en     km
en     km

លោកស្រី​ គ្លី​ន​តុ​ន​ នឹង​ ដូ​ណា​ល់​ ត្រាំ​ ឡើង​វេទិកា​ដេញដោល​ថ្ងៃ​ចុង​ក្រោយ

Share

បេក្ខជន​ប្រធានាធិបតី​ នៃ​គណបក្ស​ប្រជាធិបតេយ្យ​ លោកស្រី​ Hillary​ Clinton​ និង​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ Donald​ Trump​ បាន​ប្រកួត​គ្នា​ចូល​ដល់​ដំណាក់កាល​ចុង​ក្រោយ​ហើយ​ មុន​នឹង​ការ​បោះ​ឆ្នោត​ ចូល​មក​ដល់​នៅ​ដើមខែ​វិច្ឆិកា​ខាង​មុខ​នេះ​។​

trum-clinton1
​ប្រធានបទ​នៃ​ការ​ជជែក​ដេញដោល​លើ​វេទិកា​បេក្ខជន​ប្រធានាធិបតី​នៅ​ថ្ងៃនេះ​ គឺ​ លោកស្រី​  Clinton​ លើក​ឡើង​អំពី​សិទ្ធិ​របស់​ស្ដ្រី​ និង​សិទ្ធិ​បុរស​ និង​ស្ដ្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​។​ ចំណែកឯ​ លោក​ Donald​ Trump​ នឹង​លើក​ឡើង​អំពី​សិទ្ធិ​នៃ​ការ​កាន់​អាវុធ​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ វេទិកា​ របស់​បេក្ខជន​ទាំង​ពីរ​នេះ​ ធ្វើ​ឡើង​នៅ​រដ្ឋ​ Las​ Vegas​។​ បេក្ខជន​ទាំង​ពីរ​ បាន​ធ្វើ​ដំណើរ​ដោយ​យន្ដហោះ​ផ្ទាល់​របស់​ពួក​គេ​ ទៅ​ដល់​ ព្រ​លាន​យន្ដហោះ​នៃ​ រដ្ឋ​ Las​ Vegas​ រួចរាល់​ហើយ​។​

​មុន​នឹង​ការ​បោះ​ឆ្នោត​នេះ​ ការ​ស្ទង់​មតិ​មួយ​បាន​បង្ហាញ​ថា​ លោកស្រី​ Clinton​ នៅ​បន្ដ​នាំមុខ​លោក​ Donald​ Trump​ រវាង​ ៤៧​ និង​៤៣​។

​ប្រជាជន​អា​មេ​រិ​ក​ នឹង​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​ ៨​វិច្ឆិកា​ខាង​មុខ​នេះ​ ដែល​ជា​ការ​ជ្រើសរើស​ប្រធានាធិបតី​លើក​ទី​៤៦​ ជំនួស​លោក​ អូ​បា​ម៉ា​ ដែល​ត្រូវ​ចាក​ចេញពី​តំណែង​ បន្ទាប់​ពី​លោក​ បាន​កាន់​តំណែង​រយៈពេល​៨​ឆ្នាំ​ ស្មើនឹង​២​អាណត្តិ​៕​ប្រភព​:BBC


Share

Image
Image
Image