en     km
en     km

ថ្ងៃនេះ​ខួប​១​ឆ្នាំ​នៃ​ការ​វាយ​តំណាងរាស្ត្រ​ ជន​រង​គ្រោះ​ថា​យុត្តិធម៌​ នឹង​មាន​ល្គឹក​ណា​មាន​មេដឹកនាំ​ថ្មី(មានសំឡេង)​

Share

​ភ្នំពេញ៖ ថ្ងៃនេះ​ គឺជា​ខួប​១​ឆ្នាំ​នៃ​ការ​វាយ​តំណាងរាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ​ ២​រូប​នៅ​ខាង​មុខ​ក្លោ​ង​ទ្វារ​ មន្ទីរ​រដ្ឋសភា​ ដោយ​ ក្រុម​មុន​ស្ស​ វាយ​ឲ្យ​រង​របួស​ ធ្ងន់​ រហូត​ដល់​សន្លប់​ស្តូកស្ដឹង​ នៅ​លើ​ដងផ្លូវ​កាលពី​ថ្ងៃ​ទី​២៦​តុលា​ឆ្នាំ​២០១៥​។​

សមាជិកបក្សប្រឆាំងទៅសួរសុខទុក្ខលោក ញ៉យ ចំរើន និងលោក គង់ សភា នៅមន្ទីរពេទ្យប្រទេសថៃ។
សមាជិកបក្សប្រឆាំងទៅសួរសុខទុក្ខលោក ញ៉យ ចំរើន និងលោក គង់ សភា នៅមន្ទីរពេទ្យប្រទេសថៃ។

​តំណាងរាស្ត្រ​ដែល​រង​គ្រោះ​នោះ​គឺ​ លោក​ គង់​ សភា​ តំណាងរាស្ត្រ​មណ្ឌល​ ស្វាយ​រៀង​ ញ៉​យ​ ចំរើន​ តំណាងរាស្ត្រ​ មណ្ឌល​កំពង់ចាម​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​រយៈពេល​ ៣៦៥​ថ្ងៃ​កន្លង​ទៅ​នេះ​ ទោះបី​មាន​បុគ្គល​៣​នាក់​ អះអាង​ថា​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​ ហើយ​ត្រូវ​បាន​តុលាការ​ កាត់ទោស​ជាប់​ទោស​ក៏​ដោយ​តែ​ជន​រង​គ្រោះ​ម្នាក់​ គឺ​លោក​លោក​ គង់​ សភា​ បាន​ផ្តល់​បទ​សម្ភាសន៍​ ឲ្យ​វិទ្យុ​ស្ត្រី​FM១០២​ថា​ លោក​ មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ព្រោះ​រក​ជន​នៅ​ពីក្រោយ​ខ្នង​មិន​ទាន់​ឃើញ​ ហើយ​ការ​ផ្តន្ទាទោស​ជន​ដែល​ចូលខ្លួន​ទៅ​សារភាព​នោះ​ស្រាល​ពេក​ ដែល​លោក​មិន​អាច​ទទួលយក​បាន​ឡើយ​។ លោក​ គង់​ សភា​ អះអាង​ថា​ យុត្តិធម៌​នឹង​កើត​មាន​សម្រាប់​រូប​លោក​ លុះត្រាតែ​មានការ​ ផ្លាស់​ប្ដូរ​មេដឹកនាំ​។​

​ដើម្បី​ជ្រាប​ សូម​ស្ដាប់​បទ​សម្ភាសន៍​ រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​ លោក​ គង់​ សភា​ ដូច​តទៅ​៖

 

Share

Image
Image
Image