en     km
en     km

សង្គម​ស៊ី​វិល​៖​ ប្រាក់​កម្ចី​ របស់​ ADB​ ៤៥​លាន​ដុល្លារ​នឹង​ជួយ​ឱ្យ​វិស័យ​អប់រំ​កម្ពុជា​ល្អ​ប្រសើរ​ (មានសំឡេង)

Share

​ភ្នំពេញ៖ មន្ត្រី​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​ នឹង​វិស័យ​អប់រំ​នៅ​កម្ពុជា​ បាន​លើក​ទ្បើ​ង​ថា​ វិស័យ​អប់រំ​កំរិត​មធ្យមសិក្សា​ទុតិយភូមិ​ នឹង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​បន្ថែម​ទៀត​ ប្រសិនបើ​ក្រសួង​អប់រំ​ប្រើប្រាស់​កម្ចី​ ADB​ ឱ្យ​ចំ​គោលដៅ​នោះ​។​ ការ​លើក​ទ្បើ​ង​នេះ​បន្ទាប់​ពី​ធនាគារ​ ADB​ អនុម័ត​ផ្តល់​ប្រាក់​កម្ចី​ ៤៥​ លាន​ដុល្លារ​ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖​

 

adbធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​អនុម័ត​ផ្តល់​កម្ចី​ទឹកប្រាក់​ចំនួន​ ៤៥​ លាន​ដុល្លារ​ ដើម្បី​លើកកម្ពស់​ការ​ទទួល​បានការ​អប់រំ​ ប្រកបដោយ​គុណភាព​ នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ប្រទេស​កម្ពុជា​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ ADB​ ចុះ​ថ្ងៃ​ទី​ ១៧​ ខែតុលា​ ឆ្នាំ​២១០៦​ កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​ កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ ហៅ​កាត់​ថា​ (USESDP)​ នឹង​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ របស់​រដ្ឋាភិបាល​ ក្នុង​ការ​បង្កើន​គុណភាព​នៃ​ធនធានមនុស្ស​ ដើម្បី​ធានា​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​។​

​ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ នាយក​ធនាគារ​ អភិវឌ្ឍន៍​អាស៊ី​ លោក​ Samiuela​ Tukuafu​ មាន​ប្រសាសន៍​ថា​ កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ នឹង​គាំទ្រ​ដល់​ការ​ធ្វើ​កំណែទម្រង់​ សំដៅ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ ដើម្បី​ឆ្លើយ​តប​ចំពោះ​តម្រូវការ​ពលករ​ ជំនាញ​ដែល​កំពុង​តែ​កើន​ទ្បើ​ង​ ក្នុង​ទីផ្សារ​ការងារ​។​ បន្ថែម​ពី​នេះ​ទៀត​នោះ​ សិស្ស​មក​ពី​តាម​បណ្តា​ខេត្ត​ជួប​ការ​លំបាក​ ជា​ពិសេស​សិស្ស​ស្រី​ នឹង​ទទួល​បាន​ឱកាស​បន្ថែម​ទៀត​ ដើម្បី​ទទួល​បានការ​អប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ប្រកបដោយ​គុណភាព​។​ វិធានការ​ជាក់លាក់​ក្នុង​កម្មវិធី​នេះ​រួម​មាន​ ការ​ពង្រីក​សម្ភារ​រូប​វ័​ន្ត​សម្រាប់​ការ​អប់រំ​កម្រិត​ មធ្យមសិក្សា​ទុតិយភូមិ​ ដូច​ជា​មន្ទីរពិសោធន៍​វិទ្យាសាស្ត្រ​ និង​ការ​បំពាក់​សម្ភារ​រូប​វ័​ន្ត​សម្រាប់​សិក្សា​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ (ICT)​ជាដើម​។​

​ឆ្លើយ​តប​នឹង​ការ​ផ្តល់​ប្រាក់​កម្ចី​របស់​ធនាគារ​ ADB​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ប្រាក់​កម្ចី​នេះ​នឹង​មាន​ទិស​ដៅ​ផ្តល់​លទ្ធភាព​ឱ្យ​ការ​សិក្សា​ របស់​សិស្ស​មាន​ភាពល្អ​ប្រសើ​ទ្បើ​ង​ជា​ពិសេស​សិស្ស​ដែល​រស់នៅ​តាម​ទី​តំបន់​ជនបទ​។​

​លោក​ សន​  ជ័យ​ បន្ត​ថា​ការ​ផ្តល់​ប្រាក់​កម្ចី​នេះ​នឹង​មាន​ប្រយោជន៍​ទៅ​ដល់​វិស័យ​អប់រំ​ តាម​ រយៈ​ការ​ផ្តល់​សេវា​សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ប្រសិនបើ​ក្រសួង​ សា​ម៉ី​យក​ថវិការ​នោះ​ទៅ​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ​។​

លោក សន ជ័យ
លោក សន ជ័យ

លោក​ សន​ ជ័យ​ បន្ត​ថា​ដើម្បី​ឱ្យ​វិស័យ​អប់រំ​ មាន​ភាពល្អ​ប្រសើរ​ នោះ​ក្រសួង​ត្រូវ​តែ​យកចិត្តទុកដាក់​សាលា​ដែល​នៅ​តាម​ទី​ដាច់​ស្រយាល​ និង​ត្រូវធ្វើ​កំណែទម្រង់​តាំងពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់លើ​។​ «​យើង​ស្នើ​ឱ្យ​ក្រសួង​អប់រំ​ហ្នឹង​ ពិចារណា​ទៅ​លើ​សាលា​នៅ​ទី​ជនបទ​ដាច់​ស្រយាល​ហ្នឹង​ឱ្យ​បាន​ច្រើន​ព្រោះ​អី​ឆ្នាំ​កន្លង​មក​ នឹង​បច្ចុប្បន្ន​នេះ​ ក្រសួង​នៅ​ប្រើប្រាស់​រូបមន្ត​មួយ​ដដែល​គឺ​ការ​បែងចែក​ថវិកា​ទៅ​តាម​សាលា​ហ្នឹង​ គឺ​ស្មើនឹង​២០​ភាគរយ​ នៃ​ថវិកា​សរុប​របស់​ក្រសួង​អ​ញ្ចឹ​ង​ថវិកា​ អភិវឌ្ឍន៍​សាលារៀន​នេះ​គួ​តែ​កើន​ពី​២០​ ដល់​ ២៥​ភាគរយ​នៃ​ថវិកា​សរុប​របស់​ក្រសួង​ទើប​ល្អ​ប្រសើ​។​ ការ​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​ នេះ​វា​ទាល់តែ​ជា​រឿង​មួយ​ចាប់​ ផ្តើម​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អប់រំ​ដែរ​ គឺ​ថ្នាក់​បឋម​ហើយ​ទ្បើ​ង​មក​ដល់​បឋម​ភូមិ​ ហើយ​ហ្នឹង​ដល់​ទុតិយភូមិ​»​។​

​ជុំវិញ​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កី​ទ្បា​ លោក​ រស់​ សាលី​ន​ បាន​នៅ​ទ្បើ​យ​នោះ​ទេ​នៅ​ថ្ងៃនេះ​ ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​។​

​សូម​ជំរាប​ថា​ ធនាគារ​ ADB​ បាន​ចូលរួម​ចំណែក​ក្នុង​វិស័យ​អប់រំ​ និង​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​នៅ​កម្ពុជា​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​ ADB​ បាន​ផ្តល់​ការ​គាំទ្រ​សំខាន់ៗ​ក្នុង​ការ​វិភាគ​តាម​វិស័យ​ និង​ក្នុង​ការ​អនុវត្ត​កំណែទម្រង់​អប់រំ​តាម​រយៈ​ការ​វិនិយោគ​ និង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​៕

Share

Image
Image
Image