en     km
en     km

ប៉ា​គី​ស្ថាន​ ចាប់ផ្ដើម​បោសសំអាត​អ្នក​ប្រើប្រាស់​ អត្ដសញ្ញាណប័ណ្ណ​ក្លែងក្លាយ​

Share

​អាជ្ញាធរ​ប៉ា​គី​ស្ថាន​ ក្នុង​ស​ប្ដា​ហ៍​នេះ​ បើក​យុទ្ធនាការ​បោសសំអាត​ ជនបរទេស​ដែល​ប្រើប្រាស់​អត្ដសញ្ញាណប័ណ្ណ​មិន​ស្របច្បាប់​ ដោយ​រក​ឃើញ​យ៉ាងតិច​៦០៦៧៥​នាក់​។​

អត្ដសញ្ញាណប័ណ្ណក្លែងក្លាយ ដែលអាជ្ញាធរប៉ាគីស្ថាន បានរកឃើញ
អត្ដសញ្ញាណប័ណ្ណក្លែងក្លាយ ដែលអាជ្ញាធរប៉ាគីស្ថាន បានរកឃើញ

​យុទ្ធនាការ​នេះ​ធ្វើ​ឡើង​សំដៅ​ជំរឿន​ប្រជាជន​ប៉ា​គី​ស្ថាន​ ដែល​មាន​អាយុ​ឆ្នាំ​១៨​ឆ្នាំ​ឡើង​ទៅ​ មាន​សិទ្ធិ​ប្រើប្រាស់​អត្ដសញ្ញាណប័ណ្ណ​សម្គាល់​សញ្ជាតិ​ប៉ា​គី​ស្ថាន​ ប៉ុន្ដែ​ក្នុង​នោះ​មានការ​សង្ស័យ​ជា​ច្រើន​ ថា​ ជនបរទេស​ដែល​រត់​មក​ជ្រកកោន​ក្នុង​ជំរុំ​ជនភៀសខ្លួន​អំឡុង​ពេល​ប្រទេស​អា​ហ្គា​នី​ស្ថាន​មាន​សង្គ្រាមស៊ីវិល​ ជនបរទេស​នោះ​ក៏​ជ្រៀតចូល​ប្រទេស​ប៉ា​គី​ស្ថាន​។​

​តាម​ច្បាប់​ប្រទេស​ឥ​ស្លា​ម​មួយ​នេះ​  ជនបរទេស​ដែល​លួច​ប្រើប្រាស់​អត្ដសញ្ញាណប័ណ្ណ​ ប៉ា​គី​ស្ថាន​ដោយ​មិន​ស្របច្បាប់​គឺ​ជន​នោះ​មានទោស​ ១៤​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​៣០០០​ ទៅ​៥០០០​ ពាន់​ដុល្លារ​ ហើយ​ក្រោយ​ពី​ជាប់​ពន្ធនាគារ​ ត្រូវ​បណ្ដេញ​ចេញពី​ប្រទេស​ ផង​ ដែរ​។​

​ក្នុង​ចំណោម​ជនបរទេស​កាន់​អត្ដសញ្ញាណប័ណ្ណ​ដែល​អាជ្ញាធរ​ថា​ មិន​ស្របច្បាប់​ ឬ​ក្លែងក្លាយ​ គឺ​ ភាគច្រើន​ពួក​គេ​ ជា​ជន​ចំណាកស្រុក​មក​ពី​អតីត​សហភាព​សូ​វៀត​។​ ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​បាន​រក​ឃើញ​ក្មេង​ស្រី​ម្នាក់​ ភ្នែក​ពណ៌​បៃតង​ ដើម​កំណើត​មក​ពី​អឺរ៉ុប​ខាងកើត​។​

​ក្មេង​ស្រី​ម្នាក់​នេះ​ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​តុលាការ​កាលពី​ថ្ងៃ​ម្សិលមិញ​ ដោយ​តុលាការ​ រក​ឃើញ​ថា​ ប្រើប្រាស់​អត្ដសញ្ញាណប័ណ្ណ​ក្លែងក្លាយ​។​ ក្មេង​ស្រី​នេះ​មានឈ្មោះ​ដើម​ Sharbat​ Gula​ ហើយ​ ឈ្មោះ​កែ​ប្រើ​ក្នុង​អត្ត​ស​ញ្ញ​ប័ណ្ណ​ គឺ​Sharbat​ Bibi​។​

​ប្រជាជន​ប៉ា​គី​ស្ថាន​មាន​ចំនួន​ ១៨២​លាន​នាក់​ ក្នុង​នោះ​អ្នក​ដែល​បាន​ទទួល​អត្ដសញ្ញាណ​ប័ណ្ណ​ត្រឹមត្រូវ​មាន​ចំនួន​ជិត​មួយ​រយ​លាន​នាក់​៕​ ប្រភព​:​ the​ national​ world​

Share

Image
Image
Image