ភ្នំពេញ ៖ ប្រាសាទអង្គរវត្តបានជាប់ចំណាត់ថ្នាក់លេខ ១ ស្អាតបំផុតនៅលើពិភពលោក នៅក្នុងចំណោមគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតចំនួន ៥០០ កន្លែង នៅក្នុងឆ្នាំ ២០១៦ នេះ។ នេះបើតាមយោងតាមក្រសួងទេសចរណ៍ ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី ១៦ ខែ តុលានេះ។
ចំណែកគោលដៅទេសចរណ៍ស្អាតបំផុត ដែលជាប់ចំណាត់ថា្នក់លេខ ២ គឺមហាកំផែងផ្កាថ្មសមុទ្ររបស់អូស្ត្រាលី និងចំណាត់ថ្នាក់លេខ ៣ គឺ ទីក្រុងបូរាណ ម៉ាឈូ ពីឈូ«Machu Picchu» ប្រទេសប៉េរ៉ូ នៅទ្វីបអាមេរិកខាងត្បូង។
កាលពីឆ្នាំ ២០១៥ ប្រាសាទអង្គរវត្តរបស់កម្ពុជា ក៏បានទទួលពានរង្វាន់លេខ ១ ជាប្រាសាទលេចធ្លោជាងគេលើពិភពលោក នៅលើគេហទំព័រទេសចរណ៍ Trip Advisor ។ ចំណាត់ថ្នាក់នោះ បានធ្វើឱ្យប្រាសាទអង្គរវត្តខ្មែរ បន្តនាំមុខប្រាសាទ Machu Picchu របស់ប្រទេស ប៉េរ៉ូ និង ប្រាសាទ Taj Mahal របស់ឥណ្ឌាថែមទៀត៕