en     km
en     km

ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ដកខ្លួន​ចេញពី​ភាគី​នៃ​តុលាការ​ ICC​

Share

ភ្នំពេញ៖ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ បានឱ្យ​ដឹង​ថា​លោក​ប្រធានាធិបតី​របស់​ប្រទេស​នេះ​គឺ​លោក​ Jacob​ Zuma​ បាន​សម្រេច​ឱ្យ​ប្រទេស​លោក​ចាក​ចេញពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ICC​។​

presidence-afric
​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ការ​ប្រកាស​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​ Jacob​ Zuma​ បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ នៅ​ប្រទេស​ កេ​ន​យ៉ា​ ហើយ​បាន​ជួប​ជាមួយ​ សម​ភាគី​ Uhuru​ Kenyatta​ ដែល​ត្រូវ​បាន​តុលាការ​ ICC​ ចោទប្រកាន់​ពី​បទ​ ប្រឆាំង​មនុស្សជាតិ​។​

​តាម​ប្រភព​ដដែល​នេះ​ លិខិត​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ សុំ​ដកខ្លួន​ពី​ ICC​ ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ របស់​ប្រទេស​នេះ​ហើយ​មូលហេតុ​ដោយ​ចោទ​ ថា​ ជា​ស្ថាប័ន​យុត្តិធម៌​មួយ​ លំអៀង​ ហើយ​ មាន​ច​រឹក​ប្រឆាំង​តែ​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អា​ហ្រិ្វ​ក​។​

​តែ​ទោះជា​យ៉ាងណា​  មុន​ប្រទេស​អាហ្វ្រិក​មួយ​នេះ​ដកខ្លួន​ពី​ICC​ គឺ​ អតីត​ប្រធានាធិបតី​ Omar​ al-Bashir​ ត្រូវ​បាន​តុលាការ​នេះ​ចេញ​ដីការ​ចាប់ខ្លួន​ពី​ បទ​ប្រល័យពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

​អង្គការសិទ្ធិមនុស្ស​ Human​ Rights​ Watch​ បាន​សម្ដែង​ការ​សោកស្ដាយ​ ប៉ុន្តែ​ បាន​ទទូច​ឱ្យ​គោរព​កាតព្វកិច្ច​អន្តរជាតិ​៕​ ប្រភព BBC

Share

Image
Image
Image