបផ្អាកជំនួយដល់កម្ពុជា
បណ្ដាញអតីតស្រ្តីបឹងកក់ ដាក់ញ្ញតិ្តឲ្យសហភាពអ៊ឺរ៉ុបផ្អាកជំនួយដល់កម្ពុជា

ចំពោះ​ជំ​លោះ​រ៉ាំរ៉ៃ​ពី​បញ្ហា​ដីធ្លី​ដែល​រដ្ឋាភិបាល​ បាន​ផ្តល់​ដី​អភិវឌ្ឍន៍​ដល់​ក្រុមហ៊ុន​ ជាមួយ​ប្រជាពលរដ្ឋ​នៅ​បុរី​កីឡា​ និង​ បឹង​កក់​នេះ​លោក​ សៀ​ ភារ​ម្យ​ នាយក​លេខាធិការដ្ឋាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋា​ន​ បាន​ផ្តល់​យោបល់​ថា​ ទោះជា​ក្រុមហ៊ុន​ផ្តល់​សំណង​ដល់​ប្រជាពលរដ្ឋ​ហើយ​ក៏​ដោយ​តែ​រដ្ឋាភិបាល​ត្រូវ​គិតគូ​មើល​ សំណង​នោះ​សមរម្យ​ឬទេ​។​

លោក​ សៀ​ ភារ​ម្យ​៖« ​ជា​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​ហើយ​ព្រោះ​រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធ​ដល់​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​អភិវឌ្ឍន​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កា​រស់នៅ​របស់​ប្រជាពលរដ្ឋ​ មាន​ទឹកភ្នែក​ទុក្ខសោក​ ធ្ងន់ធ្ងរ​ដល់​ពួក​គាត់​ទាំង​ការ​សិក្សា​របស់​កូនចៅ​។​សំណង​តែ​គាត់​ទទួល​បាន​នោះ​វា​មិន​សមរម្យ​ទេ​អ​ញ្ចឹ​ង​វា​ជា​ភារៈ​របស់​រដ្ឋ​ត្រូវ​ទទួលខុសត្រូវ​ដើម្បី​ឲ្យ​ពួក​គាត់​អាច​រស់នៅ​បាន​សមរម្យ»​។​

​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ​ក្រុមហ៊ុន​ ស៊ូ​កា​គូ​អ៊ី​ន​បាន​ចាក់​ដី​បំពេញ​បឹង​កក់​ដើម្បី​អភិវឌ្ឍ​ បាន​បង្កើត​ឲ្យ​មាន​បញ្ហា​ ចម្រូងចម្រាស​ជា​ច្រើន​ធ្វើ​ឲ្យ​ ប្រជាជន​នៅ​ទីនោះ​ទួញ​សោក​ និង​តវ៉ា​ចំពោះ​ការ​បណ្តេញចេញ​ និង​សំណង​មិន​សម​ស្រប​ ដោយ​ពួក​គេ​នៅ​តែ​បន្ត​ចេញ​តវ៉ា​ ចំពោះ​ការ​ផ្តល់​សំណង​មិន​សមរម្យ​៕

Share

Image
Image
Image