en     km
en     km

អ្នកនេសាទ​កម្ពុជា​ត្រឡប់​មក​ផ្ទះ​វិញ​ បន្ទាប់​ពី​ចោរ​សមុទ្រ​សូ​ម៉ា​លី​ចាប់​ជា​ចំណាប់ខ្មាំង​រយៈពេល​ ៥​ ឆ្នាំ​

Share

ភ្នំពេញ​ ៖​ អ្នកនេសាទ​កម្ពុជា​បួន​នាក់​ ត្រូវ​បាន​រួច​ផុត​ពី​ទុក្ខវេទនា​វិញ​ បន្ទាប់​ពី​ពួក​ចោរ​សមុទ្រ​សូ​ម៉ា​លី​ចាប់​ពួក​គេ​ជា​ចំណាប់ខ្មាំង​អស់​រយៈពេល​ជិត​ប្រាំ​ឆ្នាំ​។​ ពួក​គេ​ទាំង​បួន​នាក់​បាន​ត្រឡប់​មក​ដល់​រាជធានី​ភ្នំពេញ​វិញ​កាលពី​យប់​ថ្ងៃអាទិត្យ​ទី​ ៣០​ តុលា​ ម្សិលមិញ​ នឹង​បាន​ជួបជុំ​ជាមួយ​គ្រួ សារ​របស់​ពួក​គេ​វិញ​ហើយ​។​

ចំណាប់ខ្មាំងខ្មែរ ៤នាក់មក ដល់កម្ពុជាវិញ បន្ទាប់ពីចោរសមុទ្រសូម៉ាលីចាប់ខ្លួនជិត៥ ឆ្នាំ។រូបភាពAFP
ចំណាប់ខ្មាំងខ្មែរ ៤នាក់មក ដល់កម្ពុជាវិញ បន្ទាប់ពីចោរសមុទ្រសូម៉ាលីចាប់ខ្លួនជិត៥ ឆ្នាំ។រូបភាពAFP

​ក្នុង​សម្លៀក​បំពាក់​សាមញ្ញ​ នឹង​មាន​បង់ក​នឹង​ក្រមា​ផង​ អ្នកនេសាទ​ទាំង​បួន​នាក់​បាន​បង្ហាញ​ពី​អត្ត​ស​ ញ្ញាណ​ជា​ជនជាតិ​ខ្មែរ​យ៉ាង​ច្បាស់​ ហើយ​ពួក​គេ​ត្រូវ​បាន​អប​ដំណើរ​ដោយ​ប៉ូលិស​បន្ទាប់​ពី​មក​ដល់​កម្ពុជា​។​

​អ្នកនេសាទ​កម្ពុជា​ទាំង​បួន​រូប​នេះ​ គឺ​ស្ថិត​ក្នុង​ចំណោម​ចំណាប់ខ្មាំង​ទាំង​ ២៦​នាក់​ផ្សេង​ទៀត​រួម​មាន​ជនជាតិ​ ចិន​ វៀតណាម​ ហ្វី​លី​ពី​ន​ និង​តៃវ៉ាន់​ ដែល​ចោរ​សមុទ្រ​សូ​ម៉ា​លី​ បាន​ចាប់​ធ្វើ​ជា​ថ្នូរ​នឹង​ការ​ដោះ​ដូរ​ទ្រព្យសម្បត្តិ​។​

នៅ​ក្នុង​សេចក្តីអធិប្បាយ​សង្ខេប​មួយ​មុន​ពេល​ពួក​គេ​ត្រូវ​បាន​ប៉ូលិស​រុញ​ចូល​ក្នុង​ឡាន​យ៉ាង​ប្រញាប់ប្រញាល់​នោះ​ បុរស​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នកកាសែត​ថា​លោក​៖«​យើង​សប្បាយចិត្ត​ខ្លាំង​ណាស់​ និង​រីករាយ​ណាស់​ដែល​មាន​សេរីភាព​វិញ​»​។​

ចំណាប់ខ្មាំង​ទាំង​អស់នោះ​ បាន​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ពួក​គេ​កាលពី​ស​ប្តា​ហ៍​មុន​ ហើយ​ពួក​គេ​បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​ ការ​វាយដំ​ នឹង​ការ​គំរាមកំហែង​ កង្វះ​អាហារ​ហូប​ចុក​ និង​ថ្នាំពេទ្យ​ប្រើប្រាស់​ក្នុង​កំឡុង​ពេល​ដែល​ពួក​ត្រូវ​បាន​គេ​ចាប់​ជា​ចំណាប់ខ្មាំង​នោះ​។​  ចំណាប់ខ្មាំង​ទាំងនោះ​ អាច​រស់រាន​មានជីវិត​បាន​ដោយ​ការ​ដើរ​រើស​ចំណីអាហារ​ដើម្បី​ទទួលទាន​ ដែល​ពេល​ខ្លះ​ពួក​គេ​ចាប់​សត្វ​កណ្តុរ​ ខ្យាដំរី​ និង​ចាប់​សត្វ​ក្អែប​ធ្វើ​ជា​អា ហារ​ក៏​ផង​ដែរ​៕​ប្រភព​៖CNA

Share

Image
Image
Image