en     km
en     km

ព្យុះ​ទី​ហ្វុ​ង​ សារិកា​ បក់​បោក​មក​លើ​កោះ​ ហៃ​ណា​ន​ បង្ខំ​ឱ្យ​មនុស្ស​កន្លះ​លាន​នាក់​ត្រូវ​ជម្លៀស​ចេញ​

Share

​ក្រុង​ប៉េ​កាំ​ង​ ៖​ ព្យុះ​ទី​ហ្វុ​ង​សារិកា​ (Sarika)​ បាន​បក់​បោក​មក​លើ​កោះ​មួយ​ ដែល​ជា​ រមណីយដ្ឋាន​ នៃ​ខេត្ត​ហៃ​ណា​ន​ ភាគ​ខាងត្បូង​ប្រទេស​ចិន​ កាលពី​ថ្ងៃ​អង្គារ​ ទី​១៨​ តុលា​ ដោយ​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​មាន​កម្លាំង​ខ្យល់​រហូត​ដល់​ ១៦២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ បាតុភូត​ធម្មជាតិ​នេះ​ បាន​បង្ខំ​ឱ្យ​អាជ្ញាធរ​ជម្លៀស​ ពលរដ្ឋ​ស្ទើរតែ​កន្លះ​លាន​នាក់​ និង​បាន​ប្រកាស​ឱ្យ​បញ្ឈប់​សេវា​ដឹក​ជញ្ជូន​ ដើម្បី​បង្ការ​គ្រោះថ្នាក់​។​

ព្យុះទីហ្វុងសារិកា (Sarika) បានបក់បោកមកលើកោះមួយ ដែលជា រមណីយដ្ឋាន នៃខេត្តហៃណាន ភាគខាងត្បូងប្រទេសចិន ។ រូបថតពី Reuters
ព្យុះទីហ្វុងសារិកា (Sarika) បានបក់បោកមកលើកោះមួយ ដែលជា រមណីយដ្ឋាន នៃខេត្តហៃណាន ភាគខាងត្បូងប្រទេសចិន ។ រូបថតពី Reuters

សេវាកម្ម​ផ្លូវដែក​ ត្រូវ​បាន​ផ្អាក​តាំងពី​ថ្ងៃ​ចន្ទ​មក​ម្ល៉េះ​ ហើយ​ជើងហោះហើរ​ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ហៃ​គូ​ ប្រមាណ​ ២៥០​ ជើង​ ត្រូវ​បាន​លុប​ចោល​វិញ​។​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ ស៊ី​ន​ហួ​។​

​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា​ មនុស្ស​ជិត​ ៥​ សែន​នាក់​ ដែល​ភាគច្រើន​ជា​ប្រជា​នេសាទ​ និង​ជា​ប្រជាជន​ រស់នៅ​តាម​តំបន់​ទំនាប​ត្រូវ​បាន​ជម្លៀស​ចេញ​។​ ចំណែក​ សាលារៀន​ត្រូវ​បាន​បិទ​ក្នុងស្រុក​ចំនួន​ប្រាំបី​ និង​តំបន់​ទេសចរ​ ក៏​ត្រូវ​បាន​បិទ​ជា​បណ្តុះ​អាសន្ន​ផង​ដែរ​៕ ប្រភពពី CNA

 

Share

Image
Image
Image