en     km
en     km

ទឹកភ្លៀង​បន្ត​ធ្លាក់​ពី​ថ្ងៃ​ទី​១៨-២៣​ តុលា​ តែ​ខណៈ​នេះ​កំណាត់​ផ្លូវជាតិ​លេខ​៣​ជន​លិច​

Share

​ភ្នំពេញ៖ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បានឱ្យ​ដឹង​ថា​ ដោយសារ​សម្ពាធ​ទាប​ និង​ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​បន្ត​ឥទ្ធិពល​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ហេតុ​ធ្វើ​ឱ្យ​ទឹកភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ទៀត​។​

rainសេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ចុះ​ថ្ងៃ​ទី​ ១៨​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​ បានឱ្យ​ដឹង​ថា​ ភ្លៀង​​បន្ត​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី​ ១៨​ រហូត​ទៅ​ដល់​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៦​ ហើយ​ខេត្ត​ដែល​ទទួល​រង​សម្ពាធ​ធ្លាក់​ភ្លៀង​ទាំងនោះ​មាន​ដូច​ជា​៖​

1-​ខេត្តឧត្តរមានជ័យ​ បន្ទាយ​មាន​ជ័យ​ បាត់ដំបង​ សៀមរាប​ ពោធិ៍សាត់​ ព្រះ​វិហារ​ កំពង់ធំ​ ស្ទឹង​ត្រែង​ ក្រចេះ​ កំពង់ឆ្នាំង​ និង​ខេត្ត​ប៉ៃលិន​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​តិច​។​

2-​ខេត្តកំពង់ចាម​ ត្បូងឃ្មុំ​ ស្វាយ​រៀង​ ព្រៃវែង​ កណ្តាល​ ភ្នំពេញ​ និង​ខេត្តកំពង់ស្ពឺ​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ បង្គួរ​។​

3-​ខេត្តកោះកុង​ ព្រះ​សីហ​នុ​ កំពត​ កែប​ និង​ខេត្តតាកែវ​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។​

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ទឹក​ភ្លៀវ​បាន​ ធ្លាក់​យ៉ាង​នៅ​ទូ​ទាំង​ប្រទេស​។​ តាម​ប្រភព​ព័ត៌មាន​មួយ​ ដែល​ស្រង់​សម្ដី​ មន្ត្រីជាន់ខ្ពស់​ ខេត្តកំពង់ស្ពឺ​ យ៉ាង​ហោច​ណាស់​ ស្រូវ​៤,៧៧៦​ហិ​កតា​នៅ​ ស្រុក​គងពិសី​ សំរោង​ទង​ និង​ភ្នំស្រួច​ ត្រូវ​ជន​លិច​ ដោយសារ​ទឹកធ្លាក់​ពី​ស្ទឹង​ព្រែក​ត្នោត​ និង​ភ្នំ​ឱ​រ៉ា​ល់​។

​នៅ​ថ្ងៃ​អង្គារ​ទី​ ១៨​តុលា​នេះ​ បណ្ដាញ​សង្គម​ជា​ច្រើន​ បាន​បង្ហោះ​ រូបភាព​ នៃ​ការ​ជន​លិច​កំណាត់​ ផ្លូវជាតិ​ លេខ​៣​ នៅ​តំបន់​មួយ​ចំនួន​ ដោយ​បណ្ដាល​ស្ថានីយ​ចាក់​សាំង​បាន​បិទ​។​ ដោយសារ​ស្ថានភាព​នេះ​  ក្រសួង​ធនធានទឹក​ និង​សាលា​រាជធានី​ភ្នំពេញ​ កំពុង​ចាត់វិធានការ​ទប់ទឹក​ហូរ​កាត់​ទំនប់​ស្ទឹង​ព្រែក​ត្នោត​ មិន​ឱ្យ​លិច​តំបន់​ខ្លះ​នៅ​រាជធានី​ភ្នំពេញ​៕

Share

Image
Image
Image