en     km
en     km

លោក សេក បរិសុទ្ធ អតីតនាយកវិទ្យាស្ថានសារគមនាគមន៍កម្ពុជា ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

Share

លោក ​សេក ​បរិសុទ្ធ ​ជាអតីត​នាយក​វិទ្យា​ស្ថាន​​សារ​គមនាគ​មន៍​កម្ពុជា ​ដែល​កំពុង​ធ្វើ​ការ​នៅ​អង្គការ​ AEA​, ជាស​មា​ជិក​ក្រុម​ប្រឹក្សា​នាយ​ក​នៃ​មណ្ឌល​ព័ត​ម៌ាន​ស្ត្រីក​ម្ពុជា ​និង​ជា​សាស្ត្រា​ចារ្យវិ​ស័យ​ព័ត​ម៌ាន ​បាន​ជួប​ឧប្បទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍ក្រឡាប់រថយន្តរ​ហូត​ដល់​ស្លាប់​បាត់​បង់​ជីវិត​ ដោយ​សារ​តែបើក​រថ​យន្ត​គេច​ពី​ក្មេង​ដែល​ឆ្លង​កាត់​ថ្នល់​ ​នៅ​ចំណុច​អូរ​កណ្តៀរ ​ភូមិអូរ​ ព្រះឃុំ​អូរគ្រៀង​ ស្រុក​សំបូរ ​ខេត្តក្រចេះ​ នៅ​ម៉ោង​ជាង​ ៣ ​ល្ងាច​ម៉ិញ​នេះ ​។​

sek-borisoth

សព​លោក​ សេក​ បរិសុទ្ធ ​ត្រូវ​គាប​នៅ​ក្នុង​រថយន្ត​ខាង​ស្តាំ​ជាប់​តៃ​កុង​ឡាន​ ។ ចំណែក​ក្រុម​ការ​ងារ​រួម​ដំណើរ​ពីរ​នាក់​ទៀត​របួល​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​។

សព​លោក ​សេក ​បរិសុទ្ធ ​កំពុង​ដឹក​មក​រាជធា​នី​ភ្នំពេញ​ នឹង​តម្កល់​ធ្វើបុ​ណ្យ​នៅ​វត្ត​ទួល​ទំពូង ​ខណៈ​ភរិយា​របស់​លោក​ក៍​កំពុង​ធ្វើដំ​ណើរពី​ខេត្ត​សៀម​រាប​មក​កាន់​រាជ​ធានី​ភ្នំពេញ ​ដើម្បី​ទទួល​សព​ស្វាមី​ដែរ ៕

 

Share

Image
Image
Image