en     km
en     km

World​ fish​ បន្តការងារ​ ៥ ​ឆ្នាំ​ទៀត​ ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ពលរដ្ឋ​នៅ​ជនបទ🔊​

Share

ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​នៅ​ដំណាក់កាល​ទី​ ១​ នៃ​គម្រោង​ធនធាន​ជលផល​តាម​វាលស្រែ​នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនា គត​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​០២​ វិ​ច្ចិ​កា​នេះ​  មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ World​  fish​ រួម​នឹង​អង្គការ​ក្នុងស្រុក​មួយ​ចំនួន​ បាន​បន្ត​អនុវត្ត​គម្រោង​នៅ​ដំណាក់ កាល​ទី​ ២​ បន្ត​ទៀត​ ដែល​មាន​រយៈពេល​៥​ឆ្នាំ​។​

គម្រោង​ធនធាន​ជលផល​តាម​វាលស្រែ​ បង្កើត​ឡើង​ដើម្បី​ជួយ​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ សំដៅ​ចូលរួម​ចំណែក​ក្នុង​ការ​លុប​បំបាត់​ការ​ខ្វះ​អាហារ​រូប​ត្ថ​ម្ភ​  និង​ការ​ការពារ​កម្ពុជា​ដើម្បី​ទទួល​បាន​ធនធាន​ជលផល​កាន់តែ​ប្រសើរ​ឡើង​។​

 

ត្រីក្នុងចាននេះជាត្រីចង្វា ដែលគម្រោងរបស់World fish ផ្តល់ឱ្យកសិករចិញ្ចឹមក្នុងវាលស្រែរបស់ពួកគេ ដើម្បីអាចផ្តល់ជាអាាហារមានវីតាមីន។រូបភាពWMC
ត្រីក្នុងចាននេះជាត្រីចង្វា ដែលគម្រោងរបស់World fish ផ្តល់ឱ្យកសិករចិញ្ចឹមក្នុងវាលស្រែរបស់ពួកគេ ដើម្បីអាចផ្តល់ជាអាាហារមានវីតាមីន។រូបភាពWMC

លោកស្រី​ Yu​ Miko​  Kura​ នាយក​ប្រចាំ​ប្រទេស​ នៃ​ជ​ម្ឈ​មណ្ឌល​សិក្សា​ស្រាវជ្រាវ​ World​  fish​ បានឱ្យ​ដឹង​ថា​ គម្រោង​ធនធាន​ជលផល​តាម​វាល ស្រែ​នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​នៅ​កម្ពុជា​ នឹង​បន្ត​អនុវត្ត​នៅ​ ខេត្ត​ចំនួន​ ៤​ គឺ​ ពោធិសាត់​ បាត់ដំបង​ កំពង់ធំ​ និង​សៀមរាប​ ដែល​គម្រោង​នេះ​មាន​រយៈពេល​៥​ ឆ្នាំ​ ដោយ​ចំណាយ​អស់​ប្រមាណ​ ៦​ លាន​ដុល្លារ​។​ ​អ្នកស្រី​បន្ត​ថា​ ការ​អនុវត្ត​គម្រោង​នេះ​នឹង​សហការ​ជាមួយ​រដ្ឋបាល​ជលផល​ និង​អង្គការ​មូលដ្ឋាន​ចំនួន​ ៤​ ដែល​មា​នទី​តាំងនៅ​តាម​ខេត្ត​ទាំងនេះ​។​ 

​លោកស្រី​បន្ថែម​ថា​ ធនធាន​ត្រី​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ នូវ​បញ្ហា​ខ្លះ​អាហារ​រូប​ត្ថ​ម្ភ​ ជា​ពិសេស​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ក្រីក្រ​នៅ​ជនបទ​។​

បើ​តាម​លោកស្រី​  ក្នុង​ដំណាក់​ទី​ ១​ ទទួល​បាន​ជោគជ័យ​ច្រើន​ ព្រោះ​ ៤០​ ទីតាំង​ដែល​បាន​អនុវត្ត​ការ​ចិញ្ចឹម​ត្រី​តាម​វាលស្រែ​ ក្នុង​នោះ​ ៣២​ ទីតាំង​បាន​ទទួល​ជោគជ័យ​ ដែល​ធ្វើ​ឱ្យ​កំណើន​នៃ​ទិន្នផល​ត្រី​ និង​ត្រី​ដែល​ចាប់​បាន​ មានការ​កើនឡើង​ ពី​២៥%​ ទៅ​ ៧០%​ និង​ធ្វើ​ឱ្យ​ជីវភាព​ប្រជាជន​ល្អ​ជាង​មុន​ផង​ដែរ​។​

​លោកស្រី​បន្ត​ថា​ បន្ទាប់​ពី​បញ្ចប់​គម្រោង​នេះ​ World​ fish​ នឹង​បន្ត​ពង្រីក​ទៅ​ខេត្ត​ដទៃ​ដែល​អាច​មាន​លទ្ធភាព​ក្នុង​ការ​ចិញ្ចឹម​ត្រី​នៅ​វាលស្រែ​។​

​លោក​ អេ​ង​ ជា​សាន្ត​ ប្រតិភូ​រដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​ជលផល​បាន​ថ្លែង​ថា​ គម្រោង​ចិញ្ចឹម​ត្រី​តាម​វាលស្រែ​ បាន​ផ្តល់​ផល​យ៉ាងច្រើន​ ដែល​អាច​ជួយ​បង្កើន​ផល​ត្រី​នៅ​តាម​វាលស្រែ​ និង​ផ្តល់​វីតាមីន​ជួយ​ដល់​កុមារ​ និង​ស្រី្ត​។​ ​លោក​បន្ត​ថា​ រដ្ឋាភិបាល​ នឹង​គាំទ្រ​គម្រោង​នេះ​ តាម​រយៈ​ការ​ចូលរួម​ជា​បច្ចេកទេស​ និង​ថវិកា​។​  

លោក អេង ជាសាន្ត ប្រតិភូរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជលផល។រូបភាពWMC
លោក អេង ជាសាន្ត ប្រតិភូរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជលផល។រូបភាពWMC

​ចំណែក​អ្នកស្រី​ កែវ​ គឹ​ម​សួន​ តំណាង​សហគមន៍​ល្បើក​កិត្តិយស​ ខេត្ត​សៀ​បរាម​បាន​ប្រាប់​ថា​  បន្ទាប់​ពី​ World​  fish​ បាន​អនុវត្ត​គម្រោង​នេះ​នៅ​សហគមន៍​របស់​អ្នកស្រី​ ឃើញ​ថា​ ប្រជាពលរដ្ឋ​ទទួល​បាន​ផលប្រយោជន៍​ជា​ច្រើន​ ជា​ពិសេស​ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ទីនោះ​កាន់តែ​ល្អជា​មុន​។​

​បើ​តាម​តំណាង​ World​  fish​ ក្រោយ​ពី​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​  គឺ​អង្គការ​នេះ​នឹង​យក​បទ​ពិសោធន៍​របស់​ខ្លួន​ ទៅ​អនុវត្ត​នៅ​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា​ នៅ​ទ្វីប​អា​ហ្រិ្វ​ក​ បង់​ក្លា​ដេ​ស​ និង​ប្រទេស​ភូមា​៕

Share

Image
Image
Image