en     km
en     km

ស្ទឹង​ព្រែក​ត្នោត​ បន្ត​ជន​លិច​បណ្ដាល​ឱ្យ​លិច​តំបន់​មួយ​ចំនួន​ នៃ​ខេត្តកំពង់ស្ពឺ​ និង​ខណ្ឌដង្កោ​

Share

ការ​ជន់​ទឹកភ្លៀង​ធ្វើ​ឱ្យ​ស្ទឹង​ព្រែក​ត្នោត​ខេត្តកំពង់ស្ពឺ​ ជន​លិច​យ៉ាង​ខ្លាំង​ហើយ​បាន​ហូរ​កាត់​ ផ្លូវជាតិ​លេខ​៣​ ជា​កំណាត់ៗ​។​ បន្ថែម​ពី​នេះ​បណ្តាល​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ នៅ​ខេត្តកណ្តាល​ និង​រាជធានី​ភ្នំពេញ​ ក្នុង​ខណ្ឌ​មួយ​ចំនួន​ ជា​ពិសេស​ខណ្ឌដង្កោ​។​

flood1ការ​ជន់​លិច​ទឹកភ្លៀង​នេះ​ លោក​ ចាន់​ យុ​ត្ថា​ អ្នកនាំពាក្យ​ក្រសួង​ធន​ធា​ទឹក​និង​ឧតុនិយម​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​FM១០២​ នៅ​ថ្ងៃ​ពុធ​ទី​១៩​តុលា​នេះ​ថា​ ភ្លៀង​នឹង​បន្ត​ធ្លាក់​ទៀត​ នៅ​ក្នុង​កម្រិត​មធ្យម​ នៅ​តាម​ខេត្ត​ជាប់​និង​ជួរ​ភ្នំ​ដងរែក​ ដោយ​មាន​ រយៈពេល​ ២​ថ្ងៃ​ទៀត​។​ លោក​ថា​ទឹក​ជន់​នេះ​ដោយសារ​ប្រទេស​កម្ពុជា​ រង​ប្រព័ន្ធ​សម្ពាធ​ទាប​ និង​ មូសុង​និរតី​។​

​លោក​បន្ត​ថា​កន្លង​មក​ នៅ​ភាគ​ខាងជើង​ខេត្តកំពង់ស្ពឺ​បាន​ជួប​ប្រទះ​ ជំនន់​ទឹកភ្លៀង​ហើយ​ នៅ​ពេល​នេះ​បន្ត​រាលដាល​ មក​ភាគ​ខាងត្បូង​ម្តង​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ស្រុក​ និង​ខណ្ឌ​មួយ​ចំនួន​។​

flood2លោក​ ចាន់​ យុ​ត្ថា​ បញ្ជាក់​ថា​ខេត្តកំពង់ស្ពឺ​ រងទឹក​ជំនន់​ តាំងពី​ថ្ងៃ​ទី​៣០​កញ្ញា​មក​ ម្ល៉េះ​ ​ដោយ​ធ្វើ​ឱ្យ​ខូចខាត​ដំណាំ​ស្រូវ​ប្រមាណ​ ២០០​ហិច​តា​ ហើយ​ពេល​នេះ​ក្រសួង​កំពុង​រក​វិធីសាស្ត្រ​ការពារ​និង​រក​វិធី​រំដោះ​ទឹក​ចេញពី​ទីនោះ​ ដូច​ជា​រក​វិធី​បង្ហូរ​ចូល​ក្នុង​ទន្លេសាប​ បង្ហូរ​តាម​ដៃ​ព្រែក​ ទៅ​ទន្លេបាទី​ ជាដើម​។​

​តាម​ លោក​ ចាន់​ យុ​ត្ថា​ ស្ពាន​ព្រែក​ជ្រៃ​ ទៅ​រង្វង់​មូល​គួរ​ស្រូវ​កំណាត់​ផ្លូវ​217​ ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន​ដោយ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​។​ ចំពោះ​បាតុភាព​នេះ​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ ក៏​បាន​ ជូនដំណឹង​ជា​បន្តបន្ទាប់​ ដោយ​ក្រសួង​ បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​គ្រប់យ៉ាង​៕ ​

Share

Image
Image
Image