en     km
en     km

ធនាគារ​ ADB​ ផ្តល់​កម្ចី​ទឹកប្រាក់​ ៤៥​លាន​ដុល្លារ​លើកកម្ពស់​វិស័យ​អប់រំ​កម្ពុជា​

Share

ភ្នំពេញ៖ ​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​អនុម័ត​ផ្តល់​កម្ចី​ទឹកប្រាក់​ចំនួន​ ៤៥​លាន​ដុល្លារ​ ដើម្បី​លើកកម្ពស់​ការ​ទទួល​បានការ​អប់រំ​ ប្រកបដោយ​គុណភាព​ នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ប្រទេស​កម្ពុជា​។​ នេះ​បើ​យោងសេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ ADB​ ចុះ​ថ្ងៃ​ទី​ ១៧​ ខែតុលា​ ឆ្នាំ​២០១៦​។​

adbកម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ ហៅ​កាត់​ថា​ (USESDP)​ នឹង​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ របស់​រដ្ឋាភិបាល​ ក្នុង​ការ​បង្កើន​គុណភាព​ នៃ​ធនធានមនុស្ស​របស់​ខ្លួន​ ដើម្បី​ធានា​និរន្តរភាព​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ ADB​ ចុះ​ថ្ងៃ​ទី​ ១៧​ ខែតុលា​ ឆ្នាំ​២១០៦​ បានឱ្យ​ដឹង​ថា​ នាយក​ធនាគារ​ អភិវឌ្ឍន៍​អាស៊ី​ លោក​ Samiuela​ Tukuafu​ មាន​ប្រសាសន៍​ថា​ កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ នឹង​គាំទ្រ​ដល់​ការ​ធ្វើ​កំណែទម្រង់​ សំដៅ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អប់រំ​ កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ ដើម្បី​ឆ្លើយ​តប​ចំពោះ​តម្រូវការ​ពលករ​ ជំនាញ​ដែល​កំពុង​តែ​កើន​ទ្បើ​ង​ ក្នុង​ទីផ្សារ​ការងារ​។​ បន្ថែម​ពី​នេះ​ទៀត​នោះ​សិស្ស​ មក​ពី​តាម​បណ្តា​ខេត្ត​ជួប​ការ​លំបាក​ ជា​ពិសេស​សិស្ស​ស្រី​ នឹង​ទទួល​បាន​ឱកាស​បន្ថែម​ទៀត​ ដើម្បី​ទទួល​បានការ​អប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ ប្រកបដោយ​គុណភាព​។​

​វិធានការ​ជាក់លាក់​ក្នុង​កម្មវិធី​នេះ​រួម​មាន​ ការ​ពង្រីក​សម្ភារ​រូប​វ័​ន្ត​ សម្រាប់​ការ​អប់រំ​កម្រិត​     មធ្យមសិក្សា​ទុតិយភូមិ​ ដូច​ជា​មន្ទីរពិសោធន៍​វិទ្យាសាស្ត្រ​ និង​ការ​បំពាក់​សម្ភារ​រូប​វ័​ន្ត​សម្រាប់​សិក្សា​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ (ICT)​ជាដើម​។​

​សូម​ជំរាប​ថា​ ធនាគារ​ ADB​ បាន​ចូលរួម​ចំណែក​ក្នុង​វិស័យ​អប់រំ​ និង​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ នៅ​កម្ពុជា​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​ ADB​ បាន​ផ្តល់​ការ​គាំទ្រ​សំខាន់ៗ​ក្នុង​ការ​វិភាគ​តាម​វិស័យ​ និង​ក្នុង​ការ​អនុវត្ត​កំណែទម្រង់​អប់រំ​តាម​រយៈ​ការ​វិនិយោគ​ និង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​៕

Share

Image
Image
Image