en     km
en     km

មន្ត្រី​អា​មេ​រិ​ក​ និង​មន្ត្រី​តំបន់​មេគង្គ​ ជួប​ពិភាក្សា​គ្នា​នៅ​ស្អែក​នេះ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​មេគង្គ​

Share

​គណប្រតិភូ​មក​ពី​សហរដ្ឋអាមេរិក​ និង​ប្រទេស​ចូលរួម​ក្នុង​គំរោង​ នៅ​តំបន់​មេគង្គ​ក្រោម​ (LMI)​ និង​មិត្ត​នៅ​តំបន់​មេគង្គ​ក្រោម​ (FLM)​ នៃ​ក្រុមការងារ​ថ្នាក់​តំបន់​ នឹង​ជួប​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ស្តី​ពី​គំរោង​គំនិត​ផ្តួចផ្តើម​នៅ​តំបន់​មេគង្គ​ក្រោម​ស្អែក​នេះ​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ចុះ​ថ្ងៃ​ទី​ ១៧​ ខែតុលា​ ឆ្នាំ​២០១៦​។​

usa-18​ប្រភព​ដដែល​នេះ​បានឱ្យ​ដឹង​ដែរ​ថា​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ លោក​  William​ A.​ Heidt​ នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​ជួបជុំ​គ្នា​ស្អែក​នេះ​។​

​គំរោង​គំនិត​ផ្តួចផ្តើម​នៅ​តំបន់​មេគង្គ​ក្រោម​នេះ​ ផ្តួចផ្តើម​ទ្បើ​ង​ដោយ​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​ សហរដ្ឋអាមេរិក​ លោកស្រី​ Hillary​  Clinton​ និង​សមា​ភាគី​របស់​លោកស្រី​ កាលពី​ឆ្នាំ​២០០៩​ គឺ​គំរោង​ LMI​ ជួយ​ដល់​ប្រទេស​កម្ពុជា​ ទ្បា​វ​ ភូមា​ ថៃ​ និង​វៀតណាម​ ក្នុង​ការ​កាត់​បន្ថយ​គំលាត​គ្នា​ផ្នែក​អភិវឌ្ឍន៍​ ហើយ​ជំរុញ​សមាហរណកម្ម​ នៅ​ក្នុង​អាស៊ាន​។​

​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​០៩​ នៃ​ក្រុមការងារ​នៃ​ FLM​ និង​ LMI​ សមាជិក​នឹង​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​ការ​អនុវត្ត​ភាព​ជា​ដៃគូ​ លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​និរន្ត​ភាព​ ដែល​ជា​ទំរង់​កម្មវិធី​ផ្តើម​ទ្បើ​ង​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ សហរដ្ឋអាមេរិក​លោក​ John​ Kerry​ នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តី​ពី​គំរោង​ LMI​ នៅ​ខែកក្កដា​ ឆ្នាំ​២០១៦​ ដោយ​គាំទ្រ​ដោយ​ FLM​។​  

FLM​ គឺជា​ក្រុម​នៃ​ស្ថាប័ន​ម្ចាស់​ជំនួយ​ និង​ប្រទេស​ដែល​មានគំនិត​ផ្តួចផ្តើម​ ដូច​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​អភិវឌ្ឍន៍​។​

​នៅ​ក្នុង​ភាព​ជា​ដៃគូ​នេះ​ ផ្តោត​ទៅ​លើ​ការ​សំរបសំរួល​ ការ​ខិតខំ​ដើម្បី​ជួយ​បណ្តា​រដ្ឋាភិបាល​ នៅ​ក្នុង​តំបន់​មេគង្គ​ក្រោម​ ក្នុង​ការ​រៀបចំ​ និង​គ្រប់គ្រង​ គំរោង​ហេដ្ឋារចនាសម្ព័ន្ធ​ នានា​ បន្ថែម​ពី​នេះ​ទៀត​នោះ​ សមាជិក​ LMI​ និង​ FLM​ នឹង​ពិភាក្សា​ផង​ដែរ​ ពី​អាទិភាព​ផ្នែក​នយោបាយ​ និង​ផ្នែក​កម្មវិធី​ នៅ​ពេល​ជិត​ដល់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ និង​កិច្ចប្រជុំ​របស់​មន្ត្រីជាន់ខ្ពស់​អាស៊ាន​៕


Share

Image
Image
Image